«កោះតាគៀវ» មានលក្ខណៈស្ងប់ស្ងាត់ល្អ និងមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច។ កោះនេះមានឆ្នេរជាច្រើនដូចជា ឆ្នេរខ្សាច់ស ឆ្នេរប្លង់តុង និងឆ្នេរឡុងប៊ិច គឺជារមណីយដ្ឋានទេសចរធម្មជាតិដ៏សែនមនោរម្យមួយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ មានចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីឆ្នេរអូរត្រេស ឬត្រឹមតែ ១ គីឡូម៉ែត្រពីឧទ្យានជាតិរាម។ ដើម្បីទៅដល់គោលដៅឋានសួគ៌នេះ លោកអ្នកអាចធ្វើដំណើរដោយការជិះកាណូតប្រហែល ២០ នាទីពីឆ្នេររាម។

នៅពេលទៅដល់លោកអ្នកនឹងបានឃើញប្លង់តុងដែលបញ្ចេញពន្លឺផ្លេកៗនៅតាមឆ្នេរសមុទ្រពេលដែលរលកវាយមក រួមជាមួយទឹកសមុទ្រថ្លាឈ្វង់ ខ្យល់អាកាសត្រជាក់បរិសុទ្ធ អាចគយគន់មើលថ្ងៃរះនិងថ្ងៃលិចនៅលើកោះ ក៏ដូចជាអាចដើរកាត់ព្រៃពីឆ្នេរមួយទៅឆ្នេរមួយទៀតដើម្បីទទួលបានអារម្មណ៍រីករាយ ជ្រះអស់ទុក្ខកង្វល់។ នៅទីនេះក៏មានរីស៊ត និងបឹងកាឡូតជាមួយតម្លៃសមរម្យ រួមទាំងមានកន្លែងបោះតង់សម្រាកលម្ហែកាយ ស្ទូចត្រី ចាប់ខ្ចង ចាប់ក្តាមនៅតាមឆ្នេនាពេលរាត្រី បង្កើតជាអនុស្សារីដែលមិនអាចបំភ្លេចបាន។

លោកអ្នកក៏អាចអាំងសាច់ និងគ្រឿងសមុទ្រស្រស់ៗជាច្រើនមានដូចជាមឹក បង្គា បង្គង និយាយរឿងក្នុងចិត្តជាមួយបងប្អូនគ្រួសារ និងមិត្តភក្តិយ៉ាងមានក្តីសុខ។ ជាមួយលក្ខណៈស្ងប់ស្ងាត់ និងទេសភាពស្រស់បំព្រង កោះតាគៀវក៏ជាតំបន់ដែលពោពេញទៅដោយសក្តានុពលធម្មជាតិបែបសមុទ្រផងដែរ។ កោះតាគៀវ គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨ គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតងគួរជាទីគគយគន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN-ClvMr9Xpi13_kVKXS3mGDKj68xcKKA6nH4NYU-maONp-U3ue1DHjlZG9WM8780g0jux9h0hufdTzrhgDVd9i_NFXnOhQFq0pYtw-izI6CvsRJD9KCZ558NjqWIvlHrLVfY581tOJQ63tYCVkwqfwTBQmCWLWzXlgCYc8npzlYotBOemoH9uSNjyAiHo/s1200/image_2025-01-09_09-36-14.png

ហេតុនេះនៅថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍ភ្ញៀវទេសចរកុំភ្លេចចូលទស្សនាតំបន់រមណីយដ្ឋានកោះតាគៀវផង ប្រសិនបើលោកអ្នកបានទៅដល់ខេត្តព្រះសីហនុ។ នៅខេត្តព្រះសីហនុ ក្រៅពីកោះតាគៀវ ក៏មានកោះល្បីជាច្រើនទៀតផងដែរដូចជា ឆ្នេរអូរឈើទាល កោះរុង កោះរុងសន្លឹម ឆ្នេរអូរត្រេស ឧទ្យានជាតិរាម កោះទន្សាយ កោះទន្សាយ និងកន្លែងកម្សាន្តសប្បាយៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pSRqKzCMVovhrpN8mpE4RAPiatzIbIQNXkM_TZLtMNqopssFJCBNV1wTnluvyhzSv10n0HaGT8yasM9Ue3aLUQ6TBcuPb9oWKGsn7pZeeYCSjhCq7VgyupJ3kCqNdhyQ8Nh4rzPYC_voZHdHfnI5ZYJbKbfySrdCZ-vzL7cic3AiUbuga8XQbduzpvDA/s2040/image_2025-01-09_09-36-15.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJdi1K7Mx_3UfSLX9qMqUcc8UYHbmsl3wCdYfRN1LPANoKSVYgbhFpf1OSd8g6ew8T6CZS0OMhpgXOzLnOWzK3jtMD3MuwdtSSMRL0ltJ8T3y9xZIVr5fDluJqwDR-nB2ttSiUFBeh6psxWntNlByAvxIwCNpivJHuyRa948zKI-3jtKzXY6eFsVxPZQT3/s1751/image_2025-01-09_09-36-16.png