តារាកំប្លែង នាយគ្រឿន បានទម្លាយរឿងមួយក្នុងវង្វង់គ្រួសារអំពីប្អូនស្រីរបស់ខ្លួនបានកំណត់គោលដៅលើការសិក្សាចង់ទទួលបាននិទ្ទេស A ប៉ុន្តែលទ្ធផលទទួលបានមិនដូចការរំពឹងទុកបានក្លាយជាមនុស្សមានបញ្ហាសតិអារម្មណ៍និងត្រូវការលេបថ្នាំជាប្រចាំ។
ក្នុងកម្មវិធី let chat don’t cheat ដែលបានចាក់ផ្សាយកាលពីកន្លងមកនេះតារាកំប្លែងមុខស្ងួត នាយគ្រឿន ប្អូនប្រុសតារាកំប្លែងនាយពាក់មី បានទម្លាយពីរឿងពិតមួយក្នុងគ្រួសារ កើតឡើងប្អូនស្រីដែលរៀនពូកែជាងគេខណៈមានបងប្អូនប្រុសចំនួន៥នាក់និងប្អូនស្រីពីរនាក់។ តារាកំប្លែងរូបនេះនិយាយថា នេះគឺជារឿងពិតជាប្អូនស្រីរបស់ខ្លួនម្នាក់ ក្នុងមួយគ្រួសារគឺនាងចេះជាងគេហើយប្រលងបាក់ឌុបបាននិទ្ទេសCដោយប្អូនលោកមានបំណងចង់បាននិទ្ទេសA ប៉ុន្តែមិនបានបំណងធ្វើឱ្យគាត់អន់ចិត្តមានបញ្ហាសតិអារម្មណ៍ ហើយឈឺមកដល់បច្ចុប្បន្ននេះ។
តារាកំប្លែងមានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះបានបន្តទៀតថា មិនមានបងប្អូនណាដែលទៅស្តីបន្ទោសនោះទេប៉ុន្តែប្អូនស្រីរបស់ខ្លួនគឺព្យាយាមចង់បានខ្លួនឯងប៉ុន្តែដល់ពេលមិនបានធ្វើឱ្យមានការខូចចិត្តបាក់ទឹកចិត្តរហូតឪពុករបស់លោកយកទៅខាងអបិយជំនឿ តែជាក់ស្តែងយកមកពេទ្យឱ្យថ្នាំសរសៃប្រាសាទ។
នាយគ្រឿន ថាមកទល់ពេលនេះប្អូនស្រីរបស់លោកដែលខំប្រឹងរៀនខ្លាំងគឺនៅស្គាល់បងប្អូន ប៉ុន្តែនាងមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីការគេងនិងញុំា និងប្រើបានបន្តិចបន្តួចហើយត្រូវការលេបថ្នាំជាប្រចាំហើយកាលណាដែលខកខានលេបថ្នាំច្រើនថ្ងៃនឹងឈឺពិបាកមើលទាល់តែអ្នកមានកម្លាំងខ្លាំងបានចាប់ឈ្នះ៕










