ក្នុងរយៈពេលចុងក្រោយនេះសត្វចតុបាតចំនួនពីរប្រភេទដែលទទួលបានភាពល្បីល្បាញជាងគេចុងឆ្នាំ២០២៤គឺជាសត្វជ្រូកដែលហៅថា អាសំណាង ត្រូវបានចិញ្ចឹមដោយព្រះសង្ឃនៅខេត្តសៀមរាប និងសត្វដំរី ហៅ អូនលំផាត់ ដែលកំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់នៅរមណីដ្ឋានភ្នំតាម៉ៅ។ សត្វទាំងពីរប្រភេទនេះគឺធ្វើឱ្យសាធារណជនចាប់អារម្មណ៍ជាងគេនិងទទួលបានការស្រលាញ់យ៉ាងច្រើននិងមានមនុស្សមិនតិចទេដែលចង់ទៅជួបផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0PPrWQU1Gv4IUDJb6SCcuI24YtBaZLTn8Yp217UDGsO9b3WXPybGttf88Qkw8nhDVrsf9j4dyNmXyoGnQfXd3kngWi1eY41OF3VPcDoY3ojHX-8jLEN18AEpH4XS3vnd7Y6vyLjrdDCwcNUCjNkMZKja6gW8W9fft2PQQRNxd1SvH5gWXXRF6tHJdpnGI/s687/Screenshot%202024-12-30%20145434.pngលំផាត់ បានផ្លាស់ប្តូរវាសនារបស់ខ្លួនយ៉ាងខ្លាំងស្ទើរតែបាត់បង់ជីវិតប៉ុន្តែមានភ័ព្វសំណាងយ៉ាងខ្លាំងក្នុងជីវិតទីពីរនេះត្រូវបានជួយសង្គ្រោះថែមទាំងក្លាយជាសត្វល្បីល្បាញនៅលើបណ្តាញសង្គមមានការអាណិតស្រលាញ់ច្រើនសូម្បីបុគ្គលឈ្មោះដូចជា PeyPey Dy លីវ ជីលី លោក ប៉ែន ចំរ៉ុង និងគ្រួសារទប់ចិត្តមិនបានចំពោះភាពគួរឱ្យស្រលាញ់នាំគ្នាទៅមើល លំផាត់ ដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidssvTRTWqz7d0WBIrMaJfWgqoRATkSqTHCL6TtMOYG_YYnjkSjeXx0w0PZkFhGeeiArXPI-5Q8WRQWtGGJPCfUHmVtDQRril7Q9dPdUxavzL7HajHbwLw3c-Fj_hpSbJVuNS4kubQC_nR42zXQKvZtJI5sgaWIlBtZEaV5sbs1sUvSYREaSib5tFZ4-38/s2048/image_2024-12-28_16-05-29.png

លំផាត់ ជាកូនដំរី(ញី)មានអាយុប្រហែល ៥ខែ មានទំងន់ ១៣៨ មានរបួសជើងខាងស្តាំ (កជើងមុខ) ដោយសារអន្ទាក់ខុសច្បាប់កាលពីថ្ងៃទី១០ ខែធ្នូ។ លំផាត់ មានដើមកំណើត នៅដែនសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដោយសាររបួសធ្ងន់កូនដំរីនេះត្រូវបានយកមកថែក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ។ ស្ថានភាពបច្ចុប្បន្នរបស់ អូនលំផាត់ ពេលនេះគឺមានទម្ងន់១៥០គីឡូក្រាមទទួលបានការស្រលាញ់ចូលចិត្តនិងអាណិតជាច្រើនទាំងអ្នកសិល្បៈនិងមហាជនទូទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_aQVve99y5p3m0QJjMbAtgvX2ag6xQOtrXRfHVJJR1_4DZ7LIjusrHhSXax-Iaaa00Zlw7vgrC0emKceu-aYiU2oXqceONCqNOhb7PKg-jHkaqNmR6akX1xhvwkQAxV_AEVuy659kTCtHfOPms6_HXglZ1wL-HHaU9qdFyVedAd1jWKB_AQ9GfWQd4I_Z/s960/image_2024-12-28_16-10-50.png
មិនត្រឹមតែ លំផាត់ ប៉ុណ្ណោះទេដែលជាសត្វជើងបួនកំពុងល្បីល្បាញក្នុងនោះសត្វជ្រូកដែលមានឈ្មោះថា អាសំណាង វិញក៏ទទួលបានប្រជាប្រិយភាពមិនធម្មតា សូម្បី Peypey dy ក៏ថាគួរឱ្យខ្នាញ់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5G57FkTsuE8UgThiHZ7qQ41yjEmH3kt2361GmA9FsrZ7Loyts7hiG5126p2GJfoq2wRbBiEbxQYGeZXzDMJQBPdqCvSSAxTLIGJkkkqtM-uCvNgbGFz0xD9vUiFRLW29BPFN275obYilTkqqISptTltbMMRkNN-qYtATGjI4aUwzMjQHmZ_FCOXlLJZx/s560/Screenshot%202024-12-30%20145354.png
អាសំណាង ត្រូវបានចែកចាយនៅលើបណ្តាញសង្គមតាមរយៈព្រះសង្ឃមួយអង្គគង់នៅ វត្តព្រះពុទ្ធសិរី ហៅវត្តគ្រៀលពង ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងវីដេអូដែលបានផ្សព្វផ្សាយ អាសំណាង ត្រូវបានមើលថែចិញ្ចឹមដោយក្តីស្រលាញ់មានកន្លែងសម្រាប់ដេក ខ្នើយនិងភួយ ថែមទាំងជាសត្វជ្រូកដែលចេះស្តាប់បង្គាប់។ វីដេអូរបស់ អាសំណាង គឺមានទស្សនិកជនចូលរួមទស្សនារាប់ម៉ឺនដងនិងលានដង ជាមួយនឹងមតិសរសើរ ជាច្រើននិងសំណូមពរឱ្យថតអាសំណាងឱ្យបានច្រើនៗផងដែរ៕