ព្រែកទាល់ដែលមានទីតាំងស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវសត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ និងសិប្បកម្មកែច្នៃកំប្លោកជាដើម។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ និងជាដែនជម្រកសត្វស្លាបកម្រច្រើនប្រភេទ រស់នៅជាសំបុកបង្កើតបានទស្សនីយភាពគួរឱ្យចង់ទស្សនាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjue2usrXSm_npqdzgsxanFXbhtU7ytYamFMdAP1AHXH771TrRbqxzWN6zGRDL23mq3ktajGC_RIlP6iq2B2tX2ivHpL6XIxTwr9z1qBkq8rwoW23NYjKOvDau6ppkTY_CQaLUAYanWzxXzw_7suz0-zTGt-id-O7N7XFypIIW_P8peYPSyXLSHR3tjADBT/s2048/image_2024-12-28_10-19-13%20(2).png

ដើម្បីធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរព្រែកទាល់ ភ្ញៀវទេសចរត្រូវឆ្លងកាត់ ២ដំណាក់កាលគឺផ្លូវគោក និងផ្លូវទឹក ដោយភ្ញៀវត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ ហើយត្រូវជួលទូកទៅកាន់ព្រែកទាល់។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញជីវចម្រុះដ៏សម្បូរបែប រួមទាំងបក្សាបក្សីជាច្រើនប្រភេទប្រមូលផ្ដុំគ្នានៅរវាងពីខែធ្នូ ដល់ខែកុម្ភៈ បង្កើតបានជាទិដ្ឋភាពស្រស់ស្អាតបំផុត។ សម្រាប់ពេលវេលាដែលល្អក្នុងការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹម និងពេលរសៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg8ZMY2jqtIzZd20O0jpu0SD8pu4foMyYXiq6eK4uFJSRN1NyNbCKQKxM1cCB4R5W8FvMp21-P70bR0ZeEt3jAHmtmiDXugQAyw52N08Pyv8bIf-jS-kL_p3_mGPKZLtH14TycLPTjDBKCfsGv_OcAmpGANdVF1r9-k9mbz_aBMZnD_q9XAHqP76Z8DYUu/s1000/image_2024-12-28_10-19-13.png

ដូច្នេះបើភ្ញៀវទេសចរចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ គឺមានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរសម្រាកនៅទីនោះ រួមទាំងសេវាម្ហូបអាហារ និងភេសជ្ជៈ អ្នកដឹកភ្ញៀវតាមទូក និងកន្លែងលក់វត្ថុអនុស្សាវរីយ៍។ ហេតុនេះភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ ដូចជាកាបូប និងសម្ភារៈប្រើប្រាស់ដែលធ្វើឡើងពីកំប្លោកផលិតដោយប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍បានផងដែរ។ ជាពិសេសនាពេលរសៀល ភ្ញៀវទេសចអាចគយគន់សម្រស់នៃព្រះអាទិត្យលិច និងអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាតក្នុងសហគមន៍បានទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYkrMpkKSo93gmh5fktKWVG4eyIe-rz8Okp9GtA2VhQwgCVFEYRroM0V3wDUFRCPwoksLqnAWXJ3BpSlq42TH9FMQ5twoHu7TbznUZRvF0Jg4teeBJ5weI9ejLag0XHWKre5DRCKjCy2MmTUuTp9oKGPfrT0nnPKO_dl37VMxWHJGYSntCVAu3fE0XK9c/s875/image_2024-12-28_10-19-15.png
ក្រៅអំពីភាពទាក់ទាញទេសចរណ៍ដោយការទស្សនាសត្វស្លាប ភ្ញៀវទេសចរក៏អាចទទួលបានបទពិសោធន៍ល្អៗអំពីការទស្សនាទេសភាពបឹងទន្លសាបដ៏ធំល្វឹងល្វើយ ព្រៃលិចទឹក ព្រៃរនាម ភូមិបណ្តែតទឹករបស់ប្រជាជនជាង ១ ២០០ គ្រួសារ ជីវភាពរស់នៅរបស់ប្រជានេសាទសហគមន៍នេសាទ ការចិញ្ចឹមសត្វ និងវត្តទេសចរណ៍ដែលពាក់ព័ន្ធនឹងរឿងព្រេងបុរាណផងដែរ។ ដូច្នេះការទស្សនកិច្ចរបស់ភ្ញៀវទេសចរនៅតំបន់រ៉ាំសាព្រែកទាល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជារួមចំណែកក្នុងការការពារអភិរក្សបរិស្ថានធម្មជាតិ និងលើកស្ទួយវិស័យអប់រំក្នុងមូលដ្ឋានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggQ1Evk9PFFMYBhu1BQHIzomci8p0z0l0HUCq6i1h80uDznz4ZWzwmIQHax6ySLzg8fCCBGH3ZN6w5s1G6sxyWszAWn6DmCPoKaHjUAc9U4RGFq0-ZpcPIlGMpCMpcenJ7PXCOPIJbUm0uahcn7EQAUROPghyuVRB33ox1A3W-cva163JR-0mtg-kJBBAC/s2048/image_2024-12-28_10-19-16.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0UBTF1PxQsd92Fs8al6JpKCBarz2k7d3yDqJr1fSUBstTwHhBiRy9x26LCpiIGktePAoyLTVJ3B38G8cnNtCyHFw8-8QDvoNVcOeWJYslHUFFIElecpp96GDIQI5xK2-Pg6NpPos1OuoAJEF7rOpprTGQv-zmNgMR7uvciN3bPSq8s3YIKn7gB6ZBnnbC/s1280/image_2024-12-28_10-19-17.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErcaCq-JrfVTBx_hL5geh7zMhxEGVI6wqLhUX_cB-TniocHn2HOvbNi4pGIdj-MSQ3Fz6ANauT77EnbFfBB2h2Be9jZOI0G4Gxor7erDAoy7sO3ofUuOBaKgOIomJi521iAwIwpT4Z5WbSK7dldjCH6RJSgCfziGT0rV8LhS6k9PxDFfx0xRrUqT5c6g-/s900/image_2024-12-28_10-19-24.png