Home ព័ត៌មានអន្តរជាតិ តើមានអ្វីពិសេស? អំពូលភ្លើងមួយនេះដំណើរការអស់រយៈពេល ១២៤ ឆ្នាំហើយ នៅតែភ្លឺដដែល

តើមានអ្វីពិសេស? អំពូលភ្លើងមួយនេះដំណើរការអស់រយៈពេល ១២៤ ឆ្នាំហើយ នៅតែភ្លឺដដែល

128
0

អំពូលភ្លើង Centennial Light គឺជាអំពូលភ្លើងដែលចំណាស់ជាងគេបំផុតរបស់ពិភពលោក ដំណើរការតាំងពីឆ្នាំ ១៩០១ រហូតមកដល់បច្ចុប្បន្ន ហើយកម្រនឹងបិទណាស់ នេះបើយោងតាម Guinness World Records។
ចាប់តាំងពីអំពូលពាណិជ្ជកម្មត្រូវបានបង្កើតនៅចុងសតវត្សទី ១៩ មានអំពូលមួយប៉ុណ្ណោះដែលនៅតែអាចប្រើប្រាស់បានដល់សព្វថ្ងៃ ខណៈអំពូលផ្សេងទៀតបានខូចអស់ហើយ។ អំពូលភ្លើង Centennial Light ត្រូវបានកំណត់ត្រាពិភពលោក Guinness បានដាក់បញ្ចូលក្នុងបញ្ជីនៃអំពូលភ្លើងដែលប្រើបានយូរជាងគេបំផុតរបស់ពិភពលោក ដោយនៅឆ្នាំ ២០២៥ ខាងមុខអំពូលភ្លើងមួយនេះគឺមានអាយុកាល ១២៤ ឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjchtDXoZxQROvzyrKmnNlK_GX-wE5Ji5bgDEhbzTa1iw8EDeg4Lv4H1m4MP3Y01HZ_SOChQ9p4la70BpjLLKuQ3j8GQbsrUo4JaG9KpeRiFAilIxUFf1FZosE0AimV3PYcHZb965HLrhh-1YO-enVHb1Q5zK-I-wnNmsYVE7DOJfinrJiyBLayAcBmfPtN/s642/image_2024-12-28_14-06-41.png
អំពូល ៦០ W នេះបានបញ្ចេញពន្លឺពណ៌ទឹកក្រូចស្រាលៗនៅស្ថានីយ៍ភ្លើងនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលកម្រនឹងរលត់ណាស់ ដោយវាត្រូវបានគេបើក ២៤ ម៉ោងក្នុងមួយថ្ងៃតែម្តងដើម្បីបំភ្លឺ។ វាត្រូវបានបិទនៅពេលចាំបាច់ ឬមានបញ្ហាណាមួយប៉ុណ្ណោះ។ Centennial Light មានភាពល្បីល្បាញខ្លាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលដែលការស៊ើបអង្កេតរបស់ Herald News បានដាក់បញ្ចូលក្នុងបញ្ជីនៃអំពូលភ្លើងដែលប្រើប្រាស់បានយូរបំផុតរបស់ពិភពលោក។ យោងតាមរបាយការណ៍ក្នុងស្រុក អំពូលភ្លើងនេះត្រូវបានបរិច្ចាគដំបូងទៅស្ថានីយ៍ពន្លត់អគ្គីភ័យនៅទីក្រុង Livermore រដ្ឋ California ក្នុងឆ្នាំ ១៩០១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQWw5JsYkINN7hCLWrpR7Z0A5DwzW3gp2RbgaQOS3kL5qYHRX3Zn1BxKt7sjy-P4Ece_08Rssvoro6EJ1Me5RScvboxCQCksZws4u1t-_KJI_xSSSrgkR0Ktn2AWg_EJVgr-Hd9VTJLTA2C-Eh9P-OCzv5zX4mIZd3Ruv6DWtZrKvIWX5N9PVHiGhTV4pc/s642/image_2024-12-28_14-06-42.png
ទោះបីជាវាបានផ្លាស់ប្តូរទីតាំងជាច្រើនដងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏អំពូលភ្លើងនៅតែស្ថិតក្នុងនាយកដ្ឋានពន្លត់អគ្គីភ័យ។ នៅឆ្នាំ ២០២១ វិស្វករ Martin Kykta ប្រធានក្រុមហ៊ុន MAK Electro-Optics បានសិក្សាពីរចនាសម្ព័ន្ធរបស់អំពូលភ្លើង ហើយបានព្យាករណ៍ថា ប្រសិនបើវាបន្តបញ្ចេញពន្លឺនៅកម្រិត 4 W ឬតិចជាងនេះ វាអាចមានរយៈពេលមួយសតវត្សទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOsruv-Jd3DjzJ-YAI6fAMGtnzgHdgWDY6pbUOzoTWItJ_QX6QIHcra0cdHPU6mgq-pIX8LPj_fiOEoSYWGDFabW4xY-G_E9Vf-Tmz6VBG_oGe5GfTgyQPyv448ENUpxM-5VUPwzDEQ-tvPREG7cu3m5wH2azX8hWp339R40C8a8_Dq6eYgKO-7BJdJEe3/s642/image_2024-12-28_14-06-42%20(2).png

Martin Kykta បានបន្តទៀតថា មូលហេតុដែលអំពូលភ្លើង Centennial Light ដំណើរការអស់រយៈពេល ១២៤ ឆ្នាំហើយ នៅតែភ្លឺដដែលគឺដោយសារវាប្រើសរសៃកាបូនដែលមិនងាយស្រួយដូចតង់ស្តែនជាដើម ព្រោះវាធន់នឹងការប៉ះពាល់អុកស៊ីហ្សែនបានល្អជាងកាបូន។ ម្យ៉ាងវិញទៀតអំពូល Centennial ក៏មិនងាយពន្លត់ដែរ កាលណាដែលអំពូលភ្លើងបិទបើកញឹកញាប់អាចបណ្តាលឱ្យខ្សែ tungsten នៅខាងក្នុងពង្រីក និងចុះខ្សោយយ៉ាងឆាប់រហ័ស។ លើសពីនេះវាក៏ផលិតដោយដៃ ហើយខ្សែកាបូនក្រាស់ ស្ថិតនៅទីកន្លែងសុវត្ថិភាពក្នុងបរិយាកាសល្អរក្សាបាននូវពន្លឺទាបជាលំដាប់ ជាហេតុធ្វើឱ្យអំពូល Centennial ប្រើប្រាស់បានយូរជាងគេ៕