Home ព័ត៌មានអន្តរជាតិ Trump ថា លោកពុំបានលះបង់តំណែងប្រធានាធិបតីអាមេរិកឱ្យលោក Elon Musk ទេ

Trump ថា លោកពុំបានលះបង់តំណែងប្រធានាធិបតីអាមេរិកឱ្យលោក Elon Musk ទេ

63
0

សហរដ្ឋអាមេរិក ៖ លោក Donald Trump គ្រោងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបដិសេធពាក្យចចាមអារ៉ាមថា លោក Elon Musk ជាមហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla និង SpaceX ដែលជិតស្និទ្ធជាមួយលោក នឹងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKaP0xrKnTy5wq9C_1YluLzB-X3DYXN8OZ-Ws32T8ZHJeQTKw3U4AWcxPFPVaYorbR5UewGypsX_x9EyS__JmHGoq8KKGr1a-T_46C-9RDzb3UYZkRWI17hHy0kdL37w0VZ1zZObNXxCnXPSMSPTvH6lRqbr53FTZQSGk3Rrfo6cE57M9B0JWVeg9lNi0_/s1581/image_2024-12-24_11-51-25%20(2).png

លោក Trump បានថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ថា លោកនឹងបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលចូលធ្វើការវិញ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបញ្ឈប់ពីការងារភ្លាមៗ ។ លោកបង្កើតក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលមានលោក Elon Musk ជាអ្នកទទួលខុសត្រូវការងារ ប៉ុន្តែមិនមែនមានន័យថា លោកប្រគល់តំណែងប្រធានាធិបតីអាមេរិកឱ្យលោក Elon Musk តាមពាក្យចចាមអារ៉ាមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxDwbNoR82ZS4X8Pc3hIhu-fjHMYEGx2FvJQ9AQB6NRh9KFjXvvojayd_cLh8ls9zZVWQdcdtH3rRpArt1BjuO9h2MQP8PgCFI_SFiVwz8ZX1RY83p5QQt2bfCxwxRrtPDrosq-q_S79EPV3wmZEbk7mUCeZe-fHjRT5Pd0nPLOdc0mzVMNDPVoFZzgGco/s1800/image_2024-12-24_11-51-23.png

លោក Elon Musk ពូកែធ្វើការងារ ប៉ុន្តែពុំអាចធ្វើជាប្រធានាធិបតីអាមេរិកទេ ពីព្រោះពុំបានកើតនៅអាមេរិក ។ លោកកើតនៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង ហើយលោកមានសញ្ជាតិអាហ្វ្រិកខាងត្បូងតាមឪពុក និងសញ្ញាតិកាណាដាតាមម្តាយ ហើយលោកទើបទទួលបានសញ្ជាតិអាមេរិក នៅឆ្នាំ២០០២ ។ នេះបើតាមការអះអាងរបស់លោក Trump ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLemoucPonE6ale3ZSnSquaYjffxaZXR_S4GUR0sU-kLHdSkX5uieKftkRxqhUpTpjjyqKogqVAkrR1fk2-GuVL_jHezKG4veT1GPoiAZx3dRliynY5sLtJPOYpyQ4a98tyvq_aQo9nBedTVASlROW46OrKRqacylY18wlnC7litmsUWyh-qpnzaqvkb94/s1000/image_2024-12-24_11-51-25.png

ពាក្យចចាមអារ៉ាមថា លោក Trump លះបង់តំណែងប្រធានាធិបតីអាមេរិកឱ្យលោក Elon Musk បានកើតឡើងពេលបុគ្គលទាំង២រូបជំទាស់នឹងសេចក្តីព្រាងថវិកាដំបូង ដែលគណបក្ស Republican និងគណបក្ស Democrat អនុម័ត ។ ហេតុនេះ ធ្វើឱ្យមន្ត្រីរដ្ឋាភិបាលអាមេរិកផ្អាកធ្វើការបណ្តោះអាសន្ន ឬ Shutdown ប៉ុន្តែរដ្ឋសភាបានអនុម័តសេចក្តីព្រាងថវិកាថ្មី នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYWZbRURgo7I1LnDjiWglhI_YsDtpVc2_BFfCC1CHVfWyg6PwteDeFT2J79pyndK7z3PakdCfFoc7hw8_G-0F20LOfN7HR7IOBwDt3kwDZzx0qiyUYHJxEN99p4o1215ygZYwHMGrmi5kJLPR_0MXsJ-5xfSseb0mVstR5H7nHchunQeWh8rjjVc09pPlL/s1312/image_2024-12-24_11-51-26.png

ឥទ្ធិពលរបស់លោក Elon Musk មកលើរដ្ឋាភិបាលលោក Trump បានធ្វើឱ្យមហាជនសួរសំណួរជាច្រើនក្នុងរយៈពេលមិនដល់១ខែថា តើរវាងលោក Trump និងលោក Elon Musk អ្នកណានឹងស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក ទី៤៧ ជាផ្លូវការ? ខណៈពលរដ្ឋអាមេរិកបារម្ភពីលោក Elon Musk នឹងគ្រប់គ្រងរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs-KvZuJoSYq53rl4KHdnGaGBM_sXjH9iWaCUmSotDhbCYYhdiIcK5I7DwDM5th_tQW7IReprR0S5G9cglYCUi3wv37f3daSIQjvi9eZGjYINbKcqJrWFyTD_tksVg5w1CGuyQByL0rva7nuuHyOxmS1kA7OCSVK-K7bDKCip7sYF3MzUX4i8ACNV94U0T/s1242/image_2024-12-24_11-51-24.png

ភាពជិតស្និទ្ធរវាងបុគ្គលទាំង២រូប និងការបំពេញតួនាទីសំខាន់ៗពាក់ព័ន្ធនឹងការងារគ្រប់គ្រងប្រទេសរបស់លោក Elon Musk បានធ្វើឱ្យពលរដ្ឋអាមេរិកពុំសប្បាយចិត្ត និងប្រឆាំងពុំចង់ឱ្យមហាសេដ្ឋីរូបនេះមានឥទ្ធិពលលើរដ្ឋាភិបាល ពីព្រោះពួកគេពុំបានបោះឆ្នោតជ្រើសរើសលោក Elon Musk ឱ្យកាន់តំណែងជាប្រធានាធិបតីទេ ៕