អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ និង លោក គីម សាន ត្រូវជាម្តាយនិងពូរបស់ ល្អហួស ចេញមកបង្ហោះសារយ៉ាងក្តៅគគុកធ្លាយដល់កាលពី ល្អហួស ទៅប្រកួតនៅប្រទេសថៃបង្ហើបទៅដល់មនុស្សម្នាក់សុំទៅស៊ុបប្រាយ ល្អហួស ចង់រាំអប្សរាជាមួយគ្នានៅលើឆាក។
វាបានក្លាយជាប្រធានបទក្តៅគគុកមួយនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ បានបង្ហោះសំណេរមួយកាលពីរសៀលថ្ងៃទី៧ មករា ថា «មីបិសាចឈាមទឹកកក ហើយមិចនៅមិនសុខឌឺដងផ្លែផ្លាកូនអញរហូតចឹង? អាយុធ្វើម៉ែគេបានហើយមកច្រណែនអីនឹងកូនក្មេង? គ្មាននរណាទៅដណ្តើមដំណែងនាងឯងទេ កុំភ័យ រក្សាតែចរិតនាងឯងឱ្យល្អដូចរូបនឹងទៅវាគង់វង្សហើយ មីផ្លែល្វា»។
ការបង្ហោះនេះបានធ្វើឱ្យមានការឆ្ងល់មិនតិចនោះទេពីអ្នកលេងអ៊ីនធឺណិត ជាពិសេសទស្សនិកជនមួយចំនួនចង់ដឹងថាតើម្តាយល្អហួសចង់សម្តៅទៅកាន់អ្នកណាម្នាក់ ស្របពេលល្អហួស កំពុងទទួលបានការកោតសរសើរក្នុងរាំរបាំអប្សរាក្រោមអាកាសធាតុត្រជាក់នៅក្នុងប្រទេសចិន។
មិនទាន់អស់នោះទេ អ្នកនាង ដេននី ក្វាន់ បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំអត់ចេះបង្កើតរឿងតោងល្បីទេ អ្នកស្គាល់ខ្ញុំគឺដឹងចរិតខ្ញុំហើយ មនុស្សខ្ញុំឃើញមិចថាចឹង មិនមែនងំៗមឹសៗ កេះឆ្នាំងបាយធ្លុះទេ យល់នៅ? មីហង្ស ឈាមក្អែក»។
ក្នុងសំណេរនេះកាន់តែទាក់ទាញអ្នកគាំទ្រក្នុងវិស័យសិល្បៈរិតតែជជែកវែកញែកកាន់តែខ្លាំងបន្ទាប់ពីលោក គីម សាន ពូរបស់ ល្អហួស ចែករំលែកសំណេររបស់អ្នកនាង ដេនី ក្វាន់ អមដោយខ្លឹមសារថា«រឿងពិត នៅថ្ងៃនោះ កូននិងអ្នកផាត់មុខនិងជាងសក់ និយាយមិនក្រោមពី២០នាក់ទេ មានរឿងជាមួយគេ ល្អតែពីមុខ លួចចាក់ពីក្រោយខ្នង , សណ្តានដើរតោងភាពល្បី ដូចសត្វឈ្លើង»។
លោកបានបន្ថែមទៀតថា «ជំនាន់ល្អហួសប្រលង មកសុំបងសានៗ ខ្ញុំចង់សប្រាយកូន ចង់រាំអប្សរាជាមួយកូនពេលកូនប្រកួតនៅថៃ ខ្ញុំមានគ្នា២នាក់ សុំរាំអមៗកូនបានអត់ ហើយសំខាន់ត្រៀមឈុតអប្សរាមកទៀត ហេតុតែចង់តោង។ ខ្ញុំប្រាប់ថា អត់បានទេអូន កម្មវិធីប្រកួតរាំបានតែល្អហួសម្នាក់ឯងទេ ព្រោះជាកម្មវិធីប្រលង , « មិនមែនកម្មវិធីដើរសុំតោងគេទេ » , ពេលកូនល្អហួសរាំអប្សរានៅថៃ ព្យាយាមមកធ្វើពាក់កងជើង ឱ្យគេថត ធ្វើក្បាច់រាំនៅមុខឆាកលើកដៃឱ្យគ្នាគេចាប់កាម៉េរា ធ្វើដូចកំពុងបញ្ជាឱ្យល្អហួសធ្វើតាមអ៊ីចឹង»។
ពូល្អហួស បានលាតត្រដាងទៀតថា «មួយទៀតមានបងស្រីគេម្នាក់មកយកទឹកឱ្យល្អហួសផឹករហូត ផ្លុំចុះផ្លុំឡើង មិនដឹងថាសូត្រអ្វី ធ្វើឱ្យយប់ឡើងល្អហួសក្តៅខ្លួនពេញមួយយប់ ព្រោះស្អែកត្រូវFinal , មួយទៀត ពេលល្អហួស បានមកុដ ហើយល្អហួសមកដល់កម្ពុជាវិញ ប្លុក ល្អហួស ទាំងFacebook ទាំងIG ទាំងដែលក្មេងអត់ដឹងអីសោះសំនួរខ្ញុំសួរមួយ មកដល់ខ្មែរភ្លាម ប្លុកល្អហួស និងលុបរូបភាពនៅថៃធ្វើអ្វី?»។ សំណេររបស់លោក គីម សាន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈទស្សនិកជនមានការសង្ស័យថាជានាដការីល្បីម្នាក់៕