Home ព័ត៌មានអន្តរជាតិ ជប៉ុនរៀបចំពិធីឆ្លងឆ្នាំខុសប្លែកពីគេ! អ្នកចូលរួមត្រូវសើចខ្លាំងៗជាង២០នាទី បើទោះបីជាព្រះសង្ឃក៏ដោយ ព្រោះតែមូលហេតុខាងក្រោមនេះ

ជប៉ុនរៀបចំពិធីឆ្លងឆ្នាំខុសប្លែកពីគេ! អ្នកចូលរួមត្រូវសើចខ្លាំងៗជាង២០នាទី បើទោះបីជាព្រះសង្ឃក៏ដោយ ព្រោះតែមូលហេតុខាងក្រោមនេះ

87
0

ប្រទេសជប៉ុន ៖ ការរៀបចំពិធីឆ្លងឆ្នាំនៅជប៉ុនមានលក្ខណៈខុសប្លែកពីប្រទេសនានានៅលើពិភពលោក គឺពេលរៀបចំពិធីម្តងៗមានពលរដ្ឋជប៉ុនមកចូលរួមជាច្រើននាក់ ហើយពួកគេត្រូវតែសើចឱ្យឮសំឡេងខ្លាំងៗដើម្បីបណ្តេញរឿងរ៉ាវអាក្រក់ៗឱ្យចេញពីជីវិតក្នុងឆ្នាំចាស់ និងសូមឱ្យជួបតែសំណាងល្អក្នុងឆ្នាំថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH8QhXO_9bsVSmgxgZoEOg8mYVlyDwJl8pr54Rv4Ry1uChgg3NkhL_8Oa7ntBTOFSMV7dTE-1CP5sJ_HviVJMzD0hPtyyfw18phNcy0YL5MV7ckGfUHJEcPvAlx99mYRERA3eVfPS0cLAuOKBYRQAin00Yd9LyXaPuetnVrNHpEQP09Kzo-kJHnJvFfjBA/s1280/image_2024-12-31_08-41-25.png

មនុស្សជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅវត្តមួយកន្លែងក្នុងទីក្រុងអូសាកា ដើម្បីចូលរួមពិធីសើចឮខ្លាំងៗ ដែលវត្តតែងតែរៀបចំពិធីនេះនៅរៀងរាល់ចុងឆ្នាំ ។ ពួកគេជឿថា ការសើចនឹងជួយបណ្តេញរឿងរ៉ាវ និងការចងចាំអាក្រក់ៗក្នុងឆ្នាំចាស់ ហើយពួកគេនឹងជួបតែសំណាងល្អក្នុងជីវិតក្នុងឆ្នាំថ្មី ឬសម្រេចបំណងប្រាថ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixy-_p6n_WyZsr6XfH73kuveOsS7FKrN-ra_3ZYBXqan-7BuSzaeMlqofpsJQ0n2Yw1cBZchqVTwsgPFjjMKV2nDw5PPtrEIi_y1HOu7BjxBntEjocSkosnNcYhtdQGFhj5egmLmtQYjo35cWkzLYN1b2x3cPE7tLiXC8t4_LsOV1WwJQuH1R3ak8NBJuZ/s2265/image_2024-12-31_08-41-26.png

សារព័ត៌មានជប៉ុនរាយការណ៍ថា នៅចុងឆ្នាំ២០២៤នេះ មានពលរដ្ឋមកចូលរួមពិធីជាង១,០០០នាក់ ហើយពួកគេឈរសើចអស់រយៈពេលជាង២០នាទី ។ ព្រះសង្ឃក្នុងវត្តបានសើចមុនគេ ដើម្បីឱ្យអ្នកចូលរួមទាំងអស់សើចតាមក្រោយជាចង្វាក់ ដែលពិធីនេះមានភាពស្រដៀងគ្នានឹងការមកចូលរួមទស្សនាតន្ត្រីលើឆាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiGKPR5BrSVFE53B6NnKv7-p6-_TaXQU-9-HPoSGAKzWoIOj3z9mpUMXgpVdiV2npSkGnFBI_FPqTWxSV7ttiXrANT5AHRlW3fkmEisbQqjkVX_7lQqPPTPhxDTML6Nq6i8tQJor7rzzYLmeqDG_qCbFA0VMib9vnK8Gu74uzfjCTz5fuLDuTsveawh2ts/s770/image_2024-12-31_08-41-29.png

ពលរដ្ឋជប៉ុនម្នាក់បាននិយាយមកកាន់សារព័ត៌មានថា ខ្លួនមកចូលរួមពិធីសើចជារៀងរាល់ឆ្នាំ ពុំដែលខកខានទេ ពីព្រោះក្រោយពីបានសើចរួចហើយធ្វើឱ្យខ្លួនមានអារម្មណ៍ថា មានសេចក្តីសុខ និងទទួលយកសំណាងល្អ ។ រីឯពលរដ្ឋជប៉ុនម្នាក់ទៀតដែលទើបចូលរួមពិធីសើចលើកដំបូងប្រាប់ថា ខ្លួនសើចឡើងហត់ ហើយមួយជីវិតនេះ ពុំធ្លាប់បានសើចបែបនេះពីមុនមកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Rjicp2QPgNWhXm36MzeFhNmbN9irly6BNsvr4jtd5JRftUFlNDjcPL9MVUvkm2d69j-UVbUj51D6gzX5eGHmlNKZV0PIg-Qi4ev8wf1_O6_FfiVBBF-5njA_vYc7ITqVbfte_-Hf0pkcPDnWdp_MjDRUpVM6QpRLtajfu6PDyDVLah03x9lP65E_9hck/s1200/image_2024-12-31_08-41-30.png
ក្រោយពីបញ្ចប់ពិធីសើច អ្នកចូលរួមទាំងអស់ក៏បាននាំគ្នាអង្គុយសុំពរឱ្យជួបតែសំណាងល្អ គ្រួសារមានសេចក្តីសុខ និងសម្រេចក្តីប្រាថ្នាក្នុងឆ្នាំថ្មីរៀងរាល់ខ្លួន ។ សរុបមក វាជាពិធីខុសប្លែកមួយ ខណៈប្រទេសផ្សេងៗបានប្រគំតន្ត្រី, បាញ់កាំជ្រួច, សូត្រធម៌ និងរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀតដើម្បីអបអរការឆ្លងឆ្នាំ ៕