ជាការពិតណាស់នរណាៗក៏ធ្លាប់មានបញ្ហាផ្លូវចិត្តដែរ គ្រាន់តែអ្នកខ្លះចេះវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ ហើយអ្នកខ្លះទៀតមិនចេះ។ ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ វាកើតឡើងដោយសារបញ្ហាផ្ទាល់ខ្លួន គ្រួសារ និងសង្គម។ ដូច្នេះដើម្បីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើឡើងវិញ អ្នកគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ជៀសវាងការមើលព័ត៌មានអវិជ្ជមានតាមអនឡាញ៖ បច្ចុប្បន្នមាតិកាអនឡាញកំពុងជះឥទ្ធិពលលើអារម្មណ៍ គំនិត ឬសកម្មភាពរបស់អ្នកមើល។ វាអាចធ្វើឱ្យអារម្មណ៍របស់អ្នកពិបាកចិត្តដោយឯងៗ នៅពេលដែលលោកអ្នកតាមដានព័ត៌មានអវិជ្ជមានច្រើនពេក។ ដូច្នេះអ្នកគួរកាត់បន្ថយការតាមដានព័ត៌មានឥតប្រយោជន៍ ហើយគួរផ្តោតលើជីវិតប្រចាំថ្ងៃ និងកំណត់ការប្រើប្រាស់ទូរស័ព្ទឱ្យបានត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmOc1K8I0Ss80joz97h8OKjaVOvuTisL0LSfLkS8Ee0RL1yaTpR3pCuAy5v_qKcUb6eUwIQTovTGjjGvwzzpaBqCwrRT8B0uW7uh6kFRdpeQduxTtbQlzpacUR2DKitRkj7GKxPALLYCKCamcMFVfQMra0-0bEaLSC-QV8T9SKhUQ_LZttG0YoCjFKgKvW/s2500/image_2025-01-02_11-10-00.png
២.ការពារខ្លួនអ្នកពីបណ្តាញសង្គម៖ នាពេលបច្ចុប្បន្ននេះបណ្តាញសង្គមដូចជា facebook Instagram TikTok និង X គឺពេញនិយមខ្លាំងណាស់ដោយសារវាអាចបង្កើតទំនាក់ទំនងថ្មីៗដល់អ្នក។ ទោះជាយ៉ាងណាអ្នកគួរកុំបង្ហាញអារម្មណ៍ពិតនៅលើបណ្តាញសង្គម ឬកុំចែកចាយរូបភាពរបស់អ្នកទៅឱ្យអ្នកដទៃសោះ ព្រោះមនុស្សសម័យនេះភាគច្រើនមិនល្អជាមួយយើងនោះទេ។ ពួកគេអាចយករូបភាពអ្នកទៅ Edit ចេញជារូបភាពផ្សេងៗ ហើយបង្ហោះជាសារធារណៈ ដែលវាអាចនឹងប៉ះពាល់ដល់ភាពថ្លៃថ្នូរបស់អ្នក ជាហេតុធ្វើឱ្យអ្នករងជំងឺផ្លូវចិត្តតាមរយៈបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpvFV5tukAxe4NMTrMj-4AYzXKGThP7SXEvwVZI1ihPgHSuP1N4qspKMfuecZVMs1q7XXs5cPrD76KmIYqoVfhXzgbzJZNoNVyJ9g1nhbZK1rIQysqmR3y67I-BGljs-YGfEhpNNTit-Vt8-cVyWn1qRPY3qImzfKcf-pDWCV45dWn-eKQkKdgi7_q8EzV/s1080/image_2025-01-02_11-10-02.png

៣.សមាធិ៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អឬតានតឹងក្នុងចិត្ត អ្នកគួរតែធ្វើសមាធិឱ្យបាន ១០ ទៅ ១៥ នាទី។ ការធ្វើសមាធិ គឺអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូលនៅពេលធ្វើសមាធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85NuNJVKti8s8ejuKQYTut5Z7DJkcAXEZaTRTh0Cn7wA4fiF70Wio8LNTjvEFxZyxSYMy3MTZcfua3fAhT6rOQSffwADPI7cdcjH2CTwp9MN1RJU4dZUreNDGU9PmMHiJV2C6h0eo71eyGz1E3zbvU74jJogx5QI_ZM7UQWZqzY8-_9dgbI0FjNgPFjee/s900/image_2025-01-02_11-10-03.png

៤. លេងកីឡា៖ ការលេងកីឡាជាវិធីសាស្ត្រមួយផងដែរ អាចធ្វើឱ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្តព្រោះអ្នកគិតតែពីការសប្បាយ និងគិតតែខំប្រកួត។ ម្យ៉ាងទៀត អ្នកអាចបញ្ចេញញើស និងកំហឹងនៅក្នុងចិត្តបានទៀតផង។ បន្ទាប់ពីលេងកីឡាហើយងូតទឹកសម្អាតប្រាណរួច នោះអ្នកនឹងមានអារម្មណ៍ល្អ និងធូរស្បើយនៅក្នុងចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPLoQwAJPPDysbmN7mi4BcfvL_OGuCIvfe_2VBSg20Hdl8aEXLj3YjjbLZ-pBYVlGyJrsYK0VTGa989n00bR20hvGKzYoQ1hxwno7UcM32VYXLTOPfQcVyUTCheaAywS0ukSqcNPMEOSbO66w0liDWv8j14A2v60MeRbcIEipzmXIVQKMcXEI7lKLo_uyM/s1024/image_2025-01-02_11-10-04.png

៥.ដើរកម្សាន្តនៅតំបន់ធម្មជាតិ៖ ដើរកម្សាន្តតាមតំបន់ធម្មជាតិដែលមានព្រៃព្រឹក្សាខៀវស្រងាត់ និងពោរពេញទៅដោយខ្យល់បរិសុទ្ធ និងបរិយាកាសត្រជាក់ល្អ អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយ ហើយទុក្ខកង្វល់និងរសាត់ទៅតាមខ្យល់ទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidurXZ6H8R_JoBlBkgoNWPQoSqfxoYmLwhYd08eFh97Y2UYJGMSeAiLoMXsABakISdGzfWTIHUBEfhCZEtNp9BtsDxySr20fMdWStvNdWO-K9g1rwwMO9N4I8ThgBX3ycy9gXyh1pWwMqjMIIQNONuAsehuGKMYzWVwbrr6brxyF3xO9nogM9PcJUl8Y2C/s1008/image_2025-01-02_11-10-04%20(2).png