វិស័យភាពយន្ត ឬ K-dramas កំពុងធ្វើឱ្យប្រាក់ចំណូលរបស់តារាល្បីៗទាំងនេះកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ការកើនឡើងនៃប្រជាប្រិយភាពរបស់ K-dramas មិនត្រឹមតែបានផ្លាស់ប្តូរទិដ្ឋភាពកម្សាន្តជាសាកល ទាក់ទាញទស្សនិកជនទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកើនឡើងផ្នែកហិរញ្ញវត្ថុខ្លាំងផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាកំពូលតារាសម្តែងកូរ៉េដែលមានជាងគេបំផុតក្នុងឆ្នាំ ២០២៤៖
១. Kim Soo Hyun៖ អ្នកណាមិនស្គាល់តួឯកប្រុសក្នុងរឿង Queen of Tears ដែលជារឿងល្បីល្បាញខ្លាំងទូទាំងពិភពលោក ដែលតួឯកប្រុសរូបនេះរកចំណូលបានរហូតដល់ ៤២៣,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ គឺជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងវិស័យ K-drama។ ជាមួយនឹងភាពល្អឥតខ្ចោះទាំងរូបរាង សមត្ថភាព និងឥរិយាបថ បានធ្វើឱ្យកំពូលតារាសម្ដែងដ៏មានឥទ្ធិពលរូបនេះ ក្លាយជាតារាសម្តែងប្រុសជួរមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានទ្រពសម្បត្តិសរុបប្រមាណ ១២០ លានដុល្លារអាមេរិក។
២. Lee Jung-jae៖ បើមិនស្គាល់ទៀតចប់ហើយ Lee Jung-jae ដែលជាតួឯកប្រុសដ៏ល្បីល្បាញក្នុងរឿង Squid Game រកចំណូលបានរហូតដល់ ២៤៨,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ គឺជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរនៅក្នុងវិស័យ K-drama ជាមួយទ្រពសម្បត្តិសរុបប្រមាណ ១២ លានដុល្លារអាមេរិក។
៣. Song Joong-ki៖ ទោះបីជាមានរឿងអាស្រូវស្នេហាបន្តិចបន្តួចក៏ដោយ ក៏តួឯកប្រុសក្នុងរឿង Descendants of the Sun នៅតែមានប្រជាប្រិយភាពខ្លាំង ដោយលោករកចំណូលបានរហូតដល់ ២២៨,៥០០ ដុល្លារអាមេរិកក្នុងការថតរឿងមួយវគ្គ ដោយបច្ចុប្បន្នលោកមានទ្រពសម្បត្តិសរុបប្រមាណ ៤០.៣ លានដុល្លារអាមេរិក។
៤. Song Hye-kyo៖ ក្នុងចំណោមតារាសម្តែងដែលមានជាងគេបំផុតគឺមិនដែលបាត់មុខ Song Hye-kyo ឡើយ ព្រោះនាងគឺជាតារាជួរមុខក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយប្រាក់ចំណូលក្នុងការថតរឿងមួយវគ្គ ១៦៣,០០០ ដុល្លារអាមេរិក ខណៈបច្ចុប្បន្នតារាស្រីរូបនេះមានទ្រពសម្បត្តិសរុបប្រមាណ ២០ លានដុល្លារអាមេរិក។

៥.Jun Ji-hyun៖ កំពូលតារាស្រីក្រមិចក្រមើមដែលមានភាពល្បីល្បាញខ្លាំងក្នុងរឿង The Legend of the Blue Sea គឺរកចំណូលបានរហូតដល់ ១៦៣,០០០ ដុល្លារអាមេរិកក្នុងការថតរឿងមួយវគ្គ ជាមួយទ្រពសម្បត្តិសរុបប្រមាណ ៣១ លានដុល្លារអាមេរិក៕.png)










