ថ្មីៗនេះនៅបណ្តាញសង្គមគឺមានការចែករំលែកច្រើនមែនទែន ទាក់ទងនឹងប្អូនៗកុមារាមួយក្រុមនៅតាមជនបទ ចេះណាត់គ្នាមកច្រៀងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដោយភ្ជាប់មកជាមួយនឹងឧបករណ៍ស្គរដៃខ្មែរ ក៏ទទួលបាននូវមានការចាប់អារម្មណ៍និងកោតសរសើរព្រោងព្រាតពីមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT1yIuuwgApfrm5iZ36ATPDV69PdYJTv-xIPIxNyTD2OOGknwA2ckXdQLvIAPk2js5KW7lOOy6bLyojfiAGA9xBvg5MFKbaD11CDvjO9ATX87OugnNs1ntgfkCOof7V-WGyyW-VPtd7lNujRUg8ot67CwmGwtumXu1NVX1UnjfdPiM4ziY8yn2UUlI46yF/s759/Screenshot%202024-12-31%20100111.png

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា សិល្បៈស្គរដៃ តែងដាក់បង្ហោះនូវវីដេអូជាច្រើន បង្ហាញអំពីសកម្មភាពដែលប្អូនៗកុមារាមួយក្រុមតែងមកជួបជុំគ្នា ដើម្បីជាការកម្សាន្តសប្បាយក្នុងវ័យកុមារភាពរបស់ពួកគេ។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ ពួកគេតែមានភ្ជាប់ជាមួយឧបករណ៍ភ្លេងខ្មែរមួយប្រភេទគឺ ស្គរដៃ ហើយក៏ធ្វើការវាយ និងច្រៀងតាមចង្វាក់ភ្លេងយ៉ាងពិរោះរណ្តំ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwlCOAQeYZT_IZMrdUxcQTOKfj16rJxNKCxV74GSoeauxewbMh43tx3u4M6UiuXBuGU-7oKqrHh-QJC7XObEFL499bpAOKJuAwSv3u83RwZ76N6aOIL5nzdZZ70rYN1WL7dGcOvzcKeWKoGYjPmf4ccztzhCdiICktYSXAF35ALY0rjn0eOLxUDLHGH9g/s708/Screenshot%202024-12-31%20100234.png
    កុមារាមួយក្រុម មានគ្នាប្រមាណនឹងជិត ១០ នាក់ នៅក្នុងទឹកមុខញញឹមញញែម និងសើចក្អាក់ក្អាយ ពោរពេញដោយសេចក្តីសុខ បានធ្វើការច្រៀងផង ទះដៃផង ហើយម្នាក់ក្នុងចំណោមនោះបានវាយស្គរទៅតាមចង្វាក់ភ្លេងយ៉ាងប៉ិនប្រសប់។ ទាំងនេះឆ្លុះបញ្ចាំងពីទំពាំងស្នងឬស្សីដ៏ល្អរបស់សង្គមជាតិ សាមគ្គីភាពជាធ្លុងមួយ ខណៈក៏មានការតាំងចិត្តក្នុងការហាត់រៀនច្រៀងនិងលេងឧបករណ៍ភ្លេង ជាផ្នែកមួយសិល្បៈបុរាណខ្មែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoYY3tftoTdgkJ0UZjIKWbgcYg8Mxc-VIgRTJ7DfpIbNSm-lUDMMAFMPvFb_xfRnaa5SuV_AfxJE21DfACsu7U2uj4KpsEw73zbD7dxeoHmWNpAzIshFkURjkHze8YEP8pUOnQuL-oUV8BUZyZwS8i5mqU4smkK18Pe4zGln2HtiNWjT-LOg-b_yaXWU7E/s740/Screenshot%202024-12-31%20100143.png
    បន្ទាប់ពីវីដេអូបានដាក់បង្ហោះនិងចែកចាយនៅលើបណ្តាញសង្គម ក្រុមកុមារាទាំងនេះហាក់ទទួលបាននូវការស្រលាញ់ពេញចិត្ត និងមតិកោតសរសើរក្រៃពីសាធារណៈជន ដោយអ្នកខ្លះបានលើកឡើងថា«ធ្លាប់តែឃើញចាស់ៗ ឥឡូវមានក្មេងៗ ពូកែណាស់ប្អូន ដើម្បីសិល្បៈខ្មែរយើង», «ពន្លកថ្មីមកហើយ», «សូមឲ្យមិត្តភាពគង់វង្សណាប្អូន», «ក្តីសុខណាស់», «ទំពាំងស្នងរឬស្សីពិតៗ», «ក្មេងៗទេតែចេះមកប្រជុំគ្នាលេងច្រៀងបែបនេះពិតជាគួរឲ្យសរសើរមែន»៕

     

     

    @bongvyy8

    Khang nis fan nurrin????

    ♬ original sound – Vy zz⚓️ – សិល្បៈស្គរដៃ????