Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួនសរុបជាង៤០០លានដុល្លារ

នាយករដ្ឋមន្ត្រីថៃប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួនសរុបជាង៤០០លានដុល្លារ

58
0

ប្រទេសថៃ ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសពីទ្រព្យសម្បត្តិសរុបរបស់ខ្លួន ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ គឺស្មើជាង៤០០លានដុល្លារអាមេរិក ហើយលោកស្រីមានកាបូបប្រណីត ចំនួន២១៧, រថយន្តទំនើប ២៣គ្រឿង, គ្រឿងអលង្ការជាច្រើន និងមានដីធ្លីនៅប្រទេសថៃ និងជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUjVYlo_vWcAPzIizylAQZODLueUWxI7AcWkDM___15oOeo5XVIqDWrwR1c1VxGqQkhx_7HXyqqRjP5wkzWSqGiLf3lSw3ZgztIYXekYV4C5PoB8oZNozAQn5_PI0uiTMlzJp3Ik4rtSxYTPvnXmFeql4Ma-Wwkrady3twsGNe-gCRo-sXHyiDYoEBMny4/s1480/image_2025-01-04_13-16-59%20(2).png
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ បានបង្ហាញពីទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាមួយស្វាមីឈ្មោះ ភិតុក សុខសាវ៉ាត់ ក្រោយពីលោកស្រីឡើងកាន់តំណែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គឺស្មើជាង៤០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQaRdWBYVp-XeOatfLo92vGXwEl1UgLg7qrVrscJVEAVOT5x_RKvzNV0VFBmruowFLovB0k7MYI2vYi8C3-vbsbEipIf52MEI4SdQqAdaqp-mNp_LJ5IiSAxPMoHbc5vOmRQwnRObn56fkqcZ_XU_3tfVqLmjDxGwf3uz3x4LuoF3EX0NqsMqHfE-1dGl2/s1080/image_2025-01-04_13-16-59.png

លោកស្រី ផេថងថាន មានដីធ្លីជាច្រើនកន្លែង ដូចជា ៖ នៅទីក្រុងបាងកក, នៅស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី, ស្រុកមឿង ខេត្តនុនថាក់បុរី ព្រមទាំងដីនៅតំបន់ AZA TOKIWA, AKAIGAWAMURA ប្រទេសជប៉ុន ដែលលោកស្រីបានទិញកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រៅពីនេះ លោកស្រីមានអគារ ៩កន្លែង នៅតំបន់ប៉ាធុមវ៉ាន់ និងតំបន់ខ្លងតឺយ ទីក្រុងបាងកក, ផ្ទះ២ជាន់ នៅស្រុកមឿង ខេត្តនុនថាក់បុរី និងរថយន្តទំនើបៗ ២៣គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbqj3KQGJh5BqUnMp7KuRQU2KyVvIEeZrRdpkuwrQQDDNufJ_fbFA0kYkNC6NSC6P9R3vtoG9ViFbBAUHEh1fN8xBZ-qEks9CZ1nKadffrp8gwLvAr3BKZxi18QB4aFMWhrdfo_xIWFEryjm2bvXrH-75kB9E65dHrV0Ai4cS9ZjEvINzkAbKTZR5PA5-v/s1600/image_2025-01-04_13-17-00.png

ចំណែកទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រី មានដូចជា ៖ មាសពេជ្រ, នាឡិកាប្រណីត ៧៥, កាបូបប្រណីត ២១៧, ចិញ្ចៀន ១០៨វង្ស, កងដៃ ៦៩, ក្រវិល ២០៥គូ និងគ្រឿងអលង្ការ ១៦៧ឈុត ព្រមទាំងមានប្រាក់ចំណូលប្រចាំឆ្នាំ ស្មើជាង២៦៥លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU_AYwkypuQuXXlzkTuvYewhDXckBEIkDHlrtrmj5He-6lK57Rc0xjOV_prDifWY-T7ntxhLezByURjHjOgIKbLPXsLIn_XVRPhm_2EaDdaoaeMJw12UD_xzHQzMTaq7Mg4QnbFH0W3A62DGpojLpq6EnwZE-AxMOFPSE9tKDU5NB7BedqmWU1HFYR5J7T/s1920/image_2025-01-04_13-17-01.png

ដោយឡែក ទ្រព្យសម្បត្តិរបស់លោក ភិតុក សុខសាវ៉ាត់ ជាស្វាមីលោកស្រី ផេថងថាន គឺមានប្រាក់ជាង៤លានបាត, ប្រាក់ផ្ញើក្នុងធនាគារ ជាង៤លានបាត, ប្រាក់វិនិយោគ ជាង១៤លានបាត, ដីធ្លីជាច្រើនកន្លែង, អគារ៣កន្លែង និងទ្រព្យសម្បត្តិផ្សេងទៀត ដូចជា ៖ នាឡិកាប្រណីត ចំនួន៣៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbTCNbgolvBQkRQY2aaBFKSJvIws-J6DTpulimLDayzUd-_oPExRPEyhlIYPoYkiqoYz4VNjIa-8IOQL6dgjcS1Eqf9qLDixLjbaOlVP3IIjniI_rp52ZP2-2F0DCzw-D2UPUe7dSRWa8XT1SJJh-_Xsxia6l0KBpNi_XITE9r-kSqZE-sHhbhBX0kHuwM/s1440/image_2025-01-04_13-16-58.png

គួរបញ្ជាក់ថា លោកស្រី ផេថងថាន គឺជាប្រធានគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ព្រមទាំងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ។ លោកស្រី ផេថងថាន បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បន្តពីលោក ស្រេតថា ថាវីស៊ីន ៕