Home ព័ត៌មានអន្តរជាតិ ពិតជាមិនគួរឱ្យជឿ! ភ្លើងឆេះព្រៃនៅ Los Angeles ធ្វើឱ្យអាមេរិកខាតបង់េសដ្ឋកិច្ចជាង ១៥០ ពាន់លានដុល្លារ

ពិតជាមិនគួរឱ្យជឿ! ភ្លើងឆេះព្រៃនៅ Los Angeles ធ្វើឱ្យអាមេរិកខាតបង់េសដ្ឋកិច្ចជាង ១៥០ ពាន់លានដុល្លារ

111
0

សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ាប៉ុន្មានថ្ងៃនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចពី ១៣៥ ទៅ ១៥០ ពាន់លានដុល្លារអាមេរិក ដែលជាការខាតបង់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Investopedia ភ្លើងឆេះព្រៃដ៏ធំសម្បើមនេះក៏ត្រូវបានគេព្យាករណ៍ដែរថា ពិបាកក្នុងការងើបឡើងវិញណាស់សម្រាប់ ១០ ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5FaOWvX5OdMaH17EhRt3uyi4WWJNsKdGd2LL-RrBAxSQnro2vgVtITVcu7JwXb77Ltrfk-aB3Arxst7NaJNz_PtJrJbretcGNwkeIZ-7uD7VpkHr1c2TpDwZmxyV21cA8aT4Ug7wpSaCLsM_JAki9QhnPPLAbsIIUSGuTR8KLPV23hOsDf4zfb6Zz5vF/s1486/image_2025-01-13_11-48-18.png
កាលពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី១១ ខែមករា ភ្លើងបានឆាបឆេះព្រៃហើយបានរាលដាលយ៉ាងលឿនដល់ផ្ទះជាច្រើនខ្នង ក្នុងនោះក៏មានផ្ទះតារាល្បីៗ និងមហាសេដ្ឋីផងដែរ។ លើសពីនេះភ្លើងក៏បានបំផ្លាញផ្ទៃដីសរុបជាង ១១,៦០០ ហិកតា រួមទាំងបង្កឱ្យមានការខូចខាតរចនាសម្ព័ន្ធជាង ១០,០០០ គម្រោងទៀតផង។ គិតត្រឹមថ្ងៃទី ១២ ខែមករា ចំនួនមនុស្សដែលស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃគឺបានកើនឡើងដល់ ១៦ នាក់ហើយ ដែលបច្ចុប្បន្នមនុស្ស ១៥៣,០០០ នាក់នៅក្នុងទីក្រុង Los Angeles នៅតែត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wr3lRmWq6_rs6dxYw0NFjj966nuQ37xL0_2V2Rqz0jtuenSVY7aRDQ5kvLvN6Egt2N58avbsRZ0HVzONDVQno5vw-5HcWE7Vb7Fyqb4pszmYk1MPrnDj24qAJafz01KYQIDoVv35u9EJEx1T7nc_EMJXMoih3RuTRwHQMrKC3FdAzvYIS83CJXbJGFIJ/s1486/image_2025-01-13_11-48-19.png

ទោះបីជាឥឡូវនេះភ្លើងត្រូវបានរលត់អស់ ៥០% ក៏ដោយ ក៏អ្នកជំនាញព្យាករណ៍ថាភ្លើងទំនងឆេះរាលដាលម្តងទៀតយ៉ាងឆាប់រហ័សនៅថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែមករា ដោយសារមានខ្យល់កន្ត្រាក់មួយទៀតបានបោកបក់។ ដូច្នេះបើយោងតាម AccuWeather ដែលជាក្រុមហ៊ុនព្យាករណ៍អាកាសធាតុឯកជនមួយ បានប៉ាន់ប្រមាណថា ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា នឹងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ១៣៥ ទៅ ១៥០ ពាន់លានដុល្លារអាមេរិក ដែលជាសញ្ញាថាដំណើរការស្តារឡើងវិញនឹងមានការលំបាក ហើយបុព្វលាភធានារ៉ាប់រងរបស់ម្ចាស់ផ្ទះក៏នឹងកើនឡើងយ៉ាងខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4GP5WL6M_UXwvd8_SOklQMkZijVzyJHbVDL0ioc9ysbrcnkvPn1_I-Cj21sCDkEFlLALzYJlzBAdao06tfkoc3OhG0h_Fo9ILtnYhoR3Tf75PSV7Iqg7p-pnkhV3GuuOtJDnTkzoZ5NylCIdK581gOLKsZpu0tyneEBQxJGMV3vXe3E_4tOKi3o1W99h/s1280/image_2025-01-13_11-48-21.png
គួរបញ្ជាក់ដែរថា មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃឥតឈប់ឈរ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR7H9J9nF5EmNtpAq8TM3EHcJBmkuy2pZ8SZK9H1snf_h-rZwT0r2uR5YKgtY4F_ES27VntYESVcpRHxefYryK-JLiKAPTu5YHaHsAmyJI2d1qMFiMb2vtx-Q4jiJ36tTjyNqA8A0zVKcK4KTU0_5YxQJ8worTQoDa2qt-7RTKJBmDIGrwmT7NWpn3RtDV/s1200/image_2025-01-13_11-48-22.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Sn-Pb3Lgqhtbg3HEwG9vXZqiJUwZBuFqEAcHZEMuSntShDmzD7ct1h-XXe8QFvbBmB4T4olQs3VazXBl1ABSiQw1UB_R_LEqiI8WpIC1qofL3rOCPMF9SgZMw_1kUkG4b-IgjwZhJnuR2SEYLRpcXZAPHG3BNrkRV0JGlQ3PYfSx4Z2pXMBKO8WlVDD-/s2400/image_2025-01-13_11-48-23.png