Home ព័ត៌មានអន្តរជាតិ អាងស្តុកទឹករាងដូចដើមឈើណូអែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

អាងស្តុកទឹករាងដូចដើមឈើណូអែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

48
0

អាងស្តុកទឹកនេះនៅពេលថតពីលើអាកាសឃើញថាមានរូបរាងស្រស់ស្អាតខ្លាំងណាស់ ដោយសារវាមានរាងត្រីកោណ ជាមួយទឹកពណ៌បៃតង អមដោយការតុបតែងធម្មជាតិ មើលទៅដូចជាដើមឈើណូអែល។
បឹង Dukan មើលទៅដូចជាដើមឈើណូអែលនៅពេលថតពីស្ថានីយ៍អវកាសអន្តរជាតិ ISS គឺជាអាងស្តុកទឹកសិប្បនិម្មិតមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ ស្ថិតនៅជិតទីក្រុង Ranya នៃតំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquJe7qqghjDCPkwcW5QJPD0R4RQiYamyVwMLXNdMTtTpSp7t44KvMuRRu4xO_Pey4RY2wu78Ze9bHo7h6TRerf3V_230Yqs0303uPYzzLt83rjpCzApfl5ngy3-lkmcwaPCajSpjCwk9iWbBlYUOnMzAsUXu1Ce-01r7Y830MGIsZJI7WZ3S4Gr72L8kq/s900/image_2024-12-25_15-28-00%20(2).png

បឹងរាងត្រីកោណនេះមានប្រវែងរហូតដល់ ១០ គីឡូម៉ែត្រពីមូលដ្ឋានដល់កំពូល។ បឹង Dukan មានមែកតូច ជាកន្លែងដែលទំនប់នេះហូរចូលទៅក្នុងទន្លេ Little Zab។ បច្ចុប្បន្នរូបរាងដើមឈើណូអែលរបស់បឹង Dukan បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម ចំពេលថ្ងៃនេះក៏ជាថ្ងៃបុណ្យណូអែលផងដែរ។ បឹង Dukan បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារឆ្នេរសិប្បនិម្មិត និងការនេសាទរបស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLkcHqV2OszluSS245IuJG5wPUn1v-6wwWojaym066NoKunpHcFbswYMj4i2mnRWMGI6NXEiBQeXTaRUTG935HiRGW3CnVgl_9L0XkjS9tSKMh1RlShtFlCygwKPShRoxiSL2kq7WfW_HkQl1Hi08eOuOLag3gDsbf02zh5igsLRwh7ZiXs8fhoesxtApF/s1200/image_2024-12-25_15-28-01.png

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបារម្ភថា សកម្មភាពទាំងនេះកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីចម្រុះដែលបានអភិវឌ្ឍចាប់តាំងពីការបង្កើតបឹង។ នៅក្នុងបឹង Dukan មានសត្វប្រហែល ១៨០ ប្រភេទរស់នៅរួមមានសត្វស្លាប និងត្រី។ នេះបើយោងតាមអង្គការ BirdLife International (BLI) បឹង Dukan ក៏មានប្រភេទសត្វកម្រមួយចំនួនរស់នៅផងដែរដូចជា សត្វកណ្ដុរអឺរ៉ាស៊ី (Lutra lutra) និងកូនខ្លាឆ្នូត (Hyaena hyaena) ដែលទាំងពីរប្រភេទនេះជាប្រភេទសត្វជិតផុតពូជ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM8kqFtX6Z7clsrJP616W8kUo2Ja7bBkNrO4QJX9yk2KounWQTOWpWsA9n5JoDGCQYJoV3S9XsiVMsnZcxw_Lyo8vhNNhDyAzg0M63hyoGaXpVLVoyMILYo5onbfqU6JJ7BueQ4NUJvrtq9-mX9sjQTyuiVqpQYpKbjenCWWMj2IDOCHfuH_RGUlt7kaGH/s1350/image_2024-12-25_15-28-00.png

នៅជុំវិញបឹង Dukan ក៏មានកន្លែងបុរាណវិទ្យាសំខាន់ៗមួយចំនួនផងដែរ រួមទាំងល្អាង Paleolithic Hazar Merd ដែលមានអាយុកាលប្រហែល ៥០,០០០ ឆ្នាំ។ វាក៏មានបន្ទាយមួយចំនួន និងរូបចម្លាក់អាយុ ៤,០០០ ឆ្នាំជាបន្តបន្ទាប់ ដែលហៅថា ចង្កោមចម្លាក់ច្រកសមុទ្រ Ga’war ដែលមានទីតាំងនៅភ្នំ Zagros ក្បែរនោះ៕