ទឹកធ្លាក់ព្រះនិមិត្ត គឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនជាមួយប្រទេសឡាវ និងជាតំបន់អេកូទេសចរណ៍ធំបំផុតនៃដងទន្លេមេគង្គ។ ទឹកធ្លាក់ព្រះនិមិត្ត ឬទឹកជ្រោះសុភមិត្តជាកន្លែងដែលទឹកទន្លេមេគង្គហូរធ្លាក់យ៉ាងគំហុកមានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រ។ បច្ចុប្បន្នរមណីយដ្ឋាននេះកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាទៅទស្សនាកម្សាន្តឥតឈប់ឈរ និងគយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តមិនដែលខានឡើយ។ទេសភាពទឹកជ្រោះព្រះនិម្មិត ខេត្តស្ទឹងត្រែង ស្អាតដូចគំនូរទេព! - TrueID

នៅរដូវវស្សាពេលទឹកទន្លេឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកម្លាំងខ្លាំងបំផុត ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទយ៉ាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។ ដូច្នេះដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវឆ្លងកាត់ផ្លូវជាតិលេខ ៦៤ និងផ្លូវលំចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រ។ នៅពេលទៅដល់លោកអ្នកនឹងឃើញទឹកហូរប្រដេញគ្នាធ្លាក់ពីដំណាក់ថ្មមួយទៅដំណាក់ថ្មមួយទៀត បង្កើតបានជាទីកន្លែងទឹកធ្លាក់ដ៏ទាក់ទាញបំផុតគួរឱ្យចង់គយគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgozzaQqXQTkbm6cI6KXy8AJ0WFIKLVfq57heFe-Wnl4Re_62tK18bQQEthD4eSn9TpDsSYNHHw95VwQrKJM7LvdtJ4arfxugNn4z-fiWtA4WaKaRsoKJTgXtCNYLtRtC9Mff7DJaAH5P8SfokWIoETKTtjK3GG8GY20gbdTjs_nEgLEPvX2kQX_ozkoeEX/s2048/464916243_27271626089152460_2566502323017842115_n.jpg

ហេតុនេះភ្ញៀវទេសចរអាចទៅកម្សាន្តនៅទីនេះបានគ្រប់រដូវកាល ជាមួយនឹងសម្រស់ទឹកហូរជ្រៀតក្រហែងថ្ម បែកផ្កាត្រែង ឮសូរសំឡេងឈូឆរមិនចេះជិនណាយ។ បច្ចុប្បន្នទឹកធ្លាក់ព្រះនិមិត្ត មានធម្មជាតិស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចង់ទៅកម្សាន្តផ្នែកអេកូទេសចរណ៍ ដូចជាគយគន់សម្រស់ព្រៃឈើបៃតងខៀវខ្ចី ជាមួយភ្នំខ្ពស់ៗ និងងូតទឹកលេងសប្បាយយ៉ាងសប្បាយរីករាយផងដែរ។ ទឹកធ្លាក់ព្រះនិម្មិត គឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតប្រៀបប្រដូចទៅនឹងទីឋានសួគ៌ នៃតំបន់ភាគឦសានរបស់ប្រទេសកម្ពុជា ដែលកំពុងស្វាគមន៍ភ្ញៀវទេសចរគ្រប់ពេលវេលាឥតនឿយណាយសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzNXRyL-J97URvizuw-ELKncWFWnag-GlkVVfDuEyENzit45IgRUbFDv6vDMJ4BcU5uQo5nBBWUzya_fvLak8gJ53le1aVVXk_EEhVb4gFYSE8zAj1_q5mHrBbW6aVQaEPOm1LuXTZ3JnhqcTVW1Ft0s5YDmD9SWnxFXLJCR12BAFZWi4-tRXS0QfHVJi7/s2048/464924676_27271626085819127_8527920897966756887_n.jpg

គួរជម្រាបថា ខេត្តព្រះវិហារ គឺជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប និងជាខេត្តដែលសេសសល់ព្រៃឈើមានលក្ខណៈធម្មជាតិ ដែលកំពុងត្រូវបានអភិរក្សការពារពីគ្រប់ភាគីពាក់ព័ន្ធ។ ដូច្នេះបើលោកអ្នកបានទៅដល់ខេត្តព្រះវិហារហើយ សូមកុំភ្លេចទៅទស្សនាទឹកធ្លាក់ព្រះនិមិត្ត និងប្រាសាទបុរាណផ្សេងៗនៃខេត្តព្រះវិហារផង ដើម្បីលើកស្ទួយទេសចរក្នុងស្រុក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm9dGYpFz-YrNw4lETu6Z8PEwerpSC2ei5STjwdSjWJPkW3M3CCUIKEWooaQvAn6RXegh51X7C3fvM0ctA4r090khxA56Q0Py_UAoEl5yPmiJMYyPwTOuuawxegyB95cgnhE_qF_fD1IijzxHnm520maS-59FZG6a82pjaFONC9VMA2jJ5Iko4AMPxkJrl/s2048/464869204_27271626102485792_2449913767777865935_n.jpg