Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ! ប្រទេសចិនកំពុង.ផ្ទុះ.ឡើងនូវមេរោគផ្លូវដង្ហើមមួយ ស្រដៀងផ្តាសាយធំផង និងកូវីដ១៩ផង

សូមប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ! ប្រទេសចិនកំពុង.ផ្ទុះ.ឡើងនូវមេរោគផ្លូវដង្ហើមមួយ ស្រដៀងផ្តាសាយធំផង និងកូវីដ១៩ផង

54
0

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការបង្កឡើងនៃមេរោ.គ human metapneumovirus (HMPV) ដែលមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយធំ និងកូវីដ ១៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2rC9JYLjrdbCLjpEcscGREx5tJdBeq3r1vPoKFwpBxLtk8VcwZHR22sYJu6VCAb5EviUuEbXOC4LjbvPGYY6bC-pG1VMSb1kqeTnm033troSI4v2ocv_W6FXqQ2z3kor9BEt9AhOwfVW9ldjrP4Mk9eWAK7yxRY7JJX8B3nUm35hjoymzo2h2njy1BKm/s818/image_2024-12-30_09-43-44%20(2).png
យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហើមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម ២ ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOn6AhzCTk1CfgvVDghKJBuP-5XB9r_aBMFmgDqWyBG90sOsY6-i8ci10zDlVd62GUAWc-RJuP4_NRV1y-5CjVhaFCNYi1E_RkGbDxuA9g_33X9jXOKKtaY9uTlK2olQH9cYAOdcTf2C0mz43xeNKsJpltFQLgd86U0ukZaPurgTnEusUkxUDcO0OrJlvL/s1000/image_2024-12-30_09-43-44.png

លោកវេជ្ជបណ្ឌិត បានពន្យល់ទៀតថា កុមារខ្លះដែលឆ្លងមេរោគអាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។

សូមជម្រាបថាក្នុងរដូវរងារនេះ អ្នកមានរោគផ្តាសាយ និងរលាកផ្លូវដង្ហើម គឺភាគច្រើនបង្កឡើងដោយមេរោគផ្តាសាយធំ Influenza ។ ដូច្នេះ ដើម្បីបង្ការចម្លងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហើមផ្សេងៗ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៏លាងដៃញឹកញប់ ចៀសវាងកន្លែងមានមនុស្សច្រើន ដើម្បីកាត់បន្ថយការឆ្លងរាលដាល។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz6G-ilt0l2ck8UzF8fcywGaGZeoLaCE8v12uf0-ZzmEJQXdLkJHiARNQdGN_gcxoTBBPVqda6IquuOXAC_vs4ysK3AsH2JGtKxE-A-wl0FJyWMYSqZ3XLy8hbewUM5i9rWxeneDX5odF2LLGQ3rLCAoeUKDVAT90rcZkqFCebH9vatTQqYRGUIvwB5IO-/s1908/image_2024-12-30_09-43-44%20(3).png