មនុស្សម្នាក់ៗមានការសរសេរខុសៗគ្នា អ្នកខ្លះក៏សរសេរដៃស្តាំ អ្នកខ្លះទៀតក៏សរសេរដៃឆ្វេង ប៉ុន្តែមនុស្សភាគច្រើនគឺគេប្រើប្រាស់ដៃស្តាំជាងដៃឆ្វេង។ ទោះជាយ៉ាងណាអ្នកសរសេរដៃឆ្វេងក៏ត្រូវបានគេនិយាយផងដែរថា ឆ្លាតនិងខ្លាំងពូកែជាងអ្នកប្រើដៃស្តាំ តើនេះជាការពិតដែរឬទ? យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Groningene ប្រទេសហូឡង់ និងក្រុមអ្នកវិទ្យាសាស្ត្រ IFL Science ដែលបានពិនិត្យនូវសមត្ថភាពដៃ ដើម្បីសាកល្បងទ្រឹស្ដីនេះបានពន្យល់ថា មុខងាររបស់ដៃ គឺជាការបង្ហាញនៃមុខងារខួរក្បាល ហើយមានការទាក់ទងទៅនឹងការយល់ដឹង។
ដូច្នេះអ្នកប្រើដៃឆ្វេង ទំនងមានខួរក្បាលធំជាងអ្នកប្រើដៃស្តាំ ដែលជួយឱ្យពួកគេមានការចងចាំខ្ពស់ជាងអ្នកផ្សេង។ លើសពីនេះមនុស្សប្រើដៃឆ្វេងក៏មានទេពកោសល្យ និងមានបញ្ញាខ្ពស់ខ្លាំងផងដែរ ដោយសារពួកគេតែងប្រើផ្នែកទាំងពីរនៃខួរក្បាលរបស់គេ។ ជាពិសេសខួរក្បាលខាងឆ្វេង តំណាងឱ្យភាពវៃឆ្លាតគណិតវិទ្យាឡូជីខល ខណៈដែលខួរក្បាលខាងស្តាំ គឺជាភាពវៃឆ្លាតខាងអារម្មណ៍ មានភាពរសើប និងអាចបត់បែនបាន។

ទន្ទឹមនឹងនេះមនុស្សប្រើដៃឆ្វេងពីកំណើតក៏មានអឌ្ឍគោលពីរនៃខួរក្បាលដែលអាចសម្របសម្រួលបានកាន់តែរលូននៅក្នុងផ្នែកដែលទាក់ទងនឹងភាសា ដែលផ្តល់ឱ្យពួកគេនូវសមត្ថភាពនិយាយខ្ពស់ មានន័យថាពួកគេគឺពូកែខាងទំនាក់ទំនង។ នេះបើយោងតាមការស្ទង់មតិឆ្នាំ ២០១៩ លើមនុស្សជាង ២០,០០០ នាក់ អ្នកដែលប្រើដៃឆ្វេងភាគច្រើនក៏មានទំនោរខាងសិល្បៈខ្ពស់ផងដែរ។ សរុបមកវិញអ្នកសរសេរដៃឆ្វេងពិតជាមានភាពឆ្លាតវៃជាងអ្នកប្រើដៃស្តាំមែន ប៉ុន្តែមិនប្រាកដថា អ្នកសរសេរដៃស្តាំសុទ្ធតែខ្សោយនោះទេ។.jpg)
អ្នកប្រើប្រាស់ដៃស្តាំក៏មានភាពឆ្លាតវៃ និងចំណុចល្អច្រើនដែរ នេះបើយោងតាមការសិក្សាដៃស្តាំអាចចាប់កាន់អ្វីមួយបានល្អជាងដៃឆ្វេង និងគ្មានភាពឆ្គងឡើយ។ ទន្ទឹមនឹងនេះអ្នកប្រើប្រាស់ដៃស្តាំក៏ខ្លាំងខាងចិត្តវិទ្យា ពូកែមើលចិត្តមនុស្ស ទោះបីជាមិនសូវរៀនឆាប់ចេះ ឆាប់ចាំដូចអ្នកប្រើប្រាស់ដៃឆ្វេងក៏ដោយ អ្នកប្រើដៃស្តាំទំនងចិត្តធ្ងន់ជាងអ្នកប្រើដៃឆ្វេង មានភាពរហ័សរហួន និងឧស្សាហ៍ព្យាយាម ហើយដៃស្តាំក៏ត្រូវបានគេចាត់ទុកថាមានអនាម័យខ្ពស់ជាងដៃឆ្វេងផងដែរ៕










