ការបង្ហើរខ្លែង គឺជាល្បែ.ងមួយដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរ ដែលមានតំាងសម័យបុរាណកាលមកម្លេះ។ យ៉ាងណា ការបង្ហើរខ្លែងនេះ មិនមែនគ្រាន់តែជាល្បែ.ងសម្រាប់កម្សាន្តសប្បាយប៉ុណ្ណោះនោះទេ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសាសនាសំខាន់ ២ គឺ ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5nJhRe_50e9mFHKOQ690J-P6ZWi2dP-sfcmem7HfijTjQBDNRKbg8NQ_fCvIYClcBejQXzTAGQDdy-wlOYZU81Lr3Wrp_XYcmOgHi9AwsucufKicMLo3RJNwX0dOCr0xT3gvUqPEIjkUG4SgSJSauu6QuFUbLcm8i1Nm_0-9paXels95VR2X3KGXix7sE/s1148/IMG_0234.JPG

ខ្លែងឯក មានឈ្មោះដើមថា ខ្លែងមេកូន ឬខ្លែងព្នង ត្រូវបានគេជឿជាក់ថាមានតំាងសម័យនគរ ភ្នំ សតវត្សទី ១ មកម្លេះ ឬមុននេះទៀត ដែលមានប្រភពមកពីប្រទេសចិន។ ជាមួយគ្នានោះ តាមរយៈរឿងព្រេងនិទានធនជ័យ ក៏បានគូសបញ្ជាក់ពីប្រវត្តិខ្លែងឯក រហូតដល់ស្តេចចិនខ្លាចរអាផងដែរ។ រីឯលាចារិកមួយនាសតវត្សទី ១០ បកប្រែដោយបុរាណវិទូជនជាតិបារំាង លោកហ៊្សក សឺដែស ក៏បានគូសបញ្ជាក់អំពីការរៀបចំព្រះរាជពិធីបង្ហើរខ្លែង និងគ្រឿងដង្វាយផ្សេងៗ រួមទាំងដង្វាយជាខ្លែងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpL9WAzmCtd4ScjXob0DvpeS-hJKvbvHo9kjTwg454UVY1wqMrWPxNp40KxwbckZV3WL3rC1rb_D_yGQ8xqjIv3W7HlKG9tTIv8lZT3BxuPubEc2YH9L0UplqVn37xxNB-vrR46D5skotWFV24Wkw-_vMRIhiFV0Hp0XizZPo1hmCzWUMbAt9evF2EfQM/s1280/IMG_0235.JPG

ទាក់ទងនឹងអបីយជំនឿខ្មែរតាំងពីបុរាណកាលមក បើកាលណាដែលគេបង្ហើរខ្លែង ហើយខ្លែងនោះដាច់ធ្លាក់ចំលើដំបូលផ្ទះរបស់អ្នកណា គេចាត់ទុកថា ក្រុមគ្រួសារនោះនឹងជួបនូវគ្រោះភ័យក៏ដូចជាឧបទ្រពចង្រៃជាក់ជាមិនខាន។ ដូច្នេះ បើជួបនូវហេតុការណ៍នេះ ម្ចាស់ផ្ទះត្រូវឲ្យម្ចាស់ខ្លែងរៀបចំពិធីសូត្រមន្តបណ្តេញឲ្យគ្រោះចង្រៃនោះចេញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05cCJKcVoYY-T9_Wd2U-3WNEEiyhEUkXMGvO2f9F1azwvHe75HPboAbvo7UZ7iruVQopLxJ8hrOrsNW6omj3G0qz5KjU2ruDyTp485ul3VFsh1cvbEfgvWcVvm6cdIMiBeRYe9XPb-pR09ZUbsGhfQVLGsIf8yIsSXSluZrCOYwKgpunNq-lVWIf8dmRU/s1764/IMG_0236.JPG

យ៉ាងណា នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរខ្លះមិនបានជឿទៅលើអបីយជំនឿនេះទៀតឡើយ ដោយលើកឡើងថា ការដែលខ្លែងធ្លាក់ចំដំបូលផ្ទះគឺជាសំណាងល្អ និងនាំមកនូវសិរីសួស្តីទៅវិញ។ ទំាងនេះគឺជាផ្នត់គំនិតរបស់ប្រជាជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ និងអាចប្រកែកថា គំនិតណាខុស គំនិតណាត្រូវនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMFcWmy0pBy02YtvdDQ2AGMKAr3MuOlz-J2HlUq-x2z5a53FseU6f8HnTxUFWawKyta2x3rUgh8nxttlqFkAx30YuJkBVNTfq3svHSi6hB1CznU8z7nWvA8LbQjQjsStlWpN2C8orocf0i-t-JhXkIxoWnEvtGJitnAkhly_SLZ_RmyNLefvSQrb-cJ7D1/s1182/IMG_0237.JPG

សូមជម្រាបថា ខ្លែងមានច្រើនប្រភេទណាស់ ដូចជាខ្លែងឯក ខ្លែងប្រម៉ង់ ខ្លែងកណ្ដូង ខ្លែងកូនមាន់ ខ្លែងមេអំបៅ ខ្លែងផ្កាយជាដើម ដែលច្នៃនិងរចនារូបរាងឡើងតាមរបៀបខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តភូមិស្រុកនីមួយៗ។ ខ្លែងដែលពេញនិយមជាងគេនោះគឺ ខ្លែងឯក និង ខ្លែងកណ្តូង។ យ៉ាងណាខ្លែងឯក គឺជាខ្លែងមួយប្រភេទដែលពិបាកធ្វើបំផុត ព្រោះត្រូវជ្រើសយកសម្ភារៈគុណភាពល្អបំផុតមកធ្វើ ជាពិសេសនោះ គឺសង្កត់ធ្ងន់លើសម្លេងរបស់វាឲ្យបានពិរោះផងដែរ៕