Home ព័ត៌មានអន្តរជាតិ យន្តហោះជាច្រើនគ្រឿងរបស់​​ Japan Airlines ពន្យារពេលហោះហើរក្រោយរងការវាយប្រ.ហារ តាមអ៊ីនធើរណេត

យន្តហោះជាច្រើនគ្រឿងរបស់​​ Japan Airlines ពន្យារពេលហោះហើរក្រោយរងការវាយប្រ.ហារ តាមអ៊ីនធើរណេត

39
0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បានរងការវាយប្រ.ហារ តាមអ៊ីនធើរណេត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឱ្យក្រុមហ៊ុននេះពន្យារពេលហោះហើរយន្តហោះដឹកអ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស និងប៉ះពាល់អ្នកដំណើរជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbLIIW76xAhcJBR9EJtP0u42asRqkFF3R4E6ySkl9kbfyCJCWJlME5-CTDpUAcj3d__r1TrhIWior6h7-cifudZMoQPoFYDLzsmB0wmJ4zi82wmD2bBPIgAYV7FYnCwxRqC-KIUx_4l07337wg45odB7f8nBcPDWlHRNC-NiPvmLBdv0sDtLzssxH4QWB/s1280/image_2024-12-27_11-22-48%20(2).png
ការវាយប្រហារតាមអ៊ីនធើរណេតបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធការងារផ្ទៃក្នុង និងភ្នាក់ងារបញ្ជាយន្តហោះផ្នែកខាងក្រៅ ហើយក្រុមហ៊ុនរកឃើញថា ឧបករណ៍ចែកចាយសេវាអ៊ីនធើរណេត (Router) ដំណើរការខុសធម្មតា ។ ហេតុនេះ ក្រុមហ៊ុនក៏បិទដំណើរការរបស់ Router ជាបណ្តោះអាសន្នដើម្បីដោះស្រាយបញ្ហា និងធ្វើឱ្យជើងហោះហើរចំនួន២៤ជើងដែលបម្រុងចាកចេញពីអាកាសយានដ្ឋាន ពន្យារពេលអស់ជាង៣០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCqMmdO5sOIYiAomU59PS1uiDxx96n2-sLcTj3lCAjP4oobpW05gYHTx5RUC1F6aGcC7atSNmudO55VYMtI1I236SNqp154b9moAgBl13HRJyIo4HlopEPK7gaLu0z3njKec1GSs9gXfh2ynXHNLojv07EHeiSx4Uqew8gkw3hKz2mTj3WdGccsirtQO95/s960/image_2024-12-27_11-22-48.png
ក្រុមហ៊ុន Japan Airlines បញ្ជាក់ថា នឹងចាត់វិធានការបញ្ហានេះ និងស៊ើបអង្កេតពីប្រភពការវាយប្រហារ ពីព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកដំណើររបស់ខ្លួន ។ រីឯក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់ជប៉ុនគ្មានការវាយប្រហារតាមអ៊ីនធើរណេតទេ ហើយដំណើរការជាធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRvRlUHldE9EpI8xfFih6nQkOKBf9MNB2l5UOHZ0qbNXNbIowBJ7S585DbvelHeVR-RUAZRcNzSW74H9vLUR6Kg5K0E4rSvMxTydp3tvE_098kuifR8YaWwYdT4fO2ZXdtJfdZfRvr7tied8w40HGiaCS3U2RqputvSMUy0BFjutTdXzBYYG8Sd_8EEfzH/s1200/image_2024-12-27_11-22-49.png

អ្នកដំណើរម្នាក់អាយុ៦០ឆ្នាំ ដែលត្រៀមធ្វើដំណើរត្រឡប់ទៅផ្ទះនៅទីក្រុងម៉ាត់ស៊ឹយ៉ាម៉ាក់ ខេត្តអេហ៊ិម៉ាក់ និយាយថា វាពិតជារញ៉េរញ៉ៃមែន ពីព្រោះក្រុម Hacker តែងតែវាយប្រហារតាមអ៊ីនធើរណេតក្នុងថ្ងៃបុណ្យគ្រិស្តម៉ាស និងឆ្លងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSks7wjKrq0sEu_hCF-2WfSN6FowIRBRnzLqh61GDE0f9Ll4O1R0-NuY18-z0KNpr-h1jeY-80jvv0ow1Iz-VCf7FhFhZ01hUntnq90WSklDR9He5aezWzMj9eAbwHKly7ZgsmOuQl018uJe1RsDygveeKPgTIVC4Si-_pE0FI_lSFqN7Ip_tVcXT-wCKq/s1140/image_2024-12-27_11-22-50.png

សារព័ត៌មាន Reuters រាយការណ៍ថា Japan Airlines បានដំណើរការយន្តហោះដឹកអ្នកដំណើរតាមធម្មតាវិញហើយ បន្ទាប់ពីដោះស្រាយបញ្ហារួចរាល់ ។ ប៉ុន្តែហេតុការណ៍នេះធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះ២.៥% នាព្រឹកថ្ងៃដដែល ដោយសារបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJxUIP9Nxy7cSzOLzcmOaEfwSlyAf74C_RHmJECPAxPRECndfiyISjqKnEZHhI3cG3jGM5KtlLQWSAfoWAdTivUYUkVjjSv1YPIR6j26g9TmY5k-RtR7xmtqqnHds_ME-HegN6tAMNLoIFwaKqgrf7hhItMv1ulKkhXovqE73SaXsVEKMa1J3ejiHWzI16/s960/image_2024-12-27_11-22-51.png

គួរបញ្ជាក់ថា ការវាយប្រហារតាមអ៊ីនធើរណេតនេះ ពុំមែនមែនទើបតែកើតឡើងលើកដំបូងទេនៅប្រទេសជប៉ុន កាលពីឆ្នាំ២០២៣ ភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានរងការវាយប្រហារតាមអ៊ីនធើរណេតពីក្រុម Hacker មិនស្គាល់អត្តសញ្ញាណ ។ នៅឆ្នាំដដែល កំពង់ផែណាកូយ៉ា ក៏រងការវាយប្រហារតាមអ៊ីនធើរណេតដែរ ហើយភ្នាក់ងារសន្តិសុខអ៊ីនធើរណេតជប៉ុនរកឃើញថា មានការព្យាយាម Hacker អស់រយៈពេល៩ខែ ៕