ការទទួលទានរបបអាហារត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់យើង ជាពិសេសនៅពេលដែលយើងបរិភោគអាហារមិនបានត្រឹមត្រូវពេលពោះទទេ ឬពេលព្រឹកគឺអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរាងកាយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកមិនគួរញ៉ាំនៅពេលព្រឹកនោះទេ៖

១.អាហារដែលមានជាតិជូរ៖ អាហារដែលមានជាតិជូរដូចជា ក្រូច, ក្រូចឆ្មារ, ម្នាស់, ប៉េងប៉ោះ, និងទឹកក្រូចឆ្មារ គឺសុទ្ធតែជាអាហារដែលមានជាតិអាស៊ីតខ្ពស់ ប៉ះពាល់អវិជ្ជមានដល់ក្រពះ និងពោះវៀន អាចបណ្តាលឱ្យហើមពោះ ចង្អោរ ក្អួត និងពិបាករំលាយអាហារ ឬឈឺពោះ ចុកពោះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOM6_P-BFFLTu1L5SLWAOQT4ALxM9JQ2WgnC9VtT8nTH43_NHe8fe5PssydJF_dCkCU_LwJ3Fccs7P_HqxhADm-l-suMNtU9ocZPZm_ZwwqL7P36lS3M__ysUWMGXoLkWHVNN5a6oFK8flSGwTb-s_OXLGYivfHaLstknXmKAMQsG1j9Oig2iEyxIi9So/s1155/image_2025-01-09_09-31-05.png

២.អាហារដែលមានជាតិខ្លាញ់៖ អាហារខ្លាញ់ដូចជាឆាខ្វៃ មាន់បំពង ឬប្រហិតចៀន មិនគួរញ៉ាំពេលព្រឹកទេ ព្រោះវានឹងប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យហើមពោះ ឈឺពោះ និងឡើងទម្ងន់ ដូច្នេះអាហារទាំងនេះមិនសក្តិសមសម្រាប់ធ្វើជាអាហារពេលព្រឹកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkOFgZDUG0paFIfHtoznuHKQKz4VJzrZOCR7TBsVTM_A2NHv5ITZffLJ0TGK91A8xChlltgIfth33ZyQcQa71Ze5nhaPdM1x5g2OGglHW7aqD586vGGdfl1uebrkWx41d2ZFF4M8Bv9bqF-cjsnpeHeE1OPEVHyTOhlLPGBLTMg4FqOYwXe62wUhCccF7l/s948/image_2025-01-09_09-31-06.png

៣.អាហារផ្អែម៖ អាហារដែលមានរសជាតិផ្អែមៗដូចជា បង្អែម ភេសជ្ជៈមានជាតិស្ករ ឬនំខេកជាដើម សុទ្ធតែជាអាហារមិនល្អ មិនគួរញ៉ាំនៅពេលព្រឹកឡើយ ដោយសារវាមានជាតិស្ករខ្ពស់ បណ្តាលឱ្យឆាប់ឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3z7mJWqplt4XwtZPh-Q1Rs9W_rXlvDhe8egaRYWxwGtOA8mWmyu1q1c0CC4z3df6n1vA0Cfp_K7u-RMDudCjTZg-yzmx2lQj1TxRTzkJvReIYVMqxokluFs0f7SUj5qOPCvro69NOjed6njjbUhw8F0m3euc6r_zmF7RT6KSxtQIPXUBMyFT0Mc5siRp/s1400/image_2025-01-09_09-31-06%20(2).png

៤.គ្រឿស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងពេលព្រឹក នឹងប៉ះពាល់អវិជ្ជមានដល់ក្រពះ ពោះវៀន អាចបណ្តាលឱ្យហើមពោះ ពិបាករំលាយអាហារ ចង្អោរ ក្អួត ឈឺពោះ និងចុកពោះជាដើម ដូច្នេះអាហារទាំងអស់នេះមិនគួរយកមកទទួលទានពេលព្រឹកឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiirVfqhAGIbu3OA7r2gOPvibng1bgZ4kRwnr35eloDLBzqvGmic0t7vsX-CLz9Y9aErBpx45DlXW4Grp3I_zH6iGVDy4bPR8sL3z8Ud8fg_mQG6Ro_gtnoIV20AUAZWq1eoV8bztWByBuNdCpFrTyqlvmOKyVp2jlmvG1wDH4_LsgJCKalnZ5okdvsqk3/s830/image_2025-01-09_09-31-06%20(3).png