ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ គណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង ចុះត្រួតពិនិត្យ និងសិក្សា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ឬ ផ្លូវ៦០ម៉ែត្រ។
ក្រោយការត្រួយពិនិត្យ យ៉ាងល្អិតល្អន់ ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាព ដោយបានដាក់ចេញនូវវិធានការធំៗចំនួន៣ រួមាន៖
- បង្កើនកម្លាំងប៉ូលិសចរាចរណ៍
- បង្កើនការរឹតបណ្តឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿន
- កំណត់ល្បឿនចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង
លើសពីនេះ ក្រសួង នឹងគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី ដាក់ណាំងផ្លាតកាន់តែច្រើន និងដាក់ភ្លើងស្តុបថ្មីបន្ថែម ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕.png)










