Home ព័ត៌មានអន្តរជាតិ មកស្គាល់ពេជ្រថ្លៃបំផុតទាំង ៥ នៅលើពិភពលោក!

មកស្គាល់ពេជ្រថ្លៃបំផុតទាំង ៥ នៅលើពិភពលោក!

57
0

ពេជ្រគឺជាវត្ថុដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក ដោយសារវាជារបស់កម្រ មិនមែនចេះតែរកឃើញរហូតនោះទេ។ ត្បូងពេជ្រផ្តល់នូវចំនុចប្រសព្វតែមួយគត់នៃភាពស្រស់ស្អាត ភាពទាក់ទាញ ជាមួយពន្លឺភ្លឺចែងចាំង និងការវិនិយោគដ៏មានសក្តានុពល។ ត្បូងពេជ្រគឺមានតម្លៃថ្លៃខ្លាំងណាស់ បើធៀបនឹងមាស ទោះជាយ៉ាងណាពេជ្រទាំង ៥ នេះគឺមានតម្លៃថ្លៃជាងពេជ្រផ្សេងៗទៅទៀត ដោយសារតែត្បូងខ្លះ ត្រូវការចំណាយពេលយូរក្នុងការស្រាវជ្រាវ និងជាវត្ថុកម្រ ក៏ដូចជាត្រូវការអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ ដើម្បធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងក្នុងការកសាងបណ្តុំ ដែលធានាទាំងភាពស្រស់ស្អាត និងហិរញ្ញវត្ថុ ទើបត្បូងពេជ្រទាំង ៥ នេះត្រូវបានគេចាត់ទុកថា ជាពេជ្រថ្លៃបំផុតនៅលើពិភពលោក។

១.ត្បូងពេជ្រ Kohinoor៖ គឺជាត្បូងដែលមិនអាចកាត់ថ្លៃបាន ជាមួយនឹងប្រវត្តិសាស្រ្តដ៏សម្បូរបែប ដែលមានរយៈពេលរាប់សតវត្សមកហើយ។ ដើមឡើយត្បូងពេជ្រនេះមានទម្ងន់ ៧៩៣ ការ៉ាត់ ប៉ុន្តែវាត្រូវបានកាត់ និងប៉ូលាទៅជាទម្រង់ ១០៥.៦ ការ៉ាត់វិញ។ បច្ចុប្បន្នពេជ្រមួយនេះមានតម្លៃជាង ៥០០ លានដុល្លារ កំពុងស្ថិតនៅក្នុងមកុដរបស់ម្ចាស់ក្សត្រីអង់គ្លេស Elizabeth គឺជានិមិត្តសញ្ញានៃអំណាច ភាពវៃឆ្លាត និងភាពរុងរឿងដែលមិនអាចប្រៀបផ្ទឹមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaflG7OB0BDBv658TiKYFKYGIJ9uKIgzfwpBif3qDaxHP5P45GV4W13mlwK_fJnxa3yDN9wllB7VRQ2BeV8M0Fqf43PAmj7InmNI0_Vp65gZ5X52fPXUY7Z9sBb74_ctWV9lDR8K6iHa4dyyJIxOEIz8M6etIVLIoXganG79jodvqwC8M4fp3cicPoft5I/s782/photo_2025-01-03_13-55-22.jpg

២.ត្បូងពេជ្រ Cullinan៖ គឺជាពេជ្ររដុបធំបំផុតមិនធ្លាប់មាន ដែលត្រូវបានគេជីកយកនៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ ១៩០៥ ជាមួយទម្ងន់ ៣,១០៦ ការ៉ាត់។ បច្ចុប្បន្នពេជ្រនេះមានតម្លៃ ៤០០ លានដុល្លារ ត្រូវបានគេស្គាល់ថា ‘The Great Star of Africa’ ដែលជាពេជ្រដាក់នៅលើដំបងរបស់ស្តេចអង់គ្លេស Charles III និងជាផ្នែកមួយនៃគ្រឿងអលង្ការផ្ទាល់ខ្លួនរបស់ម្ចាស់ក្សត្រី Elizabeth II គឺជានិមិត្តសញ្ញានៃឋានៈខ្ពង់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7vKOuBksU3PIR3fJTx0UM1_AZSz2ktpnOGV1XHAzhNtXFGXiwnOsRV-cB8nTXB8XXGxb3m8x__1Z9duWsdvkd7r8_w0c0jyOloh6wfRByyDsMJWWQkRAww-tB_5Ya2pkZY8yppvnVSw-5TyRpTmIehRtq1LG_N56jCxke8bBHF9csBJAh37Q_KmNN2S0/s1280/photo_2025-01-03_13-55-30.jpg
៣.The Hope Diamond៖ គឺជាពេជ្រដែលមានភាពល្បីល្បាញដោយសារពណ៌ខៀវល្អឥតខ្ចោះ និងជាពេជ្រថ្លៃបំផុតមួយរបស់ពិភពលោក ដែលមានតម្លៃប៉ាន់ស្មានពី ២៥០ ទៅ ៣៥០ លានដុល្លារអាមេរិក។ បច្ចុប្បន្នពេជ្រនេះគឺជាគ្រឿងអលង្ការដ៏អស្ចារ្យបំផុតរបស់ស្តេចអង់គ្លេស ជាមួយប្រវត្តិដ៏សម្បូរបែប ពណ៌ដ៏កម្រ និងរឿងព្រេងរបស់វារួមចំណែកដល់ការទាក់ទាញ និងតម្លៃពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm5hYxosoEyxIdtx8MvYxC8Fvl6wP0-AzRWEXKe9066hAKgire5XKIwOPlTsMcf7YTZxlnBmCrni1eXXREHMbajFdc7sYdgsozUUDPz7NdJbqhEkdxL7DyRC6DdSnjsCb_8MvZPkh7bvcvq82GuUNCOSKKrrVB3KBhEoCJDtro97fLvTGIis2IGJNXqwwQ/s600/photo_2025-01-03_13-55-35.jpg

៤.De Beers Centenary Diamond៖ គឺជាពេជ្រមួយក្នុងចំណោមពេជ្រថ្លៃបំផុតរបស់ពិភពលោក ដែលត្រូវបានរកឃើញក្នុងឆ្នាំ ១៩៨៦ នៅ Premier Mine របស់អាហ្វ្រិកខាងត្បូង។ ពេជ្ររដុប ៥៩៩ ការ៉ាត់នេះត្រូវបានអ្នកជំនាញកាត់ចូលទៅក្នុងត្បូងដែលមានរាងដូចបេះដូងទំហំ ២៧៣.៨៥ ការ៉ាត់ ជាមួយតម្លៃជាង ១០០ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyfopa2vyU7MqNlXbM5TSe7AwmbuV-3MGItidXkxTAN8jnApVxot_dA55vKHG9HmgfC1NFuGK5z-7biwpEh-WeP5nHdE2M4_HvXdpoA9edwiHFFHyj5i1MeDNZm8ZQeLwurBOyZQrYpY_sx90TeC0Br7NX85XJ0e04YxKmd91VMvd1OvzKBM_K0P-b01e/s736/photo_2025-01-03_13-55-39.jpg

៥.The Pink Star Diamond៖ គឺជាត្បូងដ៏អស្ចារ្យទំហំ ៥៩.៦០ ការ៉ាត់ ដែលមានភាពទាក់ទាញជាមួយនឹងទំហំដ៏ស្រឡូន ពណ៌ផ្កាឈូករស់រវើក និងភាពច្បាស់ឥតខ្ចោះរបស់វា។ ត្បូងដ៏ល្អឯកនេះត្រូវបានគេជីកយកក្នុងឆ្នាំ ១៩៩៩ នៅទ្វីបអាហ្វ្រិកជាមួយទម្ងន់ ១៣២.៥ ការ៉ាត់។ នៅក្នុងខែមេសា ឆ្នាំ ២០១៧ Pink Star ត្រូវបានគេដេញថ្លៃរហូតដល់ ៧១.៥ លានដុល្លារក្នុងទីក្រុងហុងកុង ដែលបង្ហាញភាពស្រស់ស្អាត និងកម្រមាន ធ្វើឱ្យវាក្លាយជាពេជ្រថ្លៃបំផុតដែលមិនធ្លាប់មានលក់នៅឯការដេញថ្លៃរបស់ពិភពលោក និងជាពេជ្រដែលមិនអាចប្រៀបផ្ទឹមបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHE2ydx-pGi21aLRG81aSl2Phe1Nr7wB9XTqmfLNOz1vd3tdQvKQOznMctgXRpBggPGEyIgNoF12ReW_fidAgoU0ngBQwhIUbj9OxE7cSxBXwnCC8-z__5B-cPlAk5skS9V9sa_ruaHyT7nyKgWx2VEm1u6WYmoI7S9sHID0bDXz6CavaBjQHVbAG5noI/s735/photo_2025-01-03_13-55-44.jpg