«ប្រាសាទនាគព័ន្ធ» ដែលមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប គឺជាប្រាសាទអច្ឆរិយៈមួយរបស់ប្រទេសកម្ពុជា និងជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញមួយក្នុងចំណោមប្រាសាទបុរាណជាច្រើនទៀតនៅខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ស្ថិតនៅលើដីកោះមួយទំហំ ៣៥០ ម៉ែត្របួនជ្រុង ដែលមានស្រះជុំវិញចំនួន ៤ និងបារាយណ៍យ៉ាងធំមួយនៅខាងក្រៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVyT5JBiuf0njawoM7mgK7S2QdnESyeQZKZ24H8OM7HS8k7f_I6y5dsJRR9NKVPx6wF8j5AmTAOVG95mztfkxRrK8y50KevfIZ_rBphyphenhypheneFdBlC-l-9DbTPu8tJe-gm0QRxfR8u4WH929ifEeZWTDK1ghgSxZuiOTFRZP-q3x1M4fUoooqV-Gy8UoXW4GV/s1280/472616632_580735031332324_3591177205750845042_n.jpg

បារាយណ៍នេះគឺមានបណ្តោយ ៣៦០០ ម៉ែត្រ និងទទឹង ៩៣០ ម៉ែត្រ អាចផ្តល់នូវទិដ្ឋភាពដ៏សម្បូរបែបនៃប្រាសាទនាគព័ន្ធ។ ដូច្នេះនៅពេលលោកអ្នកបានទៅដល់ប្រាសាទដ៏អស្ចារ្យនេះ នឹងបានឃើញទេសភាពរុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រងព័ទ្ធជុំវិញប្រាសាទ ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី ក៏ដូចជាទទួលបានបទពិសោធន៍នៃការដើរឆ្លងស្ពានឈើជិត ៤០០ ម៉ែត្រ រួមទាំងផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែងទុកជាអនុស្សាវរីយ៍បានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSNMVsjizK-oomfY65gdAG1M5KduzNostW9EvsB9jeR13vuZupOCvAH4I0EHEWi5KT8fr8jgQFNcPItCer5TbS-husZnTlBP9-FioGwIPf_g-77smkRIhTNoOpI9qIiSwzoxpEoRGvMFPjJnemQvVxeJ71HLtCKbstnS57BxdQ8cjjHT-BkZPeWiDJbV8B/s1280/472687320_580734991332328_1725547990854678481_n.jpg

លើសពីនេះចំណតសម្រាប់ចតរថយន្ត និងម៉ូតូ ក៏មានរបៀបរៀបរយធ្វើឱ្យភ្ញៀវទេសចរ ដែលទៅទស្សនាប្រាសាទតែងតែបង្ហាញស្នាមញញឹមមិនចេះដាច់ និងទទួលបានភាពកក់ក្តៅជានិច្ច។ ប្រាសាទនាគព័ន្ធមិនត្រឹមមានទេសភាពស្រស់ស្អាតគ្រប់រដូវកាលប៉ុណ្ណោះទេ បច្ចុប្បន្នក៏បានក្លាយជាទីតាំងទេសចរណ៍វប្បធម៌ ជំនឿ និងសាសនាដ៏ពេញនិយមបំផុត សម្រាប់សុំសេចក្ដីសុខ និងសុំទឹកលុបមុខផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-1TFEqre8CtkgwgpLqRkdHdqkMKsj4Gv8rOQCjYnG_5z68VPxLwggyHILsWXcuSpkf54GIgDudWBfTjzR8MJi-yO3NbuoAGOp_YLCTwTlY0CLP9fDKgA15IVkupOJbINyHTGRFxI5JG-jNYu_Urc-w4hpc0nm8RdXUlIXkjMtzOkHy_WQP-xJJkA1j1Jm/s1280/472688186_580735017998992_8878770978199316927_n.jpg
ហេតុនេះប្រសិនបើលោកអ្នកបានទៅលេងខេត្តសៀមរាបហើយសូមកុំរំលង «ប្រាសាទនាគព័ន្ធ» ឱ្យសោះព្រោះនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសម្រស់ស្រស់ស្អាត ជាពិសេសគឺទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចតែម្តងដែលលោកអ្នកអាចរីករាយទស្សនាបានយ៉ាងមានក្តីសុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-5mv4dBJ0wQzbQBWCWWs_Gul0N_lUTnfGVldkY1gISK91MFTajrYIibTr7PC9oRpplSEL4b_FSe2eC6Pu5kaMfTAUWxpeRZr3jDVxFa9oy9HWQcRewNVLXmogCBtGp1rHLioAbF7Uu05FFJOgf6uHWQGpz9rP8DwIx76j0jCRvzlTli4KsYVRMo8hJJDe/s1280/472885098_580734977998996_5007772050640848389_n.jpg