Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ីតាមការណែនាំនេះ

ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ីតាមការណែនាំនេះ

34
0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មម្ហូបអាហារ ដោយសារមានកត្តាគាំទ្រជាច្រើន ដូចជា ៖ ចំនួនពលរដ្ឋច្រើន, កំណើនអ្នកមានជីវភាពធូរធា និងចំណង់ចំណូលចិត្តចម្អិនអាហាររបស់ពលរដ្ឋឥណ្ឌូណេស៊ី ។ ហេតុនេះ ក្រុមហ៊ុនបរទេសអាចបើកអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារនៅឥណ្ឌូណេស៊ី ដូចខាងក្រោមនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZThyphenhyphenZ7jQPRK1GF7wntmt8q6OBY3sE0ZRfhsPXXcuOjP-Rz9PzzmLZn7BmgJdSzV6dlfqe9o-LPOJQHihnHhpRMO7qYc8efClYOQwQ0sz04TFokg1dkQ98krK74rIMoElNociw_gkUR0smUzC-hm-FJnr0vBdR76N4qbU4Ijd4mZHXrzaYPfHS1-HBAEH6/s1283/image_2025-01-02_08-38-39%20(2).png
១-សេវាកម្មដឹកជញ្ជូនអាហារ ៖ ក្រុមហ៊ុនបរទេសអាចបើកសេវាកម្មដឹកជញ្ជូនអាហារ ដោយសហការជាមួយភោជនីយដ្ឋានក្នុងស្រុក ពីព្រោះសេវាកម្មនេះទទួលបានប្រាក់ចំណូលច្រើន ក្រោយពីពលរដ្ឋឥណ្ឌូណេស៊ីចូលចិត្តការដឹកជញ្ជូនអាហារមកដល់ទីកន្លែងកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFrcagYl_Qj85CL3H1JdWmH6_ywnwEmFgMM3NuUOD-A-BHFK4DKSuMnRte1aFaR_cSkRE_KX78LcdhCxRumYpzCoDZw2Ak02nwvTNgizpsZLc4PZCmykD37Kx8EGh9M01MDrCj5iwtoHM-k1WtGUjB2A_9VvHtJQ6WCbA37Il-bw7t5JG6lsX1zFDIuvj/s944/image_2025-01-02_08-38-39.png

២-កសិដ្ឋានបន្លែគ្មានគីមី ៖ បច្ចុប្បន្ន ពលរដ្ឋឥណ្ឌូណេស៊ីមានតម្រូវការបរិភោគអាហារល្អសម្រាប់សុខភាព ហើយនេះជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសធ្វើកសិដ្ឋានដាំបន្លែ ឬផ្លែឈើពុំប្រើប្រាស់សារធាតុគីមី សម្រាប់លក់នៅប្រទេសនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpBAqFcZwrH9AdQxko6z8Dk34XebUgJCwWPWuxjXA9Hoa0UtEVBkDWeqHblfZkjQRRr4Oq3ekP6UaMLCKywjwYvJV3pFqVVjZRnVKSm6hN4fRx_zgvmPHvbMGVb8sy95ggp17sq-RpqjI-4PXXzmcEo_1ZQ5KM2EBRIG_y5ODWYN4QWCwciTbLsS0QPD2/s2560/image_2025-01-02_08-38-40.png

៣-អាហារប្រពៃណី ៖ ក្រុមហ៊ុនបរទេសអាចលក់ម្ហូបអាហារប្រពៃណី ពីព្រោះឥណ្ឌូណេស៊ីមានអាហារប្រពៃណីជាច្រើនមុខ ដូចជា ៖ បាយឆា, សាច់ដោតចង្កាក់ និងសម្លសាច់ ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji0739zXwoHPwEmwRsmgq-4BiKYgnxFXCV2iWh3nQSadClZ5v3Fj-tF3E0yl-FYLYUI0y9JtsibLjgjJDPgbEqBYNWanf43YCcV5JN1SUKgGnFB4cx72OTlwLaoC2_DiIsvK9R9hU0ou8txpZt9Y9cD_g6JP59WK5WifVF6jDAI8CppdbCKwqFnoarQvvr/s1600/image_2025-01-02_08-38-43.png
៤-អាហារសុខភាព ៖ ការបើកភោជនីយដ្ឋានលក់អាហារជំនួយដល់សុខភាព គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលចង់បានអតិថិជនចាប់អារម្មណ៍នឹងការថែទាំសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwvqES0bee9Z6xLdQ7xfEWzxxg630Cejto7LPrD_4YjsNu5vjXL_oGCu3ABF4p6Qbzz3oUqDwgLan7nSb0SFjj4DHfmGzBEyZPgOo3koHgTgsw1UGIYyMsdzBZXQxZ96dvZxgn9cq41pOkwyhOD_p-kWcmmZ2P7L3C3Y3Gi1zf0W03tESCxL_oyqKodhT/s1800/image_2025-01-02_08-38-44%20(2).png
៥-Franchise ៖ Franchise អាហារលំដាប់ពិភពលោក ត្រូវបានចាត់ទុកថា គឺជាអាជីវកម្មដ៏ទាក់ទាញមួយនៅឥណ្ឌូណេស៊ី ដោយសារពលរដ្ឋឥណ្ឌូណេស៊ីមានប្រាក់ចំណូលកើនឡើង ។

៦-អាហារវេចខ្ចប់ និងភេសជ្ជៈ ៖ ការវិនិយោគលើអាហារវេចខ្ចប់ និងភេសជ្ជៈ ដែលមានរសជាតិតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋឥណ្ឌូណេស៊ី គឺចាត់ទុកថា ជាអាជីវកម្មគួរឱ្យចាប់អារម្មណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5v7KH1VwuvEVuzk_2xprP4mwfHoTIjmUo3Vm45DyEYkYr8aPwzbYAu_Bi9c-nEr6zgf-ocUvQYuSCG2yaR14_DXlRerJsrZNvP2jVV4J-9DunDgasZXQmW-NP-GxoJH-Kf-lvCHAbdy82SgNeVLTQxkccynUKmc_WDf394tXpV7CKs0R_jePuIbAe4nGa/s1024/image_2025-01-02_08-38-44.png
៧-លក់អាហារតាមអនឡាញ ៖ ការលក់អាហារតាមអនឡាញ និងបញ្ជូនឱ្យអតិថិជនដល់ដៃ គឺជាឱកាសសម្រាប់ក្រុមហ៊ុនបរទេសដើម្បីបំពេញតម្រូវការកើនឡើងខ្លាំង ពីព្រោះពលរដ្ឋឥណ្ឌូណេស៊ីត្រូវការភាពងាយស្រួល និងការបញ្ជូនអាហារទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSzKro2lRyqH0ksgh8CRr4_7qziehgFodNoSKHFjLF6AumLEGOp3B-oaEwQaZpXFq8jtsHOt-9fYCX-k5x7jpx84OKpI_NqxJlShyphenhyphen6aMgsivNj94AaJJQCssEDpiSg8mN5tgYkOe6IIDa0i9YYg_GxuyAlMzkLcdygJ0zwFJdyP0g9mdGD2DwJYXT21m8Z/s1360/image_2025-01-02_08-38-46.png

សរុបមក ក្រុមហ៊ុនបរទេសអាចប្រកបអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារដូចខាងលើនេះនៅប្រទេសឥណ្ឌូណេស៊ី និងគួរតែសិក្សាពីទីផ្សារបន្ថែមទៀត ដើម្បីឱ្យអាជីវកម្មរីកចម្រើន និងមិនងាយដួលរលំ ៕