Home ព័ត៌មានអន្តរជាតិ មកស្គាល់ព្រះវិហារដ៏ចំណាស់មួយដែលសាងសង់ឡើងដើម្បីគោរពសាសានាពីរ

មកស្គាល់ព្រះវិហារដ៏ចំណាស់មួយដែលសាងសង់ឡើងដើម្បីគោរពសាសានាពីរ

54
0

ជាទូទៅប្រាសាទ ឬព្រះវិហារនីមួយៗកសាងឡើងដើម្បីជាការគោរពដល់ព្រះអទិទេព។ ឧទាហរណ៍ដូចប្រាសាទអង្គរវត្តរបស់ខ្មែរយើងសាងសង់ឡើងដើម្បីឧទ្ទិសឱ្យព្រហ្មញ្ញសាសនា ខណៈប្រាសាទ Borobudur របស់ឥណ្ឌូនេស៊ីសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន។ ដោយឡែកព្រះវិហារដ៏ចំណាស់មួយនេះវិញស្រាប់តែសាងសង់ឡើងដើម្បីគោរពសាសានាដល់ទៅពីរគឺអ៊ីស្លាមផង និងគ្រិស្តផង ដែលមើលទៅមានលក្ខណៈខុសប្លែកពីគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SQKHoIyNPeuf9LSbJYNHSAGlZGdi-0GPykJAMiz4YibdBD5eCGzt_UcuD-na2l9Cl9PUTnWO-0SeIGw-iU7UxecZtksy-vGnTjucQQw79Y7E_u7WT71fmdz5B3JkSRbSCEeHWw0m_Q4RIceN2KTb1uuHr0W6dZ05or0fPqGxHKlKRjXUxMWU2xfYU-TA/s1920/image_2024-12-28_14-02-49%20(2).png

ព្រះវិហារ Hagia Sophia របស់ប្រទេសទួរគី ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ៥៣២ នៅអ៊ីស្តង់ប៊ុលបច្ចុប្បន្នមានអាយុកាល ១៥០០ ឆ្នាំហើយ គឺជាព្រះវិហារគ្រិស្តសាសនាដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយបន្ទាប់មកបានប្តូរទៅជាវិហារអ៊ីស្លាមវិញក្រោមអាណាចក្រអូតូម៉ង់ក្នុងសតវត្សទី ១៥។ ដូច្នេះ Hagia Sophia ក៏ជាវិហារអ៊ីស្លាមដ៏ធំមួយ និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ។ ហេតុនេះបច្ចុប្បន្នព្រះវិហារ Hagia Sophia ត្រូវបានគេស្គាល់ថាជាព្រះវិហារតែមួយគត់ក្នុងលោកដែលគោរពសាសនាដល់ទៅពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUVNB0L6Ak_eOl2lJ8ay2mpOZ4IxXMsdQsStTTBkdN34YhDaAVXcrjgNnKJIRAtR21WHCpI2fqqCD5YhRRLBf2JxlneZx3WhAzjjtDfdfLyGXjnfG8ye747r4z5QSOdjA-P-S_3pg0eQpsUyLaXOdoTQ4xhjFBZESU03G2E1UDFpdWFFo7iNLECKShNwYG/s1600/image_2024-12-28_14-02-49.png

សម្រាប់ប្រវត្តិនោះដំបូងឡើយព្រះវិហារ Hagia Sophia ត្រូវបានសាងសង់ក្នុងឆ្នាំ ៥៣២ ក្រោមការដឹកនាំរបស់អធិរាជ Justinianos នៃចក្រភព Byzantine សម្រាប់ឧទ្ទិសថ្វាយដល់គ្រិស្តសាសនាដែលមានរយៈពេល ១០០០ ឆ្នាំហើយ ប៉ុន្តែដោយសារមានរឿងចម្រូងចម្រាសផ្ទៃក្នុង ព្រះវិហារ Hagia Sophia ក៏ត្រូវបានដួលរលំបន្ទាប់ពីកុបកម្ម។ នៅឆ្នាំ ១៤៥៣ ព្រះវិហារនេះក៏បានជួសជុលឡើងវិញស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់ដែលស្តេចកំពុងកាន់អំណាចនោះជាអ្នកគោរពសាសនាអ៊ីស្លាម ហើយក៏ប្រែក្លាយព្រះវិហារនេះទៅជាវិហារអ៊ីស្លាមវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOLSJUYz-152foXPNPEcp_nzvGZkYzXd1qqtShsWfSi8ASvBasbHY_551jxgz5MpbCn-Z0FieLaujdOplck7o_6BfMvP53yxJ4bd4nxO9xVsGuyfIVBZtBTAfoLY3deXshj-KAUifun4B1zJ2EtwOB1pyAXORDaFIwB0x20CoKOKtGCf3HkypVMSXrl-Z6/s1600/image_2024-12-28_14-02-52.png
ព្រះវិហារ Hagia Sophia មានពីជាន់ដោយជាន់ក្រោមគោរពសាសនាអ៊ីស្លាម និងជាន់លើគោរពសាសនាគ្រិស្ត ជាមួយផ្ទៃដីជាង ៥,៥០០ ម៉ែត្រការ៉េ។ ដោយសារតែ Hagia Sophia គឺជាអគារសាសនា អ្នកទស្សនាត្រូវតែស្លៀកសំលៀកបំពាក់ឱ្យបានសមរម្យ ទាំងបុរស និងស្ត្រីត្រូវស្លៀកសម្លៀកបំពាក់វែងៗដែលគ្របលើស្មា ទ្រូង និងជង្គង់របស់ពួកគេឱ្យជិត លើសពីនេះស្ត្រីក៏ត្រូវគ្របសក់របស់ពួកគេដោយកន្សែងផងដែរ។ ទោះជាយ៉ាងណាភ្ញៀវទេសចរដែលមិនមែនជាអ្នកកាន់សាសនាអ៊ីស្លាមគឺមិនអាចទស្សនាជាន់ក្រោមនៃវិហារបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV755FNpEARxuhP7r2OcL1zLgGYzrPXDJ5pZn7HEsqX7a5TreOaL-YQOxEHIplLJmDkfHZYEj8hMC2F0bO1tuoOCoGxVv9pD4s9koxLInuxefBb9DpbG5ORNC_zTan_KlFXVae0Q83sETtE-811V9gnJU9AN6-WPvWYTMbFdgc0IVGGKt7lG0FszDf6ocV/s1500/image_2024-12-28_14-02-53.png