ជឿជាក់ថាមហាជនភាគច្រើនប្រាកដជាបានជ្រាបយ៉ាងច្បាស់ហើយ អ្នកឧកញ៉ាគិត ម៉េង ជាប់ឈ្មោះជាមហាសេដ្ឋីដ៏ល្បីប្រចាំប្រទេសកម្ពុជា ដែលកាន់កាប់ជំនួញជាច្រើនមុខនៅក្នុងដៃ។ អ្នកឧកញ៉ាថែមទាំងមានគ្រួសារដ៏កក់ក្តៅ ដែលមានលោកជំទាវ ម៉ៅ ចំណាន ជាភរិយាដ៏ល្អប្រពៃ និងកូនៗស្របតាមគន្លងធម៌ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvogOm9s0XTMs32zzawFXMs0UyX9daHWZWFsDANops0NMKC0kI6K0QS5ZpEXsgipxUP1joQDYYz8r2my7Kd6zPi2l0iNXoonCAUx7EePsO0EV1zIkf_R0v-2S7t-gRw-WvNv0AiHdkeGz5vjV0XuQeDiJRttTtWVzZ6mpUSj4wG-AILnVvgGDqPeMPafhd/s2048/IMG_0623.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvogOm9s0XTMs32zzawFXMs0UyX9daHWZWFsDANops0NMKC0kI6K0QS5ZpEXsgipxUP1joQDYYz8r2my7Kd6zPi2l0iNXoonCAUx7EePsO0EV1zIkf_R0v-2S7t-gRw-WvNv0AiHdkeGz5vjV0XuQeDiJRttTtWVzZ6mpUSj4wG-AILnVvgGDqPeMPafhd/s2048/IMG_0623.JPG

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គមហ្វេសរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីប៉ុន្មានថ្ងៃមុននេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា«ខណៈឆ្នាំ២០២៤ជិតបិទបញ្ចប់ ខ្ញុំកៀងអារម្មណ៍ ហើយជញ្ជឹងអំពីព្រឹត្តិការណ៍ និងបទពិសោធដ៏អស្ចារ្យក្នុងឆ្នាំនេះ ដែលពោរពេញដោយសមិទ្ធផលសំខាន់ៗសម្រាប់គ្រួសារយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg60GJyUWnHliDDFWoPYJdZ8F7HXM_1QRUoNQQhBV5uTkY8bSalotP340Httzw4flevW0TL5yKVtopD_sayIduZFsz4XTDguVWIVEF-uXxC2ocV4we1UjOrH97raHQ-cCEjorPqKnZDdk4QLqvHesDztvvdbO_LC8FkXR7Vuw9x0Bpnsrsh3UB_GxJX5kl-/s1280/IMG_0626.JPG

អ្នកឧកញ៉ាបានបន្តថា «ភរិយារបស់ខ្ញុំបានកាន់តួនាទីជាប្រធានសមាគមសិល្បករខ្មែរ ដែលជាតួនាទីមួយថ្មី និងធ្វើឱ្យយើងរំភើបចិត្ត។ នេះជាមុខតំណែងដែលគាត់រមែងចង់បំពេញ។ កូនៗរបស់យើងបន្តលូតលាស់ទាំងរូបរាងកាយ និងប្រាជ្ញាស្មារតីបានល្អ។ កូនប្រុសច្បងរបស់យើង ស៊ូឡា បានបញ្ចប់ការសិក្សាថ្នាក់ខ្ពស់ ហើយបច្ចុប្បន្ននេះ កំពុងចូលរួមកាន់តែច្រើននៅក្នុងធុរកិច្ចគ្រួសាររបស់យើង។ កូនស្រីទីពីររបស់យើងឈ្មោះ ស៊ូរៀ ទើបឈានចូលវ័យ១៨ឆ្នាំ និងកំពុងក្លាយជាមនុស្សពេញវ័យ។ ចំណែកកូនពៅរបស់យើងពីរនាក់ទៀតគឺ ស៊ូណាវីន និង ស៊ូឡុង កំពុងតែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃទៅតាមរបៀបរបបរស់នៅរបស់ពួកគេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGPlXiBlId94kDOiUEjh6224MJgVW7_kE-B40GtKr0PG9zuAXn8PwC_O_MikGxuHJFM-XQO7Vo9-Kw5h3HfdqeHbxV7fExde8fliz9Qw0_tp9IoWmDRfMqf5IEgVmeCwYWK6fdATt6_cL_yzWKE4M6eK4Kdc-8P35VeUWcInhMbHBY_2s-g4qyn6SCU1AQ/s2048/IMG_0624.JPG
«ចំពោះអាជីពវិញ យើងមានការបណ្តាក់ទុនជោគជ័យមួយចំនួន និងការបើកដំណើរការអាជីវកម្មថ្មីៗជាច្រើនដ៏គួរឱ្យរំភើបរីករាយ ដែលធ្វើឱ្យឆ្នាំនេះជាឆ្នាំនៃវឌ្ឍនភាព និងសមិទ្ធផលសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំពិតជាមានអំណរគុណយ៉ាងជ្រាលជ្រៅ ព្រោះថាឆ្នាំនេះពិតជាឆ្នាំដែលយើងចងចាំ ហើយយើងរង់ចាំស្វាគមន៍ឆ្នាំ២០២៥ ជាមួយនឹងក្តីសង្ឃឹម និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។ឆ្នាំ២០២៤ពិតជាឆ្នាំមួយដែលយើងបំភ្លេចមិនបាន!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB-_Qqlv_BWkvk89c5WzWgWrHdhveOfjQ6SK6tgdwp8G2KAa8-dRcH9A3iPVoXNhuxSacwTwBMfHiq3WMr2HchlfDKMMj7qxIRhzwzhdmeq0QB8uf9qRzug-P1mn_5ditmblDYK3pWy5zx7FHsKi03HfFdt44zBt1sULfl3TLOlqaMa5yV_tm0uSoAzQd-/s1500/IMG_0614.JPG
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើនរួមមានទាំង ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕