Home ព័ត៌មានអន្តរជាតិ មកដឹងពីមូលហេតុភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃអាមេរិកពុំប្រើប្រាស់ទឹកសមុទ្រពន្លត់ភ្លើង

មកដឹងពីមូលហេតុភ្នាក់ងារពន្លត់ភ្លើងឆេះព្រៃអាមេរិកពុំប្រើប្រាស់ទឹកសមុទ្រពន្លត់ភ្លើង

93
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅក្នុងទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលធ្វើឱ្យមនុស្សស្លា.ប់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ។ មតិមួយចំនួនលើកឡើងថា ហេតុអ្វីភ្នាក់ងារពន្លត់ភ្លើងពុំប្រើប្រាស់ទឹកសមុទ្រពន្លត់ភ្លើងឆេះរាលដាល ខណៈទីក្រុងនេះនៅជាប់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5FaOWvX5OdMaH17EhRt3uyi4WWJNsKdGd2LL-RrBAxSQnro2vgVtITVcu7JwXb77Ltrfk-aB3Arxst7NaJNz_PtJrJbretcGNwkeIZ-7uD7VpkHr1c2TpDwZmxyV21cA8aT4Ug7wpSaCLsM_JAki9QhnPPLAbsIIUSGuTR8KLPV23hOsDf4zfb6Zz5vF/s1486/image_2025-01-13_11-48-18.png

ភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជឺឡេស គឺជាហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារភ្លើងបានឆេះរាលដាលផ្ទះសម្បែង និងអគារអស់ជាច្រើនខ្នងនៅសល់តែផេះ ។ ពលរដ្ឋអាមេរិកជាង១៣ម៉ឺននាក់បានជម្លៀសចេញពីផ្ទះ និងបន្សល់ទុកតែការខូចខាតយ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wr3lRmWq6_rs6dxYw0NFjj966nuQ37xL0_2V2Rqz0jtuenSVY7aRDQ5kvLvN6Egt2N58avbsRZ0HVzONDVQno5vw-5HcWE7Vb7Fyqb4pszmYk1MPrnDj24qAJafz01KYQIDoVv35u9EJEx1T7nc_EMJXMoih3RuTRwHQMrKC3FdAzvYIS83CJXbJGFIJ/s1486/image_2025-01-13_11-48-19.png

ភ្នាក់ងារពន្លត់ភ្លើងបានធ្វើការអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងភ្លើងឆេះរាលដាលសម្លាប់ជីវិតមនុស្ស ប៉ុន្តែមនុស្សភាគច្រើនសួរថា ហេតុអ្វីពួកគេពុំប្រើប្រាស់ទឹកសមុទ្រពន្លត់ភ្លើង ខណៈទីក្រុងនេះនៅជាប់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក? មនុស្សមួយចំនួនធំយល់ថា ការយកទឹកសមុទ្រមកពន្លត់ភ្លើង គឺជាវិធីងាយស្រួល និងឆាប់រហ័សបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4GP5WL6M_UXwvd8_SOklQMkZijVzyJHbVDL0ioc9ysbrcnkvPn1_I-Cj21sCDkEFlLALzYJlzBAdao06tfkoc3OhG0h_Fo9ILtnYhoR3Tf75PSV7Iqg7p-pnkhV3GuuOtJDnTkzoZ5NylCIdK581gOLKsZpu0tyneEBQxJGMV3vXe3E_4tOKi3o1W99h/s1280/image_2025-01-13_11-48-21.png

ចម្លើយមានច្រើន គឺតាំងពីបច្ចេកទេសមានកម្រិត រហូតដល់ផលប៉ះពាល់អាចនឹងកើតឡើងដោយសារការយកទឹកសមុទ្រមកពន្លត់ភ្លើងដោយផ្ទាល់ នៅទីកុ្រងឡូសអេនជឺឡេស ។ វាមិនត្រឹមតែជាការគ្រប់គ្រងភ្លើងឆេះរាលដាលប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការគ្រប់គ្រងធនធានធម្មជាតិ និងផលប៉ះពាល់បរិស្ថាននាថ្ងៃអនាគត ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR7H9J9nF5EmNtpAq8TM3EHcJBmkuy2pZ8SZK9H1snf_h-rZwT0r2uR5YKgtY4F_ES27VntYESVcpRHxefYryK-JLiKAPTu5YHaHsAmyJI2d1qMFiMb2vtx-Q4jiJ36tTjyNqA8A0zVKcK4KTU0_5YxQJ8worTQoDa2qt-7RTKJBmDIGrwmT7NWpn3RtDV/s1200/image_2025-01-13_11-48-22.png

គេអាចយកទឹកសមុទ្រអាចយកមកពន្លត់ភ្លើងដូចទឹកសាបធម្មតា ប៉ុន្តែមានមូលហេតុសំខាន់មួយចំនួនដែលធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងពុំប្រើប្រាស់ទឹកសមុទ្រ រួមមាន ៖ ទី១ ឧបករណ៍ពន្លត់ភ្លើងមានតម្លៃថ្លៃៗភាគច្រើនផលិតពីលោហៈ ដែលវាអាចច្រែះ ឬខូចអស់ បើត្រូវទឹកប្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Sn-Pb3Lgqhtbg3HEwG9vXZqiJUwZBuFqEAcHZEMuSntShDmzD7ct1h-XXe8QFvbBmB4T4olQs3VazXBl1ABSiQw1UB_R_LEqiI8WpIC1qofL3rOCPMF9SgZMw_1kUkG4b-IgjwZhJnuR2SEYLRpcXZAPHG3BNrkRV0JGlQ3PYfSx4Z2pXMBKO8WlVDD-/s2400/image_2025-01-13_11-48-23.png

ទី២ ទឹកសមុទ្រនឹងបំផ្លាញរុក្ខជាតិ ហើយអំបិលនឹងធ្វើឱ្យដីបរិវេណនេះរាំងស្ងួត និងពុំអាចដាំដំណាំជាច្រើនឆ្នាំ ។ បើទោះទីក្រុងនេះនៅជិតឆ្នេរសមុទ្រ និងជាជម្រើសងាយស្រួលក្តី ប៉ុន្តែផលប៉ះពាល់នាថ្ងៃអនាគត ទាំងឧបករណ៍ពន្លត់ភ្លើង និងបរិស្ថាន គឺជាមូលហេតុសំខាន់ធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងប្រើប្រាស់ទឹកសាបជំនួស ។ នេះបើតាមគេហទំព័រ Technology.org ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz5ODewXwmtikBImBZU3kcimapsEqpadSjilo7Gcv-KQ2FCmkD2MuO9JAgamSv9RKgF7ytJni7tfEtHleB4J4-Ue8JI_Mkq5oTpiZeu-KuNtFYYI7UtPRw-9uRmFPcl89xQmVKAJCyPbNXnQMQ5LLjqR3br3uM6A-5G8CG6itTdIhyEmiRz5hbmfr2NLBj/s1100/image_2025-01-14_08-33-06.png

ភ្នាក់ងារពន្លត់ភ្លើងនៅរដ្ឋកាលីហ្វ័រញ៉ា និយាយថា យើងអាចយកទឹកសមុទ្រមកពន្លត់ភ្លើងនៅតំបន់ឆ្ងាយបាន ប៉ុន្តែត្រូវបូមវាដាក់រថយន្តដឹកជញ្ជូន និងដឹកមកកាន់តំបន់ភ្លើងឆេះ ។ បន្ទាប់មក ចាក់វាចូលក្នុងអាងស្តុកទឹកចល័ត និងបូមវាចូលម៉ាស៊ីន ទើបអាចពន្លត់ភ្លើងបាន ។ ការប្រើប្រាស់ឧទ្ធម្ភាគចក្រ ឬយន្តហោះពន្លត់ភ្លើងប្រភេទ Super Scooper ក៏គ្មានសុវត្ថិភាពដែរ ករណីទឹករលកខ្លាំង ឬខ្ពស់ ពីព្រោះឧទ្ធម្ភាគចក្រត្រូវស្រូបទឹកលើផ្ទៃទឹក ៕