Jennie សមាជិកក្រុម BLACKPINK ថ្មីៗនេះបានបង្ហោះកាតសរសេរដោយដៃសម្រាប់អ្នកគាំទ្រក្នុងឱកាសបុណ្យណូអែល។ ជាពិសេសតារាស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលបញ្ជាក់ថានាងកំពុងត្រៀមចេញអាល់ប៊ុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidsqgVI3Hfo5Bxz-YP7EIhVayPt5Wq7uyN44nly5L8cf8WEBnbtiLpXcRf3qrPWcqZgrNA6x31m1_hw9iSDuHXGLVXFbScg3-l4n0g28U-7eyddWmGoGfn5CX1-KGgzMqmAkrv-lp51qWl5EyI8HiXjKkke3px1TWEn7OKdzg0z-BzP6inwURnyIL5pK0r/s1800/image_2024-12-21_16-14-16.png
តារាចម្រៀងរូបនេះបានចែករំលែកថា «ទីបំផុតអាល់ប៊ុមរបស់ខ្ញុំត្រូវបានបញ្ចប់ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់សម្រាប់ថ្ងៃដែលខ្ញុំអាចចែករំលែកវាជាមួយអ្នក»។ នៅក្នុងកាតបុណ្យណូអែលផងដែរ Jennie បានបង្ហាញការដឹងគុណ និងសេចក្តីស្រលាញ់របស់នាងចំពោះអ្នកដែលគាំទ្រនាងក្នុងអំឡុងពេលកន្លងមក។ មុនពេលចេញអាល់ប៊ុម Jennie បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «Mantra» កាលពីខែតុលា ជាបទទោលដំបូងចាប់តាំងពីបង្កើតក្រុមហ៊ុន OA ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2wnDtSFcKCIbHDlXapppcHLxWtjaEMWmYxrICOO2OgmIowdJGB_M1i83zUKrYdLWvOCB8-O1KbQzRtuoiZ2-LhDkYlCusHTbG1meNKqKK9l-VJUD8RgteJ8EBVKUyWCXch6k12tQ6877yv-xd5ah2e9g0pIq6AdRVwcRMyjrThpE5PeCsEt3A_GhXdeu3/s975/image_2024-12-21_16-14-20.png

បទចម្រៀងនេះមានរចនាប័ទ្មបែបអឺរ៉ុប និងអាម៉េរិក ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ គួរឱ្យដឹងថា Rosé គឺជាសមាជិកដំបូងរបស់ BLACKPINK ដែលបានចេញអាល់ប៊ុមទោល និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនជុំវិញពិភពលោក។ បច្ចុប្បន្ននេះអ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះអាល់ប៊ុមរបស់ Jennie និង Lisa ស្របពេលដែល Jisoo នៅតែមមាញឹកជាមួយនឹងគម្រោងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlf5q8xDOce4JKLJQrnu9PcZkrQ2QXQpbAAO3k-EfWArmFiTP9ls0Ctqn9P_11b0VpjFnY7PfoSgHggLWfQxgUiR9aFSOwpdbvo8pL6Rj57WID9Ba2YmW4CDXq79us20kJ8AB1jcY5ju_e9CtxiRWb-qMR3hc9_Aau1LKCcp2CN8NguDtiYUhY5s2ytbKZ/s1280/image_2024-12-21_16-14-25.png

នៅឆ្នាំ២០២៤ Jennie មានការសហការជាមួយសិល្បករល្បីពីររូបគឺ Zico និង Matt Champion ខណៈបទ «SPOT» សហការជាមួយ Zico ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដោយបានធ្វើឱ្យកក្រើកតារាងតន្ត្រីឌីជីថលនិងល្បីកក្រើកនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMtr5OH-oKrie2cWADEHGXosOSjM7sJOlk2Bw-tY6DA_cUtFKqSPRYPCEsCXl1nHALQAw3VOy1ynRFzwNX-XL21qSCcn9xy_lc7MHBavg8vOHOLT3eH9a4aiiGQ5kX0tvDOGSRFoG1PUCkOaR_T9T4IrGiNlG3yXflra_zRiZxMDTEdRWX3QNyUiXDz3MW/s1440/image_2024-12-21_15-30-06.png

នៅក្នុងបទសម្ភាសន៍មួយកាលពីខែឧសភា Jennie បានចែករំលែកថា «ថ្ងៃនេះខ្ញុំចំណាយពេលភាគច្រើនលើតន្ត្រី។ ខ្ញុំមិនទាំងដឹងថាពេលវេលាកន្លងផុតទៅនោះទេ។ ខ្ញុំកំពុងខិតខំប្រឹងប្រែងជាមួយនឹងបំណងប្រាថ្នាចែករំលែកតន្ត្រីរបស់ខ្ញុំជាមួយមនុស្សកាន់តែច្រើន និងកាន់តែក្លាហាន។ មហិច្ឆតាដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកទាំងនោះ ខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងរូបរាងដ៏ល្អជាងមុន»៕