តារាសម្តែង Yoo Yeon Seok តួឯកប្រុសក្នុងរឿង When the Phone Rings បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនក្នុងនាមជាអ្នកនាំពាក្យរបស់ប្រធានាធិបតី ខណៈតារាសម្តែងរូបនេះរស់នៅតែម្នាក់ឯងក្នុងតំបន់អ្នកមានក្នុងប្រទេសកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRDA35-CjjQh_vtAlGFmBkeYD2Xp0KUebA0MAYSK6DCbx-9SQ4dXVEE_3l5ltj_3oHCm6AxrRJUHcU61NapsLDvzqfBKsG9-bb0NV-25GaBkng7uqc42mCJwdX5yFL1bjTj05eC58fgPff1GoOiL35HM7Xg8AfDlBwtCJqm0hjHk5hdTtxzRGoRYoU3O2t/s1200/image_2025-01-02_16-04-11.png
ក្នុងតួនាទីជា Baek Sa Eon តារាសម្តែង Yoo Yeon Seok មានការគាំទ្រភ្លូកទឹកភ្លូកដី ក្នុងការសម្តែងដ៏ល្អមានទឹកមុខម៉ឺងម៉ាត់បង្ហាញភាពត្រជាក់របស់ខ្លួន ប៉ុន្តែស្រលាញ់មើលថែភរិយារបស់ខ្លួនអស់ពីពោះ។ តាមទ័ន្នន័យអនឡាញជាច្រើនបង្ហាញថា Yoo Yeon Seok បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីតារាសម្ដែងដែលមានការចាប់អារម្មណ៍ និងពិភាក្សាច្រើនបំផុតក្នុងសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ ២០២៤។ គេហទំព័រ Soompi បានបញ្ចេញមតិថា តួអង្គសំខាន់ទាំងពីរមានទំនាក់ទំនងល្អ និងមានមនោសញ្ចេតនាច្រើននៅឯកម្មវិធីប្រគល់ពានរង្វាន់ MBC Drama Awards ឆ្នាំ២០២៤ Yoo Yeon Seok និង Chae Soo Bin បានឈ្នះពានរង្វាន់ជាគូស្នេហ៍ដ៏ស្រស់ស្អាតបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVH0O1X1yzsJrBNLT6A1xge0IJfvWeGQ0XbGSh8gkZNdALCfEate4s7HibvLgqv_tnW-j8QFX_N74Z27BcLaaFx_WHU-QKGy-fu4CdM0d23DmXgBK5CmKm6KNbc9HH3aAg53HWkLqkycHrhiYbjxmz3QJGmYekYujRqgzdkvKkgNLI1Znlt7Ae8K9ZlYPw/s1350/image_2025-01-02_16-04-12.png
តារាសម្ដែងរូបនេះត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញម្នាក់។ ក្រៅពីការសម្ដែង តារាសម្ដែងរូបនេះក៏ប្រឡូកក្នុងតន្ត្រី ធ្វើជាពិធីករ សម្ដែង MV និងធ្វើគម្រោងសហគមន៍។ បច្ចុប្បន្ន Yoo Yeon Seok កំពុងធ្វើការនៅក្នុងក្រុមហ៊ុនតែមួយជាមួយ Lee Dong Wook, Song Seung Hun និង Kim Bum។ លោកបានឈ្នះពានរង្វាន់ «តារាសម្តែងគាំទ្រល្អបំផុត» ម្តងហើយម្តងទៀតនៅ SBS Drama Awards, AAA, Golden Cinema Festival ។ នៅក្នុងបទសម្ភាសន៍ជាមួយក្នុងឆ្នាំ ២០២៣ តារាសម្តែងរូបនេះបាននិយាយថា «ខ្ញុំចង់សម្តែងរហូតដល់ខ្ញុំចាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrMGGjk-fQGBS5mYAPw2yD19a6ZGB0FY07qFXnrbeVCfNCrOgJ5ClkWDi7nK9_iebJ4eNza1o5L7zC5j_9mzz2dlcm8U6Q6zRoUwuxPFcCDkEogFmf4i0EJTwpNdPJOox35L32t__QKhPGkW753trCOspspxURSCDdc9HlGO6R_Sq1i3sbG_A8eyRcW3R_/s1350/image_2025-01-02_16-04-13.png

បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ លោកមានទ្រព្យសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍។ នៅឆ្នាំ ២០២១ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាទ្រព្យសម្បត្តិសុទ្ធរបស់ Yoo Yeon Seok មានប្រហែល ១០ លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ តារាប្រុសរូបនេះបានទិញវីឡាមួយក្នុងតម្លៃ៣.៨ ពាន់លានវ៉ុន នៅក្នុងសង្កាត់ដែលមមាញឹកបំផុតក្នុងទីក្រុងសេអ៊ូលគឺ Itaewon ប្រទេសកូរ៉េខាងត្បូង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKrsUu1tfOWDlQhiLKu-47k7u3poMd8RyEkK771-b6gBhyQ5t_PAIIlzMzEzDH7J4V9XWnoUNnENmX7oEYbQgtju6D-V-jHGMQI0Hah9r1tHabxnXeuxz3hFDvL16fKlXZb64pAF0zkMm7EfUVu3HwrW-ugaF4GViQtTDUuE6GLPmsRg6qGA5Hel7AT_bb/s1350/image_2025-01-02_16-04-14%20(2).png

ស្ថិតនៅក្នុងវ័យ៤០ឆ្នាំតារាប្រុសរូបនេះមិនទាន់មានម្ចាស់បេះដូងឡើយ។ ទោះយ៉ាងណា ក្នុងតួនាទីចុងក្រោយនេះអ្នកគាំទ្រជាច្រើនបានជំរុញឱ្យលោកស្រលាញ់តួឯកស្រីនៅក្នុងជីវិតពិត៕