នៅក្នុងការធ្វើដំណើរទៅកាន់កោះត្រល់ ពីប្រទេសកម្ពុជា ភ្ញៀវទេសចរមិនចាំបាច់ធ្វើដំណើរតាមយន្តហោះ ឬត្រូវទៅប្រទេសវៀតណាម រួចបន្តដំណើរតាមកាប៉ាល់ នាំតែខាតពេលវេលានច្រើនទៀតនោះទេ។
.png)
ថ្មីៗនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានដាក់ឱ្យដំណើរកាប៉ាល់ល្បឿនលឿន ដែលចំណាយពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ ធ្វើដំណើរពីខេត្តកំពត ទៅកោះត្រល់។
ចំពោះកាប៉ាល់នីមួយៗមានតម្លៃចាប់ពី៦០ម៉ឺន ដល់ជាង១លានដុល្លារក្នុង១គ្រឿង ដែលមានសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅដល់ជាង២០០នាក់ ក្នុង១ជើង។
ដោយឡែក សម្រាប់តម្លៃសំបុត្រវិញ ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈ ប៊ុនថាំ មិនទាន់កំណត់នៅឡើយនោះទេ ដោយបើកដំណើរការសាកល្បងសិន លុះដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ ទើបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
គួរបញ្ជាក់ថា កោះត្រល់ មានចម្ងាយ ប្រមាណ ១៣ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត និង៤គីឡូម៉ែត្រពីកោះសេះនៃខេត្តព្រះសីហនុ៕










