តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ បានក្លាយជាតំបន់ទេសចរណ៍ដ៏លេចធ្លោរមួយនៅខេត្តព្រះសីហនុ ក្រោយពីចំណាយអស់៦០០លានដុល្លារ ក្នុងរយៈពេលជាងជិត១០ឆ្នាំ។
ឆ្នេរមាសឆ្នេរប្រាក់មានទីតាំងស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលភ្ញៀវទេសចរអាចធ្វើដំណើរចេញពីចំណុចរង្វង់មូលនាគ បត់ចូលតាមផ្លូវទៅកាន់ឆករាមប្រមាណតែ២០០ម៉ែត្រ នឹងឃើញមានផ្លូវបែកទៅខាងឆ្វេងដែលមានខ្លោងទ្វារសរសេរថា តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ហើយបន្តដំណើរតាមផ្លូវក្រាលកៅស៊ូនេះប្រមាណជា១០នាទី នឹងបានទៅដល់តំបន់នោះ។

តំបន់វិស្សមកាលទេសចរណ៍ឆ្នេរមាសឆ្នេរប្រាក់ លាតសន្ធឹងលើផ្ទៃក្រឡា ៣ ៣០០ ហិកតា ដែលចាប់ផ្ដើមដំណើរការគម្រោងអភិវឌ្ឍតាំងពីឆ្នាំ ២០១៦ ដោយមានទន់បម្រុងវិនិយោគ៥០០០ពាន់លានដុល្លារ របស់ក្រុមហ៊ុន យិះ ចៀ។
នៅលើផ្ទៃដីដ៏ធំសម្បើមនេះ ក្រុមហ៊ុនបានសាងសង់សណ្ឋាគារជាច្រើនកន្លែង រៀបចំតំបន់ទេសចរនៅកោះសំពោច (កោះរាជបុត្រ)។
ការសាងសង់និងអភិវឌ្ឍនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ នឹងចូលរួមបង្កើនឱកាសការងារសម្រាប់ប្រជាជនមូលដ្ឋាន និងបង្កើនចំណូលពន្ធសម្រាប់រដ្ឋាភិបាលផងដែរ៕










