ស៊េរី Netflix មានចំណងជើងថា «Squid Game រដូវកាលទី២» បានក្លាយជាការចាប់អារម្មណ៍ជាសកល ដោយជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ៩៣ប្រទេស រួមទាំងសហរដ្ឋអាម៉េរិក ជប៉ុន និងបារាំង សម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសវៀតណាម ខ្សែភាពយន្តដែលមានចំនួន៧ភាគនេះកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិកាហើយអាជ្ញាធរភាពយន្តវៀតណាមបានបើកការពិនិត្យឡើងវិញជាផ្លូវការ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ភាពចម្រូងចម្រាសក្នុងប្រទេសវៀតណាម ផ្តើមចេញនៅក្នុងភាគទី៥ តួអង្គ Kang Dae Ho សម្តែងដោយ Kang Ha Neul ប្រាប់ក្រុមមិត្តភក្តិរបស់ខ្លួនថា «ឪពុកខ្ញុំបានចូលរួម ក្នុងសង្រ្គាមវៀតណាម» បន្ទាប់មក មិត្តភ័ក្តិម្នាក់ទៀតបានបញ្ចេញមតិថា«ឪពុករបស់អ្នកគឺជាមនុស្សអស្ចារ្យ» ដើម្បីឆ្លើយតបនឹងការកោតសរសើររបស់តួអង្គជុំវិញ។.png)
ទស្សនិកជនវៀតណាមមួយចំនួនបានខឹងសម្បារចំពោះរឿងនេះ ដោយចោ.ទថាការបង្ហាញការប៉ះទង្គិចលើបញ្ហាប្រវត្តិសាស្ត្រដ៏រសើប។ អ្នកនិយមលេងអ៊ីនធឺណិតវៀតណាមបានលើកឡើងថា ការសរសើរទាហានកូរ៉េខាងត្បូងដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមវៀតណាមថាជា «មនុស្សអស្ចារ្យ» ជារឿងមិនសមរម្យយ៉ាងខ្លាំង។ កំហឹងបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកប្រើប្រាស់វៀតណាមនៅលើបណ្តាញសង្គម ជាមួយនឹងការអំពាវនាវឱ្យធ្វើពហិកា។.png)
ជាការឆ្លើយតប អាជ្ញាធរភាពយន្តវៀតណាមបានផ្តួចផ្តើមការពិនិត្យឡើងវិញនៃ «Squid Game 2» ហើយត្រូវបានគេរំពឹងថានឹងប្រកាសសាលក្រមជាផ្លូវការក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា Squid Game រដូវកាលទី២ ដែលមានចំនួន៧ភាគ បានចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីជោគជ័យនៃរដូវកាលទី១ ក្នុងឆ្នាំ២០២១ ៕










