ជឿជាក់ថា ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ អ្នកគ្រូណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្រ្តមួយរូប ដែលនាពេលកន្លងមកនេះអ្នកគ្រូតែងដាក់បង្ហោះនូវខ្លឹមសារទាក់ទងនឹងក្បួនហុងស៊ុយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYIgO1oejKiPbYpnamm6t_4DY2PPfOkd8SPqk4MBMdzCGdCba78a8id4fCzubKxHNBpPzoGjLCtsx_XrXgd7wAP3G3VXCPf8ueLltJjrDJN8TB-z-OjpIIQSvA1Owf3rsrZRt3ndcd19R7D93damV4gtGhv695Gn99xF68eS3pghDlk1fozRr4TUq6-vQV/s960/IMG_0555.JPG

ថ្មីៗនេះ នៅលើគេហទំព័រ«My Destiny វាសនាខ្ញុំ» របស់អ្នកគ្រូណាលី បានចែករំលែកថា ចូល ២០២៥ ឆ្នាំកំណើតដែលឆុងនោះមាន ៣ គឺ ឆ្នាំកុរ ឆ្នំាវក និងឆ្នាំខាល។ កម្លាំងថាមពល ឆ្នាំថ្មី ឆ្នាំម្សាញ់ (ធាតុភ្លើង) ដែលត្រូវនឹងឆ្នាំ ២០២៥នេះ នឹងឆុងជាមួយនឹងដួងរាសីចំនួន ៣ ខាងលើ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhllTyFs2dknA3OleT1gsKagzIUBelyXGenfJCs_uU2m1y7-N-YC53MxDkvC6rG5FwDa_37-Aft7Ps4Mf9KT2G-694LKIlpU4KO87d3EClpMG530tr_wt8gq5nfK-sjRp6VUV7NpKlnBn0Ykk3mmVgPzM6zPvZ0Yb3f3Yw4e7ZdZsToALR55SGPjo5JaFv3/s707/IMG_0556.JPG

អ្នកគ្រូបានឲ្យដឹងថា ការឆុង មានទាំងឆុងហេងនិងឆុងស៊យ (បើហេងគឺហេងខ្លាំង បើស៊យគឺស៊យខ្លាំងដូចគ្នា)។ សម្រាប់បុគ្គលដែលកើតក្នុងឆ្នាំកុរ ហើយមិនត្រូវជាមួយធាតុភ្លើងនៅក្នុងឆ្នាំ២០២៥ ពោលគឺឆុងស៊យ សូមមានការប្រុងប្រយ័ត្នចំពោះឧប្បត្តិហេតុគ្រោះថ្នាក់ ខាតបង់ទ្រព្យសម្បត្តិ លុយកាក់។ បើឆុងហេងវិញ សម្រាប់បុគ្គលដែលកើតក្នុងឆ្នាំកុរហើយត្រូវការធាតុភ្លើង ជីវិតនឹងមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើង ដូចជាបានទទួលទ្រព្យសម្បត្តិ មរតកដីធ្លី បានទិញរថយន្តអគ្គីសនីថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbkoV5iBIOZ3SVpzbS44tMguWErWHOeTpiMNvZOCBK_q5g3pXVBXF9lj6tlFzjxCahHTQQEnZTCUKDnk6pdVehgZe94N7MkZ79DC1o39THS1e9CStJ8iFLTQDBheflmk80_lQSrCl9bq1bYEcrXTfH7bKmfO232fmlmx_qIrIuzKKmrN3WFExSiK0UtXn/s1875/IMG_0552%20(2).JPG

សម្រាប់អ្នកដែលមានវក ក្នុងតួរាសី ហើយមិនត្រូវការធាតុភ្លើង ក្នុងឆ្នាំ២០២៥នេះ នឹងមានបញ្ហាទំនាស់ទាស់ទែង បែកបាក់សាមគ្គី ឃ្លាតឆ្ងាយពី គ្រួសារ ឯកោ យល់ច្រឡំគ្នា។ សម្រាប់អ្នកមាន វកក្នុងតួរាសីហើយត្រូវការធាតុភ្លើង ក៏មានបញ្ហានេះកើតឡើងដូចគ្នា តែទទួលបាន ផលល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDd9le1tiBIKztaaqWoLQJN7r64n3rCIPzy0XBznzHHW6sqf0hgO-5wjUawpAkkYzDJzQQKtDBod4QGqYlK4l3mwW_MA9kCzo9nX3jzbrt08SkeD51NqXXqBqOwhYguEJ9ubrP-cOkcVVqRDBIEbiT48u6-C2T1o4LW9BaDpvGlwrc5d4BJqH5QUPP_u5/s1254/470563188_607474008474997_2828856968037843445_n.jpg
សម្រាប់អ្នកដែលមាន ខាលក្នុង តួរាសីហើយមិនត្រូវការធាតុភ្លើង ក្នុងឆ្នាំ ២០២៥ នេះ នឹងមានបញ្ហាត្រូវគេលាបពណ៌ ប្រឌិតរឿង ទម្លាក់កំហុសឱ្យ មានបញ្ហា សម្ព័ន្ធភាព មិនចុះសម្រុងគ្នា ការងារមិនរលូន។ សម្រាប់អ្នកមាន ខាលក្នុងតួរាសី ហើយត្រូវការធាតុ ភ្លើង ក៏មានបញ្ហានេះដូចគ្នា តែទទួលផលផ្ទុយគ្នា គឺ បានផលល្អ៕