Home ព័ត៌មានអន្តរជាតិ ជនមិនស្គាល់មុខបានបា.ញ់ប្រ.ហារ អតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ ស្លា.ប់នៅកណ្តាលក្រុងបាងកក ប្រទេសថៃ

ជនមិនស្គាល់មុខបានបា.ញ់ប្រ.ហារ អតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ ស្លា.ប់នៅកណ្តាលក្រុងបាងកក ប្រទេសថៃ

138
0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃឈ្មោះ Thairath បានរាយការណ៍ថា មានជនមិនស្គាល់មុខជិះម៉ូតូ មកបា.ញ់ប្រ.ហារ លើ លោក លឹម គីមយ៉ា ដែលត្រូវបានគេស្គាល់ថា គឺជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ បង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខវត្ត Bowonniwet តំបន់បាងឡាំភូ សង្កាត់ព្រះណាខន ទីក្រុងបាងកក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxZWGbJb_js-YEwINHjZNloCKmZD2mi1hME1zU7BIV1i9BR6jOvUQfE3iOJ6AI0HKjh7AQ2dywze6WtrYqwxrHP8KS5Nu2i2IQDr-7kdmKEilLBlwZ1sHC5Zi81qtWoakiSodTIAB1b9OFJB_Bibtmt4niNvGHXqsfbC-huIbGyQ_EAmDX07y3n-zca8DC/s1920/image_2025-01-08_13-24-52.png
នៅព្រឹកថ្ងៃទី៨ ខែមករា នេះ តុលាការថៃបានដេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនខ្មា.ន់ កាំភ្លើ.ង ឈ្មោះ អេកខាឡាក់ ផេណយ ដោយចោទប្រកាន់ពីបទសម្លា.ប់ មនុស្សគិតទុកជាមុន ។ សមត្ថកិច្ចថៃសន្និដ្ឋានថា វាជាជម្លោះផ្ទាល់ខ្លួនតែប៉ុណ្ណោះ គឺពុំពាក់ព័ន្ធនឹងរឿងនយោបាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc8FJb5BQtXyN-yD8BcaDClHoaSq482RVNTg8JWiLL32wA3Un8DWLgJQoRcBpm9tvj-tSELrUlbCiIWPfNmpAqIEC6VvsKKY8HZFm_nsBT8Fqpn1oWzRJ5lKshMivBuHj-tpAchR4px-RCpgqkMYzoeCxU7KYfhka0r-38X-715lpsibFvAstxeldYR2n7/s1280/photo_2025-01-08_13-20-13.jpg

យោងតាមការចុះផ្សាយសារព័ត៌មានថៃ Thairath បាយរាយការណ៍ថា ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មានសញ្ជាតិបារាំង និងភរិយាជនជាតិបារាំង ។ លោកបានធ្វើដំណើរតាមរថយន្តក្រុងពីខេត្តសៀមរាប មកប្រទេសថៃ ហើយត្រូវខ្មាន់កាំភ្លើងបាញ់ពីចំហៀងខាងស្តាំ ត្រូវចំស្មាខាងស្តាំ ចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ពេលលោកចុះពីលើរថយន្តក្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKDD-wDj2zyY8gklJlLuIueV5TJyj5x50bbh_t8v_EKQccxSJdYT2pys-vrsTaKdgC62KOoZoneVa_GA3LTt8CX40tQKLRmEjmf_OcFtlm7xOp4DgWoff4cqUkkJ18oPMzu8sRb_9L1qwD09xSJsd3shA8yYRMQyKpkhp-6EwBc9xsKX455ZOEtcUaqQR/s1280/photo_2025-01-08_13-20-12.jpg
តាមការពិនិត្យសាកសពបឋមបង្ហាញថា មានគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បានចូលក្នុងឆ្អឹងជំនីស្តាំ និងស្មាស្តាំ ដែលធ្វើឱ្យអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ រូបនេះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បើទោះបីជាភ្នាក់ងារបានព្យាយាមជួយសង្គ្រាមបឋមនៅត្រង់បេះដូងក្តី ប៉ុន្តែដោយសាររបួសមានសភាពធ្ងន់ធ្ងរពេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijAIV81ovisqxIEHXx1hzWDTdLSULlNI6fRZtjRp3AaWNGmBmbQJxF_qRxLNTKndKx2rLt1ys-xJNbr3YNhcpYGkIoLxwf1Ef_EXODczGOXaJG-OjqBQXbmtizZ6x1V0aHMOkuWtAkB_o0Zb8SDaMUjlU_hC2GWC_PyMbOLf3cUH-UMTTPjBblBYP8FCDp/s800/photo_2025-01-08_13-20-12%20(2).jpg
សមត្ថកិច្ចឱ្យដឹងថា ជនល្មើសជាមនុស្សប្រុស ពាក់អាវដៃខ្លី ពណ៌ប្រផេះ ស្ពាយកាបូប និងស្លៀកខោខូវប៊យ ពាក់មួកសុវត្ថិភាព បានជិះម៉ូតូម៉ាក Honda Wave ពណ៌ក្រហម ស្លាកលេខ 845 ហើយជនល្មើសបានលាក់កាំភ្លើងនៅក្នុងកាបូបស្ពាយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCT31hjiXzfHS9YPnNuu2fmGY6wzoe46YKTA65J0XgJlWhaCBw0XwFACpl2sHOsFrADBumRzXG9ga7y1ViWksgssKd5VCddDgAr6D-cyGh6THua9wZvJ1ShC2Pyfviba39Y-KmA0d8egf_ALdBb9RhGLxmSAoX3qE_SNlEMnDh6ssrJVwBvTRpoJx246fo/s1080/image_2025-01-08_13-24-54.png

តាមការស៊ើបអង្កេតបឋម គឺជនរងគ្រោះជាអតីតតំណាងរាស្រ្តរបស់គណបក្សនយោបាយកម្ពុជា ដែលបានជិះរថយន្តក្រុងពីខេត្តសៀមរាប ប្រទេសកម្ពុជា មកទីក្រុងបាងកក ជាមួយភរិយាជនជាតិបារាំង ។ ជនរងគ្រោះបានចុះពីរថយន្តក្រុងនៅកន្លែងកើតហេតុ បន្ទាប់មក ជនល្មើសក៏ជិះម៉ូតូមកដល់ ហើយចុះពីលើម៉ូតូបាញ់សំដៅមកជនរងគ្រោះ និងជិះម៉ូតូគេចខ្លួនតាមផ្លូវព្រះសុមេន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFa4bJox7EHAi0kVqr98chmU0r4aTiX3TIUiM21dFGH1wjSbvC3ficaoI8-u_TKNwMZTbf7myWYNGbQytCRQqFP_B5V1tOroSjAlN6IIY7QyoGjXNeZaw0NtZA5U2pRLQqaXsDiAGesBfsluJ05HaFfwAR-HZoueEXoRBjcv7BAXdRvaJTwoNzKVtf4In/s1280/image_2025-01-08_13-25-38.png
ក្រោយកើតហេតុ សមត្ថកិច្ចក៏បាននាំភរិយាសាកសពទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីស្វែងរកមូលហេតុអំពើឃាតកម្មបាញ់ប្រហារអតីតតំណាងរាស្រ្តកម្ពុជា នៅកណ្តាលក្រុងបាងកក ។ ភរិយាសាកសព ប្រាប់ថា ខ្លួន និងស្វាមី មានគោលបំណងមកដើរលេងនៅថៃ ប៉ុន្តែក៏ជួបហេតុការណ៍នេះ ។

នៅព្រឹកថ្ងៃទី៨ ខែមករា នេះ តុលាការថៃបានដេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនខ្មា.ន់ កាំភ្លើ.ង ឈ្មោះ អេកខាឡាក់ ផេណយ ដោយចោទប្រកាន់ពីបទសម្លា.ប់ មនុស្សគិតទុកជាមុន និងដាក់អាវុធតាមខ្លួននៅទីសាធារណៈដោយគ្មានការអនុញ្ញាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLsvhOz41bJHOg4QPZSV7pxGdPgvKrxTL2GnaQnK30KdIOY6SB32b1s8mMgo2qAtMP1Nw8PFnHyQA-KSc9NE49sFv2GHKDqYYEMhaUKY3xCwqOt9lYyQNRycIBXJTOO0ThkpXmGb78twFbFDlcNx8RuqNdOKkQCLKrL02W-uoBIPgpE66K2b9fA219kYpe/s1280/photo_2025-01-08_13-20-11.jpg

ជនល្មើសឈ្មោះ អេកខាឡាក់ ផេណយ និងមានឈ្មោះហៅក្រៅថា «អេម កងរឿ» អាយុ៤១ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប គឺជាអតីតទាហានជើងទឹកថៃ ។ សមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីជម្លោះផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពុំពាក់ព័ន្ធនឹងរឿងនយោបាយទេ ៕