ប្រទេសដាណឺម៉ាក៖ ស្តេចដាណឺម៉ាកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនូវការផ្លាស់ប្តូរនិមិត្តសញ្ញាជាតិរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជាង ៥០០ ឆ្នាំ ចំពេលមានភាពចម្រូងចម្រាសជាមួយលោក Trump ជុំវិញកោះ Greenland។

និមិត្តសញ្ញាជាតិដាណឺម៉ាក គឺជានិមិត្តសញ្ញានៃសហភាព Kalmar រវាងប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត ហើយក៏ជានិមិត្តសញ្ញាដ៏សំខាន់មួយរបស់ប្រទេសស៊ុយអែតដែលនៅជិតខាងនោះផងដែរ។

អស់រយៈពេលជាង ៥០០ ឆ្នាំមកហើយនិមិត្តសញ្ញានេះគឺមិនដែលផ្លាស់ប្តូរឡើយ ប៉ុន្តែដោយសារមានភាពចម្រូងចម្រាសជាមួយប្រធានាធីបតីជាប់ឆ្នោតរបស់អាមេរិក Donald Trump ប្រទេសដាណឺម៉ាកក៏សម្រេចចិត្តផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួនពីរូបភាពមកុដបី ទៅជារូបភាពខ្លាឃ្មុំប៉ូល និងពពែ ដែលជានិមិត្តរូបនៃកោះហ្គ្រីនឡែន និងកោះហ្វារ៉ូ។ ហ្គ្រីនឡែនគឺជាផ្នែកមួយនៃទឹកដីរបស់ដាណឺម៉ាក ខណៈហ្គ្រីនឡែនក៏ជាកោះមួយដែល Trump ចង់បានផងដែរ។ កាលពីខែមុនលោក Trump បានចេញសេចក្តីថ្លែងការណ៍មួយថា លោកចង់ឱ្យសហរដ្ឋអាមេរិកទិញ Greenland។ 
Trump បានសរសេរនៅក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា “Greenland គឺជាកន្លែងដ៏អស្ចារ្យ ហើយមនុស្សគ្រប់គ្នានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ប្រសិនបើវាក្លាយជាផ្នែកមួយនៃជាតិរបស់យើង”។ មិនយូរប៉ុន្មានស្តេច Frederik របស់ដាណឺម៉ាកក៏បានធ្វើការកែប្រែយ៉ាងសំខាន់ចំពោះនិមិត្តសញ្ញាជាតិរបស់ខ្លួន ដោយបានផ្លាស់ប្តូរពីរូបភាពមកុដបី ទៅជារូបភាពខ្លាឃ្មុំប៉ូល និងពពែ ដែលការផ្លាស់ប្តូរនេះគឺជាវិធីសាស្ត្រការពារកោះ Greenland និងកោះដទៃទៀតពីប្រធានាធីបតីជាប់ឆ្នោត Donald Trump។
ព្រះអង្គក៏បានសម្តែងនូវទស្សនៈច្បាស់លាស់លើការរក្សាបាននូវទឹកដីស្វយ័តស្វ័យភាពនេះនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក ដោយគ្មានប្រទេសណាអាចកាន់កាប់ ឬទិញកោះទាំងនេះពីដាណឺម៉ាកបានឡើយ។ អ្នកជំនាញជនជាតិដាណឺម៉ាក Royal Royal Lars Hovbakke Sørensen ជឿជាក់ថាការផ្លាស់ប្តូរទាំងនេះឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ស្តេចចំពោះតំបន់ Arctic និងបញ្ជាក់ថា កោះហ្គ្រីនឡែន និងកោះហ្វារ៉ូគឺជាផ្នែកមួយដ៏សំខាន់នៃទឹកដីរបស់ដាណឺម៉ាក៕










