Home ព័ត៌មានអន្តរជាតិ សារមន្ទីរសិល្បៈសហសម័យដំបូងគេរបស់ប្រទេសឡាវបានបើកដំណើរការហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ

សារមន្ទីរសិល្បៈសហសម័យដំបូងគេរបស់ប្រទេសឡាវបានបើកដំណើរការហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ

149
0

ប្រទេសឡាវ៖ បន្ទាប់ពីសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ឥឡូវនេះសារមន្ទីរសិល្បៈឡាវ ដែលជាសារមន្ទីរថ្មីដំបូងគេ និងមានតែមួយគត់នៅទីក្រុងវៀងចន្ទន៍បានបើកដំណើរការជាផ្លូវការហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsBaJchX85YoLgpaaAdF8up4MeA6ByQdfpUXF4KG9bqJJWJFshv2l997PaMyTXyV6u51bFpiLzfy03Zkb6ovpqR_QuRgP1unrapI0CU8MPWN1ab69RvBfniLc2YUCTLhVaeU9Wi8LfeP2V-rZXd51aLfDIlQIAd_11ry5I47SaLG6Y8qUzgqnLzi4uw02/s2048/472685051_641387891564175_8401586828945895054_n.jpg
សារៈមន្ទីនេះបានបើកនៅថ្ងៃទី ៥ ខែមករាក្នុងភូមិ Nonsaart សង្កាត់ Xaythany ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានទំហំ ៨០ ហិចតា និងមានសម្ភារៈបរិក្ខារជាច្រើន រួមទាំងអគារព័ត៌មាន សារមន្ទី កន្លែងទទួលភ្ញៀវ សាលតាំងពិពណ៌សិល្បៈ និងវប្បធម៌សម្រាប់ពិធីបុណ្យផ្សេងៗ ក៏ដូចជាប៉មសង្កេត និងអគារពហុគោលបំណងជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif9IfNC2eV56wsm_r6L5Lwt09S5jqtszo-svgwP6mh2GV2jjq60wz5CPz-C8XDWiQcZ9R6_ixAb3xpEsviBTgFBagPVKAM_ATjjULSz5sTCY54gCaRFBxB_M18YGlGBc0IiRe6JR6lYLM7kzpS1sEiy95h4gjtJzaFsrqQTop5t5Lgm5EUz5V1KjfGroqs/s1536/472752319_1012537964233390_4423493709693661219_n.jpg

នៅទីនេះមានការប្រមូលផ្ដុំដ៏ធំនៃសិប្បកម្មឈើប្រណីតជាង ៣០០០ និងគំនូរពីប្រវត្តិសាស្ត្រឡាវ រួមជាមួយក្រុមជនជាតិភាគតិចផ្សេងៗគ្នា ដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។ អ្នកទស្សនាអាចស្វែងយល់ពីចម្លាក់ឈើ និងគំនូរ គយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃសារៈមន្ទី ក៏ដូចជាស្វែងយល់អំពីផលិតផលឡាវនៅក្នុងអគារតាំងពិពណ៌ ទិញវត្ថុអនុស្សាវរីយ៍ និងអាចរីករាយជាមួយសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋាននៅក្នុងនោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGvzSOpNwri0S_HYsDbopCf3siGsgH-fnIWzzqjdCIP7QJRNwYCNTGRMMfZGdQabdEBhiNEVUHPAMCw8aYxI-6HwNQVia27bWVtJ17hh8_OUoskcHNV0yyc60vXNczCmgCFZ7nU-_Zo4HuDQ4HFNlE6vCmrl2mdw3g1Cvg0POuj6y3ZBoKQj-Z2ql3DCnb/s2048/472784220_641429418226689_8853047662867284001_n.jpg

លើសពីនេះនៅខាងក្រៅសារមន្ទីរក៏មានទឹកជ្រោះសិប្បនិម្មិតដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រមទាំងកន្លែងដ៏ទាក់ទាញជាច្រើនទៀតផងដែរ។ នៅទីនេះបើជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ជាមួយសំបុត្រ ១០ ដុល្លារក្នុងម្នាក់ ប៉ុន្តែសម្រាប់កុមារដែលមានអាយុ ១២ ឆ្នាំចុះក្រោមគឺចូលទស្សនាដោយឥតគិតថ្លៃ។ ដូច្នេះលោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើននៅពេលមកដល់សារមន្ទីរសិល្បៈឡាវ ដែលបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ទូទៅ ក៏ដូចជាផ្តល់កន្លែងសម្រាប់សិក្សាប្រវត្តិសាស្ត្រថ្មីៗ និងអភិរក្សផងដែរ។ យោងតាមសារព័ត៌មាន Vientiane Times សារមន្ទីរសិល្បៈមួយនេះត្រូវបានកំណត់ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសឡាវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUXn35nwADPGzxASBCyxXcobQrA7-tuHfx-OxeUGFt86-eMFMrJijNpEG0z5YUaTwriq5zFgIWWESlyp22daotEdvGqJ6Om81ltKHXUua_9AVgfb-q1PkeVYvT8951TRARnpTiGJnCEPtNF2XrJ2dFNM-VYTuMfvUhySG8bQTgWXC8KQkhzsXT74YFfuc/s2048/472790611_641388674897430_3645194546055886832_n.jpg