Home ព័ត៌មានអន្តរជាតិ ស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ Samsung នឹងចេញលក់នៅឆ្នាំនេះហើយ!

ស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ Samsung នឹងចេញលក់នៅឆ្នាំនេះហើយ!

62
0

ស្មាតហ្វូនដំបូងបង្អស់របស់ Samsung ដែលមានអេក្រង់បត់បានបីតង់ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងទីផ្សារអាស៊ីមួយចំនួននៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6g707SLBBeprUHuClmn2esqktk3MPMxKrOk6po-h9s6MLr5t6vKXxIQB9SkFJDqghxhjNiYqYASnjVTpei9NbE6rcQJLvJdPCWy2rlkXphczxaXPn_Rzjujk5sDjCOgTBDyikNrbuCG3hSfFbgcKYBjuoZNOy9QZuH828t36SHAb0yVIGJLw_e3wE5kup/s1140/photo_2025-01-09_10-33-10.jpg
យោងតាម PhoneArena ដែលជាគេហទំព័របច្ចេកវិទ្យាល្បីល្បាញមួយបានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ខ្លួននៅក្នុងទីផ្សារអាស៊ីនៅពាក់កណ្តាលឆ្នាំនេះ។ ទោះជាយ៉ាងណាស្មាតហ្វូន tri-fold របស់ Samsung ទំនងមានតម្លៃខ្ពស់ខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5GE9_eJfIc4P3kMiVtG-vL98nbJQzZCLls82y26Oc7YWn1sXLwO7nThADUxkxNM6RB_reKr6RY9Z74aj1N468SsqnRN3svZPQBhjAIHEEqAtYidojRJA99NtlQRQRCalD2oAc_myE5JUdSMPYBJrWuZaJCHU4MmiSJITtYrb_W9wwQENJZPQVM6giZ01n/s1020/photo_2025-01-09_10-33-11.jpg

វាត្រូវបានគេនិយាយថា ស្មាតហ្វូនមួយនេះទំនងមិនសូវមានប្រជាប្រិយភាពនោះទេនៅពេលដាក់បង្ហាញជាផ្លូវការដោយសារតម្លៃខ្ពស់ពេក។ សូម្បីទូរស័ព្ទ Mate XT tri-fold របស់ Huawei ដែលចេញលក់ប៉ុន្មានខែមុនក៏មានតម្លៃខ្ពស់ខ្លាំងដែរ ជាមួយតម្លៃរហូតដល់ ២,៨០០ ដុល្លារអាមេរិក ថ្លៃជាង iPhone 16 Pro បីដង។ ដូច្នេះស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ Samsung ត្រូវបានគេនិយាយថា នឹងមានតម្លៃថ្លៃជាង ស្មាតហ្វូនបត់បានបីតង់របស់ Huawei ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqmvhK4d6DCStLdSB7uxTepdg_zK0Xjq9e7skeE7yUMvw07AS_zS0c_t1vNbkVqHprVcZRp36uEmV5Zt9cqqkcPWONyL2r2GJaIVxRD2NdBJTikj8a6RehNv8sdtLyF6mbRSQ1uidZaiR3LhD0Kf89hTEHY4P8Fi1EmC-6_ytmK-JVKUIpuWI2jBO-q7Jp/s1200/photo_2025-01-09_10-33-12%20(2).jpg

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ហេតុផលដែលធ្វើឱ្យទូរស័ព្ទប្រភេទ tri-fold មានតម្លៃខ្ពស់ និងពិបាកក្នុងការទទួលបានប្រជាប្រិយភាព គឺដោយសារដំណើរការផលិតដ៏ស្មុគស្មាញ ដូច្នេះ Samsung គ្រោងនឹងបញ្ចេញឧបករណ៍នេះតិចជាង ៣០០,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងទីផ្សារមួយ ឬពីរនៅអាស៊ីក្នុងឆ្នាំ ២០២៥។ ជាមួយលក្ខណៈពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងមានអេក្រង់ធំទូលាយទំហំ ១២.៤ អ៊ីង នៅពេលបើកពេញ ដែលមានបំណងជំនួសទូរស័ព្ទ និងថេប្លេតប្រពៃណី ខណៈទំហំនេះក៏លើសពី ១០.២ អ៊ីញរបស់ Huawei Mate XT ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5g8UGylr7KHkv0hWDKmY8IC-JieY5xZWOll1URhRFs4elSjwWDzUy983mV9wxAF58S4eMn4lqYGBBvsv5xyKJ47dCglSJ6NSBTXSr-4v-7cDdw2aadr15MYPakEUidkztsQAKk-mKIIbLJqxE5GrakL-UyiyeYUIN18e4DHdWAkjcm2zaGdOv6rI60yV8/s1020/photo_2025-01-09_10-33-12.jpg
លើសពីនេះឧបករណ៍នេះនឹងមានការរចនាប្រភេទ G-Type ដើម្បីផ្តោតលើភាពធន់ និងគុណភាពខ្ពស់ ខុសពីការរចនា S-Type របស់ Huawei Mate XT ។ អេក្រង់ G-Type មានការរចនាជាមួយនឹងអេក្រង់ខាងក្រៅពីរដែលអាចបត់ចូលខាងក្នុងបាន មិនសូវស្មុគស្មាញ និងជួយការពារអេក្រង់មេ នៅពេលដែលមិនប្រើ ។ ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍មួយទៀតគឺថាឧបករណ៍នេះប្រហែលជាមិនប្រើកាមេរ៉ាលាក់នៅក្រោមអេក្រង់ទេ មានន័យថា ក្រុមហ៊ុននឹងខួងរន្ធតូចមួយនៅលើអេក្រង់ ដោយកាត់បន្ថយភាពទំនើបនៃផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgypkKMoPXhkEnJRQOe_7CG9pvrcNiMh9Fm3MkmfbtVLvBUYBF-sZt5qPkmYjX7Utb4Hy9hpmkodE8amj5a6n9ThbCjvRzGjwMnbMfWcpATXAgjIWgZcC40guI33OHU5KVMeanZ6IrqGhW7CXPpIk5zYgl_3kF_MLjk0Pws5uLr_-LOlhKArWkFoVtynurV/s1280/photo_2025-01-09_10-33-13.jpg

ទោះបីជាយ៉ាងនេះក្តីការបង្ហាញផលិតផលអេក្រង់បត់បានបីតង់របស់ Samsung នាពេលខាងមុខនេះនឹងក្លាយជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក និងពង្រឹងត្រកូលទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនឱ្យរឹងមាំជាងមុន៕