តារាសម្ដែងចិន Zhao Lusi បាននិយាយជាលើកដំបូងថានាងមានជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាពរបស់ខ្លួនក្នុងការព្យាបាលហើយបន្តប្រឹងប្រែងលើការងារ។ ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីរូបនេះវិញបានបង្ហាញថាក្នុងខែមេសា ឆ្នាំ២០១៩ នាងត្រូវបានបុគ្គលម្នាក់ប្រើហិង្សាពាក្យសម្តីជេរប្រមាថនាងចំពោះការខកខានក្នុងការទទួលបានតួនាទីក្នុងខ្សែភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-mLxoDgbOU3qwI63HcBNYuBwLxLLH0g7QFe9xquBkbipAvMtUvslMO1ce7ZypKAHvd-VhbOgdT4D8GPzvRUPczVH4H80zsT4nYUhorL4mzZGRBtUHvRoyE56qyabN0gO7k3OJ2AwzehFOsJbdcg4OD4wNGZrmGn51VDNV_1yvRhPneprBsnbjYWU-VaEL/s1349/image_2025-01-02_13-32-29.png
កន្លងមកនេះតារាសម្តែង Zhao Lusi បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់នាងបន្ទាប់ពីធ្លាយរូបភាពនាងអង្គុយលើរទេះរុញ ហើយបណ្តាញសង្គមចិន Weibo របស់នាងដែលមានអ្នកតាមដានជិត៣០លាននាក់ផ្អាកដំណើរការ។ យ៉ាងណាមិញនៅល្ងាចថ្ងៃទី១ ខែមករា នៅលើទំព័រផ្ទាល់ខ្លួន Zhao Lusi បានសរសេរអត្ថបទអំពីខ្លួននាងជាលើកដំបូង។ នាងបាននិយាយថានាងមិនដែលប្រើជំងឺរបស់នាងជា «ល្បិច» ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែត្រូវតែបង្ហាញជាសាធារណៈ ព្រោះមានពាក្យចចាមអារ៉ាមជាច្រើនដែលជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯង និងគ្រួសាររបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDt6J5-WCBHBhl9jGvcdZmjanPzE55X4h6O0iUSHV8kkkeZY4antYs3qnVO8Qv0YLS6HWSXVOmMDvcpR2Q-RtJ9a5w1b_2-tmoKD3aBLhugCbHPinPL6zoaLGcNnAi4rufPkiJOjf6zS-TPJK1c2bulmmf4Ba0rHUK7VcsaP0k94f7XOm-j5ExR77izSX/s952/image_2025-01-02_13-32-30%20(2).png
តារាស្រីរូបនេះបាននិយាយថា កាលនាងនៅក្មេង គ្រប់គ្នាតែងតែនិយាយថានាងជា «ថូផ្កាគ្មានប្រយោជន៍» ហើយតែងតែត្រូវគេជេរប្រមាថលុះពេលធំឡើងនាងគិតថាត្រូវគេប្រព្រឹត្តអាក្រក់ព្រោះនាងមិនពូកែ។ នាងមិនបានស្វែងរកជំនួយទេ ប៉ុន្តែបានដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង។ នាងត្រូវស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមមិនពិតជាច្រើនដូចជាការកែសម្ផស្ស និងការគំរាមកំហែងពីសហសេវិករបស់នាង។ នៅពេលដែលនាងទទួលបានជោគជ័យជាមួយនឹងគម្រោងភាពយន្តរបស់នាង នាងបានចាកចេញពីក្រុមហ៊ុនគ្រប់គ្រង ដោយបង់ថ្លៃបំពានកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានមតិអវិជ្ជមានជាច្រើនរាល់ពេលនាងជាប់គាំងផ្លូវចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdZt3HiWhTYWizRyMd02SXQieu0TMgrmXJBuMIcLwXLYI0gAub9nHWdmkUI8VPmGG711VGUglqsYKoottkRAfCATzof4P__vfWrKKmr0BLHO6eoF9POFnEvLDY1AtdAVNU09_bWk4UWeAX4JqC180h3aCP2nR4ew0FQIKTXt2l1t1fwhjLtyTstabW-RBN/s952/image_2025-01-02_13-32-30%20(3).png
កាលពី៦ឆ្នាំមុន Zhao Lusi បានបង្ហាញសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ នៅពេលនោះមនុស្សជាច្រើននៅជុំវិញនាងបានប្រាប់នាងថា «កុំធ្វើវាឱ្យលើស» «គិតឱ្យច្បាស់ហើយអ្វីៗនឹងល្អ» ។ ឮដូច្នេះ តារារូបនេះបានចាត់ទុកខ្លួនឯងទន់ខ្សោយ ហើយមិនអើពើនឹងបញ្ហាផ្លូវចិត្តរបស់ខ្លួន។ នៅឆ្នាំ ២០២១ ស្ថានភាពសុខភាពរបស់នាងកាន់តែធ្ងន់ធ្ងរនៅពេលដែលនាងមានអារម្មណ៍ថាដូចជាមានម្ជុល ឬសត្វល្អិតវារលើរាងកាយរបស់នាង រួមជាមួយនឹងរោគសញ្ញាអាឡែស៊ី។ ទោះបីជានាងបានទៅជួបគ្រូពេទ្យ និងទទួលថ្នាំក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើងដែរ។ បន្ទាប់មក Zhao Lusi បានទៅជួបអ្នកចិត្តសាស្រ្ត ហើយបានទទួលការព្យាបាលដើម្បីកាត់បន្ថយភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpqQ4sCoU2Nlr5WxT-0gD5gUYBy0P3-mH3wb7SOfu4h2t5rPOaMZbpx3QL9eceG8ydHGCsGUi4CR5XjLO06NnEzR23XnUyOdC6RLwMKDchWMYKa825BZdNy1R3HKVyu-w2qeNN_WLEHYbtgnHlfpSlcTsXRzt2ibGJOiXfOKUS4pM4_w6-OSZbwfxYIK6B/s1200/image_2025-01-02_13-32-32.png

ពីរឆ្នាំក្រោយមក Zhao Lusi បានទទួលរងនូវជំងឺជាច្រើនដូចជា រលាកសួត ស្ទះសួត ហៀរសំបោរ បែកញើសពេលយប់ ភ្ញាក់ពីដំណេកដោយភ័យខ្លាច បូករួមទាំងការស្លាប់របស់ញាតិសន្ដានរបស់នាង ដែលទាំងអស់នេះកើតឡើងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែដោយសារគាត់គ្រោងនឹងចូលរួមក្នុងកម្មវិធីធំៗ Zhao Lusi មិនខ្វល់ពីអារម្មណ៍ខ្លួនឯងទេ។ នៅឆ្នាំ ២០២៤ នាងបានទទួលរងនូវរោគសញ្ញានៃការក្អួតស្ងួត វិលមុខ ឈឺសន្លាក់ ឈឺក និងអាឡែស៊ីញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_vIqdMhPY-ONEscbcaxUrjC1gGOg1RahVciJOq5cpcwBUOm3fyExavMAUG4qofObWVBPKq-Jbz8k3fiJvBfHn7WD0oQluRujdsHyTv4D__ND5hd7AAy-ts2UHOzXzpeuwLTfQAjsSLK2HXsc_u68fCth-FTs3wb_FDDtYn32xtK6WLNsWeDio7briX52a/s1726/image_2025-01-02_13-32-33.png

នៅចុងបញ្ចប់នៃការបង្ហោះ Zhao Lusi សង្ឃឹមថាគ្រប់គ្នានឹងដឹងថា ជំងឺធ្លាក់ទឹកចិត្តមិនអាចដោះស្រាយបានដោយគ្រាន់តែគិតវិជ្ជមាន ឬបញ្ចេញនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់និយាយនោះទេ។ តារាសម្ដែងរូបនេះបានសរសេរថា៖ «កុំបណ្តោយខ្លួនឱ្យជាប់ក្នុងអន្លង់អន្លោចនៃមតិសាធារណៈ តែមិនអាចសង្គ្រោះខ្លួនឯងបាន ស្វែងយល់ពីជំងឺផ្លូវចិត្ត ផ្តោតលើការព្យាបាល នេះពិតជាសំខាន់ខ្លាំងណាស់។ គិតថាវាជាពេលវេលាដើម្បីបំបែកជម្លោះនៅក្នុង បេះដូងរបស់ខ្ញុំ និងបង្កើតខ្លួនឯងឡើងវិញ សូមអរគុណចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ខ្ញុំអាចរស់ឡើងវិញបាន សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខ សុភមង្គល ជារៀងរាល់ថ្ងៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zFcZixxdfriQZtJkMyObYnDnrth7YIjBW2x96TiNKSVdRPGWcw06Q7qB5lS6qmIMCto4cN6h3m9jIcEKcpRfea-DcSqjmapT3NhiCQVryliXRg9KaK0YhbHprxCfKjNCmy9YfAiKMd750zHhvtUHQ2YeEXZECkaiyAWKWXbkP6mXSTPISXqJCa38oKYq/s1080/image_2025-01-02_13-32-34.png
បន្ទាប់ពីតារាសម្តែង Zhao Lusi បានបង្ហាញពីជំងឺធ្លាក់ទឹកចិត្តរបស់ខ្លួនជាសាធារណៈរឿងនេះបានធ្វើឱ្យជាប់ចំណាត់ថ្នាក់កំពូលនៃប្រធានបទដែលចាប់អារម្មណ៍នៅលើ Weibo ជាមួយនឹងសារលើកទឹកចិត្តយ៉ាងច្រើនពីទស្សនិកជន។ នៅល្ងាចថ្ងៃដដែលនេះ តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងរូបនេះបាននិយាយថា ខ្លួនបានព្យាយាមជួយ Zhao Lusi ដោះស្រាយបញ្ហានេះ។ មិត្តជិតស្និទ្ធរបស់ Zhao Lusi បានធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់ Zhao Lusi នៅលើទំព័រផ្ទាល់ខ្លួនរបស់ខ្លួនដោយតារាសម្ដែងរូបនេះមានការលំបាកក្នុងការហូបចុក ហើយត្រូវបានមិត្តភ័ក្ដិជួយឱ្យចូលគេង និងរៀនដើរ។ ទស្សនិកជនជាច្រើនបានរិះគន់ក្រុមហ៊ុនគ្រប់គ្រង និងក្រុមការងារភាពយន្តដែលនាងបានចូលរួមពីបទកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ Zhao Lusi គ្មានពេលសម្រាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEdKYSmVCmZsIR9iWlR5fnKIYwmzyAaxxYiF730Ihr2HtePF6AbGzgaqdpa5K4bZ3m2eyX3KGSKFb9MFlKxH4usAb_Tw4HOSyeOfiiRn6uzU-KW9mFCfZpj22jyE13UZoaNSWpfBxMPcnWukxMrCL_H6VMdhtpzvZUyJ3So1eQxfvgwe9JknbpMERS4pwb/s1523/image_2025-01-02_13-32-35.png

ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីវ័យ២៦ឆ្នាំរូបនេះបានទម្លាយថាកាលពីខែមេសា ឆ្នាំ២០១៩ Zhao Lusi ធ្លាប់ត្រូវបានបុគ្គលម្នាក់បង្ខំឱ្យចូលទៅក្នុងបន្ទប់ទឹកស្តីបន្ទោសនាងដល់ទៅ២ម៉ោង។ បុគ្គលម្នាក់នោះបានរិះគន់ទម្ងន់ ជំនាញ និងរូបរាង និងមើលងាយសមត្ថភាពរបស់នាងបើធៀបនឹងតារាស្រីដទៃទៀត ជាហេតុធ្វើឱ្យនាងតូចចិត្តឃុំខ្លួនឯងនៅក្នុងបន្ទប់ងងឹត៕