ថ្មីៗកន្លងមកនេះតារាចម្រៀងស្រស់សង្ហា ថុល សុភិទិ និងតារាចម្រៀងដ៏ខ្យូត Mina បានចូលរួមកម្មវិធីប្រគំតន្រ្តីជាមួយគ្នានិងបានបកស្រាយបទចម្រៀងអបអរបុណ្យណូអែលរួមគ្នា។ ការបកស្រាយចម្រៀងរួមគ្នាពីសំណាកអ្នកទាំងពីរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា ភិទិ ជាខាងប្រុសខ្មើត មិនហ៊ានលេងស្និទ្ធស្នាល ជាមួយនឹង Mina ខ្លាចដៃគូប្រចណ្ឌ។ ទោះយ៉ាងណាក៏មានអ្នកមួយចំនួនពេញចិត្តចំពោះការមិនលេងស្និទ្នស្នាលរបស់ ភិទិ ព្រោះឱ្យតម្លៃទៅកាន់គូស្នេហ៍។

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីថ្ងៃទី១៩ ធ្នូ មានតារាកិត្តិយសដូចជា ឈិន រតនៈ មីណា ថុល សុភិទិ ដេវីដ និង បៃ ដាវីឌ បានឡើងឆាកប្រគំតន្រ្តីជាមួយគ្នាលើកដំបូង។ ជាមួយគ្នានេះស្រីស្រស់ Mina និង ថុល សុភិទិ បានបកស្រាយបទចម្រៀងមួយបទអបអរថ្ងៃបុណ្យណូអែលជាមួយគ្នាមានចំណងជើងថា «Last Christmas»។ ទោះយ៉ាងណា ការសម្តែងរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជាហូរហែដោយសារតែមិនស៊ីចង្វាក់គ្នាដោយតារាចម្រៀង ថុល សុភិទិ ហាក់មិនហ៊ានបញ្ចេញកាយវិការស្និទ្ធស្នាលជាដៃគូចម្រៀងជាមួយគ្នាឡើយ។
នៅលើបណ្តាញសង្គមរបស់ Mina បានបទចម្រៀងខាងលើនេះបង្ហោះ ហើយអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «Mina អត់ហ៊ានឈជិតភិទិ ខ្លាចបែកកែវ , មនុស្សប្រុសមានគូបែបហ្នឹងមិនស្និទ្ធស្នាល ជាមួយអ្នកផ្សេងគឺត្រឹមត្រូវហើយឱ្យតម្លៃដល់ដៃគូបែបហ្នឹងខ្ញុំចូលចិត្តជាង មានដៃគូហើយ នៅរលែមអត់ចូលចិត្តទេ, ខាងប្រុសអត់មើលខាងស្រីច្រៀងទៅដៃគូសោះ ,ខាងស្រីចូលតួខាងប្រុស0 , ខាងប្រុស ខ្មើតម៉េស, ចឹងហើយមនុស្សមានគូ លេងអត់ស្និទ្ធស្នាលមិនល្អមើលសោះ ,ខាងប្រុសខ្មើតណាស់អត់មើលខាងស្រី ,ភិទិខ្លាចប្រពន្ធ»។
គេចាំបានថា កាលពីខែសីហា ឆ្នាំ២០២៣ តារាចម្រៀង ថុល សុភិទិ បានផ្ទុះរឿងអាស្រូវយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពក្រៅឆាកលោក និង តារាសម្តែង អ៊ីង អ៊ីង ថើបមាត់គ្នាហើយត្រូវបានគូស្នេហ៍ប្រចែប្រចណ្ឌ។ ហើយនេះទំនងជាហេតុផលមួយដែលលោកមិនហ៊ានលេងបែបស្និទ្ធស្នាលជាមួយតារាស្រីផ្សេងទៀតនៅក្នុងអាជីពសិល្បៈ៕











