Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ស្ងាត់ៗ Mark Zuckerberg ទិញនាឡិការដៃតម្លៃ ១ លានដុល្លារពាក់យ៉ាងសង្ហា

មិនធម្មតា! ស្ងាត់ៗ Mark Zuckerberg ទិញនាឡិការដៃតម្លៃ ១ លានដុល្លារពាក់យ៉ាងសង្ហា

68
0

ធ្លាប់តែជាបុរសសាមញ្ញៗ មិនសូវអួតសម្ភារៈនិយម ពាក់ខោអាវដដែលៗ ប៉ុន្តែឥឡូវនេះស្ថាបនិក Meta ប្រែហើយក្លាយជាបុរសហៃសូបំផុតក្នុងឆ្នាំ ២០២៥។
ថ្មីៗនេះមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើនាឡិការដៃរបស់លោក Mark Zuckerberg នៅពេលដែលលោកបានបង្ហោះវីដេអូមួយនិយាយអំពី ការកែប្រែនូវ Policy ថ្មីរបស់ខ្លួន ដោយដកចោលនូវមុខងារ fact-checking ហើយជំនួសមកវិញដោយ Community Notes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBIOQS_GO2U0VcbVXwRnfwbMz2EXCEhM2crQ1TDka1SgF7-NGnHIGPeD0eAycrgOmEaLnzmk-uisx_Kae7uwuXuiWYR-dEoymnZh8kYupSXgytkMTLlu5BFrO7fKvxfuRc-MpcIPb2GBb_LVP9OZM1SN1YBhiuvbmRw34zyqVuyYacEoRH7QKF0sTEOum/s1200/image_2025-01-13_10-21-00.png

ប៉ុន្តែនៅក្នុងវីដេអូនោះគេមិនសូវចាប់អារម្មណ៍ខ្លឹមសារដែលលោកនិយាយនោះទេ ផ្ទុយទៅវិញគឺគេបែរជាចាប់អារម្មណ៍ទៅលើនាឡិការដៃដែលមហាសេដ្ឋីរូបនេះពាក់ទៅវិញ។ នាឡិកាដៃដ៏ប្រណីតរបស់ថៅកែ Facebook និង Instagram គឺជាម៉ូដែល Greubel Forsey Hand Made 1 មានតម្លៃជាង ១ លានដុល្លារអាមេរិក អាចទិញផ្ទះបានមួយខ្នង និងឡានទំនើបបានមួយគ្រឿង។ នាឡិកានេះផលិតដោយក្រុមហ៊ុនរបស់ស្វីស ធ្វើឡើងដោយដៃសុទ្ធ ៩៥ ភាគរយ រួមទាំងចំណាយពេលរហូតដល់ ៦០០០ ម៉ោងទម្រាំផលិតបាន ១ គ្រឿងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMiF8xH-rnNYXQlPEFMMrWdm2oZKNhGVNRFKkVHK77-viqWFU3aacB0J0SZgaF3w2PDtofm8T4TJ6yfLiH4Y4E7I_kA0ZiqSqprNb1zI79SzBHzxqlHTAe13jH7i7Aybe37_btssNwyFPcB7fiHT72PZ_v-sszSzoKr671_yZ2eHMws-uUuFjgfu1gbWUo/s1200/photo_2025-01-13_10-13-18.jpg

Greubel Forsey គឺជាម៉ាកនាឡិកាដៃប្រណីត ដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោក សូម្បីតែរបស់មួយទឹក ក៏មានតម្លៃចន្លោះពី ១៥,០០០០ ដល់ ៥០,០០០០ ដុល្លារអាមេរិកផងដែរ។ យើងដឹងហើយថាប៉ុន្មានសប្តាហ៍មុនលោក Zuckerberg ទើបតែទិញកប៉ាល់ទំនើបតម្លៃ ៣០០ លានដុល្លារនោះទេ ហើយថ្មីៗនេះលោកក៏បានទិញនាឡិការដៃប្រណីតតម្លៃ ១ លានដុល្លារទៀត នេះសរបញ្ជាក់ឱ្យឃើញថា ស្ថាបនិក Meta លែងដូចមុនហើយ មិនមែនជាបុរសសាមញ្ញ ធម្មតាដូចយើងឃើញទៀតទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjals8Tsf8bh7hPfBS-BuC_2BXZo6843EaQjHHvpRz_z24LNm6NgGM2g68_4k0dqs0JqzUUaPyil-4_Ke1brx2fjzlcmDSBcgf79E3xYRr45DqL8wfV_sUbvxHDBzdBKmOklgq6nEHaxLkg_VpEgfuK9764CG9nPrDJFNbCNgsIVh70rcRZJy6cTRb4CVSS/s970/photo_2025-01-13_10-13-52.jpg

ទោះជាយ៉ាងណាវាមិនចម្លែកទេដែលមហាសេដ្ឋីរូបនេះប្រើប្រាស់របស់របរទំនើបៗ និងប្រណីតៗ។ កាលពីឆ្នាំមុនលោកក៏បានប្តូរស្ទីលតែងខ្លួន ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗទៀតផង ដែលបង្ហាញថាសម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនឡើយ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark Zuckerberg ធ្លាប់បាននិយាយថា លោកតែងខ្លួនប្លែកៗ និងប្រើប្រាស់របស់ថ្លៃៗ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក លុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន រួមទាំងបន្ថែមថាមពលដល់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdArdThzN_urs7bXOuaoEGuwv4vm-cP6h9dupuRWy0NLHgER4REo1eqQ-9czTJ7SJC9M4YQXMxvP7uBC5UIpsFgJPHcQGpo14XXSeLedZXwaAHUT6pDOrgdOZlRT59jDa04x9Vz2yJGHfDKYOqrMhUua07N3DaXO9IoyW6CEJFHnZs0SAG4ASg9-EgWEf/s970/photo_2025-01-13_10-14-17.jpg