Home ព័ត៌មានអន្តរជាតិ សាំងវិច ៣ដុំ តម្លៃ៩២ដុល្លារ អាកាសយានដ្ឋានភូកេតបកស្រាយ និងមានការ​វែកញែកពេញបណ្តាញសង្គម

សាំងវិច ៣ដុំ តម្លៃ៩២ដុល្លារ អាកាសយានដ្ឋានភូកេតបកស្រាយ និងមានការ​វែកញែកពេញបណ្តាញសង្គម

72
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ភ្នាក់ងារអាកាសយានដ្ឋានភូកេត ប្រទេសថៃ បានត្រួតពិនិត្យហាងមួយឈ្មោះ SUBWAY ក្រោយភ្ញៀវទេសចរបរទេសម្នាក់ឡូឡារឿងទិញសាំងវិច ៣ដុំ និងនំ Cookie ពីហាងនេះក្នុងតម្លៃថ្លៃកប់ពពក គឺរហូតដល់ ៩២ដុល្លារអាមេរិក ។ បន្ទាប់ពីត្រួតពិនិត្យ ភ្នាក់ងារអាកាសយានដ្ឋានភូកេត បញ្ជាក់ថា ហាងនេះបានសរសេរតម្លៃអាហារច្បាស់លាស់លើស្លាកខាងមុខ ហើយហាងលក់សាំងវិច តាមតម្លៃលើស្លាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikVs2r19_bU1tWni1MC7Dc8mdE88URXo9UpFK-OVHWuDmWjW9JCEMphHM2RyE-hS1B46zhyZ26J32HNTbvR6AuVkzfPWFyJ9pDam9wgwlGAggOtF1gUz3LdHza434OgJOHQWXCdtkMuokxw2fS09RCSHaCjVcAW8ZapSf7VQ9Ykv1Ong9Htdd715egdYJP/s1280/photo_2025-01-10_09-20-59%20(2).jpg

អ្នកលេងបណ្តាញសង្គមប្រទេសថៃបានចែកចាយវីដេអូរបស់ភ្ញៀវទេសចរអង់គ្លេសម្នាក់ ដែលរិះគន់ហាង SUBWAY នៅអាកាសយានដ្ឋានភូកេត ប្រទេសថៃ ថា លក់អាហារ និងភេសជ្ជៈក្នុងតម្លៃថ្លៃខ្លាំង ។ ភ្ញៀវទេសចរអង់គ្លេសបានទិញសាំងវិច ៣ដុំ, នំ Cookie ៣ដុំ និងភេសជ្ជៈ ៣កែវ ប៉ុន្តែហាងនេះបានគិតប្រាក់រហូតដល់ ៣,១៥២បាត (ឬស្មើ៩២ដុល្លារអាមេរិក) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaA9zWc14nemUcG9KdcKbEl5bgznzFxZLqjEiR6Zv5unx6PHd4eJMJr86tMeCKrlBiv9axghAhw8com5CqPOzrSyv-X4MdBfbhYvw-8_XX597GZul8TqB33pgZRt8zOtOcu5RoTBd3WHoM4j0rOYv2HYdQwdHVGS5n_oaagS_8rAqPTJ_y-2OJAdeT0Um2/s1024/photo_2025-01-10_09-20-59%20(3).jpg
ក្រោយមក ភ្នាក់ងារអាកាសយានដ្ឋានភូកេត ក៏បានមកត្រួតពិនិត្យហាង SUBWAY នៅអគារអ្នកដំណើររង់ចាំឡើងយន្តហោះទៅក្រៅប្រទេស ស្ថិតនៅជាន់ទី៣ ។ ក្រោយការត្រួតពិនិត្យឃើញថា ហាងនេះបានសរសេរតម្លៃអាហារលើស្លាកត្រឹមត្រូវ ហើយហាងគិតតម្លៃអាហារតាមស្លាក ។ ភ្ញៀវទេសចរបានទិញសាំងវិច ៣ដុំ ប៉ុន្តែសុំឱ្យហាងដាក់សាច់ និងឈីសបន្ថែមទៀត ។ ហាងបានគិតលុយសាំងវិច រួមទាំង Cookie និងភេសជ្ជៈ ទើបតម្លៃកើនឡើងខុសធម្មតាបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivjqmLsZ3GYOfupROapcfHwZjBjEH6Jt22zl0VEosCnp0py4UoRZH6ApclUZPF430q3-U4MFTG_SYzThpjUvwACmFmZV_EdMebEaEKbKtu1HGNQSxPAZM1lKyxy4O9fNPqejtiOidj2fBQ_RHasI6tu-MotVdvcSFDFM0Y0s3MR13pnoNuVfJhwIEB0O9K/s728/photo_2025-01-10_09-20-59.jpg

ការត្រួតពិនិត្យតម្លៃអាហារ និងភេសជ្ជៈ គឺដើម្បីផ្តល់ភាពយុត្តិធម៌ដល់អតិថិជន និងណែនាំឱ្យហាងក្នុងអាកាសយានដ្ឋានអនុវត្តតាមលក្ខខណ្ឌយ៉ាងតឹងរ៉ឹង ។ អាកាសយានដ្ឋានភូកេត អនុវត្តការងារគោរពគោលការណ៍ច្បាស់លាស់ ព្រមទាំងកែលម្អគុណភាពការផ្តល់សេវាកម្មស្របតាមស្តង់ដារអាកាសយានដ្ឋានដ៏ល្អ ដើម្បីឱ្យអ្នកដំណើរទទួលបានសេវាងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារត្រួតពិនិត្យតម្លៃអាហារក្នុងអាកាសយានដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMwjV0YKHhS7ogD2lukBdap7wTzv-HXNKQWemHM47-I73NPZSvEV_OAbVW7O-81ENniTRoH7Z3hLtpdyAQGxjpMtWAIAnLSt1xMl0YJmUjopnNHv_jUvFTPWYNhK_9kiKcRuCpt3GtOSXwFWdPWottos00ecZ40wlki8X9k2r_TFKaJ4PCrvaz0vm2t754/s1200/photo_2025-01-10_09-20-58.jpg

គួរបញ្ជាក់ថា ស្ត្រីភ្ញៀវទេសចរអង់គ្លេស ដែលបានទិញសាំងវិចថ្លៃនៅអាកាសយានដ្ឋានភូកេត ប្រទេសថៃ គឺមានគណនី TikTok ឈ្មោះ «naynaysully» និយាយថា នាងពុំធ្លាប់ទិញអាហារថ្លៃបែបនេះទេ ក្នុងជីវិត ៕