Zhao Lusi គឺជាតារាសម្តែងចិនមួយរូបដែលមានការទទួលស្គាល់ខ្ពស់ពីស្នាដៃនិងទទួលបានការគាំទ្រជាច្រើនពីសំណាកទស្សនិកជន។ យ៉ាងណាមិញក្នុងសកម្មភាពសិល្បៈនាងក៏ជួបបញ្ហាច្រើនដែរ។ ដូច្នេះតើអ្វីទៅជាហេតុផលដែលធ្វើឱ្យនាងតែងតែល្បីរន្ទឺទោះបីមានរឿងរ៉ាវជុំវិញនាង?https://draft.blogger.com/blog/post/edit/196276254466821838/8465894890007324583#

Zhao Lusi ត្រូវបានគេចាត់ទុកថាជាតារាដែលមានទេពកោសល្យ ទោះបីជាប្រឡូកក្នុងអាជីព មិនបានយូរក៏ដោយ ប៉ុន្តែនាងក៏ផ្ទុះនូវជម្លោះជាច្រើន។ កាលពីមុនតារាស្រីរូបនេះតែងតែរងការរិះគន់ពីភាគីផ្សេងទៀតពីបទ «បង្កាច់បង្ខូច» និយាយអាក្រក់អំពីដៃគូសម្តែងរបស់ខ្លួនហើយចូលចិត្តការបង្ហោះដែល «ធ្វើឱ្យខូចឈ្មោះ» តារាសម្តែងផ្សេងទៀត។ យ៉ាងណាមិញ បើក្រឡេកមើលឱ្យជិត Zhao Lusi ក៏មានរឿងគួរឱ្យស្រលាញ់ដែលទទួលបានការសរសើរយ៉ាងខ្លាំងនោះគឺជាវិជ្ជាជីវៈ និងឆន្ទៈលះបង់ខ្លួនសម្រាប់ការសម្ដែងរបស់នាង។https://draft.blogger.com/blog/post/edit/196276254466821838/8465894890007324583#

នៅក្នុងឈុតមួយ Zhao Lusi ចង់រត់ចេញពីគុកនាងបានឱ្យតារារួមអាជីពដើរលើភ្លៅ និងស្មា ១៥ដង ក៏ដោយ Zhao Lusi នៅតែញញឹមហើយនិយាយថា «មិនអីទេ»។ Zhao Lusi មានមុខរាងមូល ប៉ុន្តែមានរាងស្គមនិងទម្ងន់តិចជាង ៤០គីឡូក្រាមដូច្នេះហើយការដែលមានដៃគូសម្តែងមានគីឡូលើសនាងច្បាស់ជាធ្វើឱ្យតួស្រីមិនសប្បាយចិត្ត។ មិនត្រឹមតែប៉ុណ្ណោះឈុតនេះមិនមែនទើបតែកើតឡើងម្តងទេតែត្រូវបរាជ័យរហូតដល់ទៅ១៤ដងឯណោះ។ ប៉ុន្តែ Zhao Lusi មិនបានបង្ហាញអាកប្បកិរិយារអ៊ូរទាំដើម្បីចៀសវាងការដាក់សម្ពាធលើតារារួមអាជីពរបស់ខ្លួនឡើយ។https://draft.blogger.com/blog/post/edit/196276254466821838/8465894890007324583#

Zhao Lusi ក៏ជាមនុស្សម្នាក់ក្នុងចំណោតារាសម្តែងដែលកាន់ស្នាដៃល្បីៗជាច្រើនចាប់តាំងពីចូលប្រឡូកក្នុងអាជីពដំបូងមក។ នាងត្រូវបានគេពេញចិត្តឱ្យដើរតួជាតួឯកស្រីក្នុងរឿងភាគតាមបណ្តាញអ៊ីនធឺណិតជាច្រើនដែលមានប្រធានបទទាក់ទាញទស្សនិកជនដូចជា ការធ្វើដំណើរឆ្លងពេលវេលា តួឯកស្រីដែលផ្លាស់ប្តូរអត្តសញ្ញាណ ភាពយន្តបែបមនោសញ្ចេតនា…..ហើយបានប្រែក្លាយជាតារាសម្ដែងដែលមានភាពជោគជ័យលើកញ្ចក់ទូរទស្សន៍ចិន។ https://draft.blogger.com/blog/post/edit/196276254466821838/8465894890007324583#

ដោយសារតែការសម្តែងដ៏ល្អរបស់នាង Zhao Lusi ថែមទាំងត្រូវបានគេវាយតម្លៃថាល្អជាងតួឯកស្រី Dilraba Dilmurat ទៀតផងនៅក្នុងរឿង The Long Ballad ។ ស្នាដៃជាបន្តបន្ទាប់របស់ Zhao Lusi ដើរតួជាតួឯកស្រីសុទ្ធតែទទួលបានភាពជោគជ័យក៏ដូចជាការទាក់ទាញអ្នកគាំទ្រ។ បន្ទាប់ពីបានប្រឡូកក្នុងអាជីពសម្ដែងត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ Zhao Lusi ទទួលបានភាពជោគជ័យខ្លាំង។
https://draft.blogger.com/blog/post/edit/196276254466821838/8465894890007324583#
នៅលើបណ្តាញសង្គម Weibo អត្ថបទតែងតែលេចចេញដូចជាការប្រៀបធៀបរូបរាងរបស់ Zhao Lusi ជាមួយ Liu Yifei ប្រៀបធៀបផ្លូវអាជីពរបស់នាងជាមួយ Zhao Liying ជាប្រធានបទទើបធ្វើឱ្យមនុស្សមិនអាចឈប់និយាយអំពី Zhao Lusi ។ ជាងនេះទៅទៀត នាងក៏ត្រូវបានជាប់ពាក់ព័ន្ធជាមួយពាក្យចចាមអារ៉ាមជាមួយ Li Hongyi ជាមិត្តស្រីសម្ងាត់របស់ Yang Yang ឬកែរូបខ្លាំងពេក។ Zhao Lusi ខ្លួនឯងក៏មានរឿងអាស្រូវដូចជាហាងកាហ្វេដែលនាងបើកចម្លងការឌីហ្សាញ ពេលខ្លះលេចមុខមិនសមរម្យលើកម្រាលព្រំក្រហម ឬត្រូវគេសង្ស័យថាប្រើពាក្យមិនសមរម្យដាក់មិត្តរួមការងារ… ទោះមានចេតនា ឬចេតនាក៏ដោយ ក៏ឧបទ្ទវហេតុបែបនេះកើតឡើងដែរធ្វើឱ្យ Zhao Lusi គឺជាតារាស្រីកម្រិតខ្ពស់នៃការពិភាក្សានៅក្នុងអាជីពសិល្បៈចិន៕