Home ព័ត៌មានអន្តរជាតិ Trump សុំឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok

Trump សុំឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok

66
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានស្នើឱ្យតុលាការកំពូលអាមេរិកពន្យារពេលហាមឃាត់ការប្រើប្រាស់ TikTok ដែលកំណត់ថា ពលរដ្ឋអាមេរិកអាចប្រើប្រាស់ TikTok ត្រឹមដើមឆ្នាំ២០២៥ ។ ការពន្យារពេលនេះ ដើម្បីឱ្យមានពេលវេលាដោះស្រាយបញ្ហាពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK3i3Pf7vZOlkgACo3bWgXAqguaDJPLyrAgGusLpUWM4wp82TR6jETC5btXCaV9hmmQuFqK6m9Uslak8bU_ucZjoa6S0DN_uXdZHCsqmWONWVuKCeIfSWgcfxYh0dZYFyO7Ai9qztRfdISUIzXmYKU2I2Z-evIrNT7PIqu1Z7nIYO6oDMw3FnDolHFTvYJ/s1216/image_2024-12-31_13-37-13.png
លោក Trump បានអំពាវនាវឱ្យតុលាការកំពូលអាមេរិកផ្អាកអនុវត្តច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok នៅអាមេរិក ដែលជាបណ្តាញសង្គមចែករំលែកវីដេអូខ្លីដ៏ពេញនិយមរបស់ចិន ឬឈប់បង្ខំឱ្យ TikTok លក់កម្មវិធីនេះ ដែលអាមេរិកមានអ្នកប្រើប្រាស់រហូតដល់ជាង១៧០លាននាក់ ។ លោកលើកហេតុផលថា គួរតែមានពេលវេលាដោះស្រាយបញ្ហានេះក្រោយឡើងកាន់តំណែង ខណៈតុលាការកំពូលគ្រោងបើកសវនាការពិចារណាករណីនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឬមុនពេលលោក Trump កាន់តំណែង ១០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiDi3wVO20gCJKI2rY5WmM0vq4_LilpwfPEA1WNvuzL_BhHBBiGRttjse6CXjjBE3M1wcmTgSIkeFI8MHeEAE9u8WAO2vQpT08gSzOUKfEcv5_J5L9ECFckYdzsohIVHAzsTzNtcEHjT_L7OH9m-cPbFV3_zBWVH0nyGMbJ0remNjSeyUf-laAdBMFOob_/s1800/image_2024-12-31_13-37-14.png

ច្បាប់អាមេរិកបានកំណត់ឱ្យក្រុមហ៊ុនចិន ByteDance ជាម្ចាស់របស់ TikTok ត្រូវតែលក់បណ្តាញសង្គមដ៏ពេញនិយមឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមនេះ ។ កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់ហាមឃាត់ TikTok លុះត្រាតែ ByteDance លក់បណ្តាញសង្គម ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilieNFLjnbamTj2ZOOd-DSBwE1ZU03MnzHG3ijeUachyphenhyphenNq10ywFeDevDgvNvm9_Rf6Cf4TJ0x1oM0NUZYcvQJ9rYteHPCz8IocJbbmJjumWIrkCSCljWYquZEMFWkX1Auw_lwRigkSqpuAXIH9hndIN3mXypREswSPwE1kMXvcekVmvI5omWLf_Olq2jY-/s1500/image_2024-12-31_13-37-13%20(2).png

គេចាត់ទុកថា នេះជាការផ្លាស់ប្តូរគោលជំហរយ៉ាងច្បាស់របស់លោក Trump ពីព្រោះកាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិមុន លោកបានប្រកាន់គោលជំហរយ៉ាងតឹងរ៉ឹងចំពោះ TikTok ។ កាលពីឆ្នាំ២០២០ លោកព្យាយាមបញ្ឈប់ការប្រើប្រាស់ TikTok នៅអាមេរិក និងបង្ខំឱ្យ ByteDance លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvzl3O1SNgZpx_KR4fL6T2ixXAGhltIMLnG0tPyQ9HjWzT_4pRjysyxmYgUSPKNImhihMOLr0UfOgxnhBV9havPXyLLtckwNXs-jhRRFPywfv0Sp3RR0EsZPS7wsenyKjBDSeknpGQCl0BNjgYaGPuvf667SbvwLLgmJGuUpKxghVO9bGtaQ6YtcXFkng/s2400/image_2024-12-31_13-37-16.png

ប៉ុន្តែក្រោយពីលោក Trump ជួបជាមួយលោក Shou Zi Chew ជា CEO របស់ TikTok នៅរដ្ឋផ្លរីដា ស្រាប់តែលោកប្រកាសពីមិត្តភាពជាមួយ TikTok ហើយប្រាប់ថា ចង់ឱ្យបណ្តាញសង្គមនេះដំណើរការនៅអាមេរិកមួយរយៈទៀត ។ លោកថែមទាំងនិយាយថា ចំនួនទស្សនាវីដេអូក្នុង TikTok របស់លោកក្នុងពេលរកសំឡេងឆ្នោត គឺស្មើរហូតដល់រាប់លានលើក ៕