Home ព័ត៌មានអន្តរជាតិ ចិន និងឡាវចាប់ផ្តើមទូទាត់ប្រាក់តាម QR Code ដើម្បីជំរុញវិស័យទេសចរណ៍

ចិន និងឡាវចាប់ផ្តើមទូទាត់ប្រាក់តាម QR Code ដើម្បីជំរុញវិស័យទេសចរណ៍

57
0

បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរវាងប្រទេសចិន និងឡាវកាន់តែងាយស្រួលជាងមុន ដោយសារប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR Code បានធ្វើឱ្យភ្ញៀវទេសចរអាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ ។ ភ្ញៀវទេសចរចិនអាចស្កេន QR Code ទូទាត់ថ្លៃផលិតផល និងសេវាកម្មនៅឡាវ ហើយប្រទេសទាំងពីរមានគម្រោងឱ្យភ្ញៀវទេសចរឡាវអាចស្កេន QR Code នៅចិនបានដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieM7gWQnd0NW3sQKc2JdwRl9K7n4WdMJETtsHsNedl2ef99i4j7L_biuXsTFRZzb57oJ9RcGKUnlpxKHT9vOfwZddihz6Y5Ft4cO25Lh8JNiYvGR50aB1ReseB2550_m41oV-Sl3sY5FL5tiDAoAsnJERT80tkwwch_Ni1tgr6OvyGSv791D4F8zKEboB4/s1068/image_2024-12-31_08-45-38.png
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Lao National Payment Network (LAPNet) និងក្រុមហ៊ុនចិន UnionPay International (UPI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុងសៀងហៃ ដើម្បីដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR Code រវាងប្រទេសទាំងពីរដើម្បីសម្រួលដល់ភ្ញៀវទេសចរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqj_gFBbn1aXqBrl8K3GRc9ZbMFLo6nlFS3JxXrooM20owfE-4uTTnsgCqLFCkmK9WmxV7SQMfeVkBClDeA6sXUBIcqaEaSVJjaDPelENreeMzAczqqYuE50sL20paKHphFMzD1pfGUpWsjLNGg4eLM1soY394PPgbhNykHgTlCtbKN8ULeNyJKURUj0n/s705/image_2024-12-31_08-45-39%20(2).png

នៅក្នុងប្រព័ន្ធនេះ ភ្ញៀវទេសចរដែលប្រើប្រាស់ UnionPay នឹងអាចទូទាត់ប្រាក់តាម QR Code ក្នុងកម្មវិធីទូរស័ព្ទដៃ ដែលហាងលក់ទំនិញនានាបានភ្ជាប់ជាមួយធនាគារជាសមាជិករបស់ LAPNet ចំនួន៨កន្លែង ព្រមទាំងធនាគារពាណិជ្ជកម្មបរទេសឡាវ (BCEL), ធនាគាររួមគ្នាអភិវឌ្ឍន៍ (JDB) និងធនាគារលើកកម្ពស់កសិកម្ម (APB) https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgauuy0rVUf2Hhi1GJI6-r0R6-0s3jbNEb2N58XbUi2sci8qgL5_iwevxC1BRfGoZLoUJJ4IWmxBbvgrmY3OxYAUhqdiN2qIgGZ__xJibj_W7Unc4qjW_LQ2fUGr9vI7It5v1im8CwuHdCkH5nYiTJMxzodmbnhcVGxVpp129zxS2dWPfEX64I4Mib3AOrz/s900/image_2024-12-31_08-45-39.png

នៅដំណាក់កាលដំបូង ភ្ញៀវទេសចរចិនអាចស្កេនទូទាត់ប្រាក់ថ្លៃផលិតផល និងសេវាកម្មផ្សេងៗនៅប្រទេសឡាវ ហើយដំណាក់កាលទី២ ភ្ញៀវទេសចរឡាវនឹងអាចស្កេនទូទាត់ប្រាក់ថ្លៃផលិតផល និងសេវាកម្មនៅចិនបានយ៉ាងងាយស្រួលដូចគ្នា ។ នៅចុងខែធ្នូ ឆ្នាំវ២០២៤ ប្រទេសទាំងពីរកំពុងតែដំណើរការគម្រោង និងពុំទាន់ប្រកាសពីថ្ងៃចាប់ផ្តើមប្រើប្រាស់ជាផ្លូវការទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicI31MOg7y8u47wM8r-ElPW5fFWNNXaWybiJ94lfnNwWGJ7nlO0gRwQZIkqiuVQ2VAO2baKi2EXQUqr7Z36_ySZOJ1JkYkNUrLtZ0dRYcYZoW6RJ7Jfe1_ZFcF4hj_DoveBcev0QbtYe3kyrJW7fzZHsP1Vl6r8K4SDO4uzPwIBHaALeBgXb0tK_N44PrQ/s900/image_2024-12-31_08-45-40.png

គួរបញ្ជាក់ថា ចិន គឺជាប្រទេសទី៤ ដែលបានដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងព្រំដែនជាមួយប្រទេសឡាវ បន្ទាប់ពីប្រទេសវៀតណាម កម្ពុជា និងថៃ ៕