Home ព័ត៌មានអន្តរជាតិ សមត្ថកិច្ចចាប់បានកូនហ្គោរីឡានៅអាកាសយានដ្ឋានតួកគី ដែលឈ្មួញបម្រុងលួ.ច ឆ្លងដែនទៅប្រទេសថៃ

សមត្ថកិច្ចចាប់បានកូនហ្គោរីឡានៅអាកាសយានដ្ឋានតួកគី ដែលឈ្មួញបម្រុងលួ.ច ឆ្លងដែនទៅប្រទេសថៃ

98
0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារអាកាសយានដ្ឋាន Istanbul Airport នៅប្រទេសតួកគី បានសហការ​ជា​មួយ​សមត្ថកិច្ច ចាប់កូនហ្គោរីឡា (Gorilla) ជាសត្វជិតផុតពូជ ពីក្នុងឡាំងឈើតូចមួយដែលក្រុមឈ្មួញលួ.ច នាំចេញពីប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBvxX6j5TYikiS8pEaLti5pb8xyq_n4QR7oFWNkwWfkvqGfEKrTHxaifv88n0LALf7uaRKKSWSdkbTK6HXSHI1doqYIXzKTERFfrDNKKE05OZbjFJwPbDUUbJmp11Q4_-G-d_rd09z0J3KjMAyn7WaZdz238J0KmRrpo35Nf-xsNH6KtNr5gqn62P9LDj/s696/photo_2024-12-25_11-45-58.jpg

មន្ត្រីក្រសួងពាណិជ្ជកម្មតួកគី បាននិយាយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកថា មន្ត្រីគយបានតាមដានសកម្មភាពក្រុមឈ្មួញ និងប្រទះឃើញកូនសត្វហ្គោរីឡាក្នុងឡាំងឈើ ដែលក្រុមឈ្មួញលួចដឹកតាមយន្តហោះពីប្រទេសនីហ្សេរីយ៉ា ទៅទីក្រុងបាងកក ។ វាជាពូជហ្គោរីឡានៅប្រទេសលោកខាងលិច និងត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជ ហើយគួរតែគ្រប់គ្រងឱ្យបានល្អ ដើម្បីកុំឱ្យយកវាទៅប្រើប្រាស់ជាប្រយោជន៍។

យោងតាមអនុញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិបញ្ជាក់ថា ហ្គោរីឡា គឺជាសត្វព្រៃជិតផុតពូជ ហើយការជួញដូរសត្វព្រៃប្រភេទនេះ លុះត្រាតែទទួលបានការអនុញ្ញាតសម្រាប់ករណីពិសេសប៉ុណ្ណោះ ដូចជា ៖ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFl821Ly8GUQD9miiwONNpni6E_U76IzQ3RFKeklPbBUTDQiMNjoNdoLfTeRCoNoO0BDciUtsyVqCNrR8aGyL5VAtfF0TREQN5ktzPGeCBeKJY3sfutmwneBKfI9NnVUN20_T8gcwfB-R4lfStaVaY4CE0FPK76-t1GiMsi4aytZQhlMBgNLb1Et6sx1o2/s696/photo_2024-12-25_11-56-56%20(2).jpg

ក្រោយពីភ្នាក់ងារអាកាសយានដ្ឋានតួកគីចាប់កូនហ្គោរីឡាពីក្រុមឈ្មួញ ពួកគេក៏បញ្ជូនវាទៅឱ្យក្រសួងកសិកម្ម និងព្រៃឈើតួកគី និងស្ថិតក្រោមការថែទាំរបស់មន្ត្រីកសិកម្ម ។ ការចាប់សត្វព្រៃលើកនេះ ធ្វើឡើងដោយមន្ត្រីគយមកពីក្រសួងពាណិជ្ជកម្មសហការជាមួយសមត្ថកិច្ច ហើយគេចាត់ទុកថា គឺជាការព្យាយាមការពារសត្វព្រៃដើម្បីឱ្យវារស់នៅតាមធម្មជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Sabah ។

ប៉ុន្តែគ្មានព័ត៌មានលម្អិតពីក្រុមឈ្មួញលួចឆ្លងដែនកូនហ្គោរីឡានេះ ថាជាអ្នកណាទេ ហើយក៏ពុំដឹងថា តើពួកគេយកសត្វនេះទៅប្រទេសថៃធ្វើអ្វី ។ ដូច្នេះ សមត្ថកិច្ចតួកគីនឹងស៊ើបអង្កេតករណីនេះបន្តទៀត ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7DUGwUKaUJsdSQ_x6z4V4X1-Jb9RywhJDXTeF-IT4ezoq3NeCXzEY8DgzqF_k0s27mDYzsnVfpjpupEADt_cyzVGjFc_VIf9xRCtNfdZbbA6Nxx0HfltAXuk9ohkNenZEubRXnjIbqW_Oaf4DtZAZ8BpBCtiHpFTFAigz9J3ZzT-QeLrjfDmxdsCtIuf/s696/photo_2024-12-25_11-56-56.jpg

    កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ភ្នាក់ងារអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez នៅទីក្រុងលិម៉ា ប្រទេសប៉េរូ បានចាប់ខ្លួនបុរសម្នាក់អាយុ២៨ឆ្នាំ (ពុំដឹងឈ្មោះ) ក្រោយពីសង្កេតឃើញថា មានពោះធំខុសធម្មតា ។ ភ្នាក់ងារអាកាសយានដ្ឋានបានរកឃើញបុរសនេះលាក់ទុកពីងពាងពូជ Tarantula ចំនួន៣០០ក្បាល, ក្អែប ១០០ក្បាល និងស្រមោចមានពិស៩ក្បាល ក្នុងថង់ផ្លាស្ទិកតូចដាក់ក្រោមអាវ ៕