ជឿជាក់ថាញាតិញោមពុទ្ធបរិស័ទភាគច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ ព្រះតេជគុណ គូ សុភាព ដែលនាពេលកន្លងមក ព្រះតេជគុណ តែងចែករំលែកអំពីខ្លឹមសារល្អៗនៅលើបណ្តាញសង្គមទាក់ទងនឹងព្រះធម៌វិន័យ និងការអប់រំផ្លូវចិត្ត។.png)
យោងតាមគេហទំព័ររបស់ព្រះតេជគុណ គូ សុភាព នាពេលថ្មីៗនេះ បានជូនដំណឹងអំពីកម្មវិធីសមាធិឆ្លងឆ្នាំ ដែលនឹងប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃ ចន្លោះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា សម្រាប់ញោមញាតិ ដែលមិនមានគម្រោងទៅណា អាចចូលរួមតាមសេចក្តីជ្រះថ្លា។ ចំពោះទីតំាងនៃកម្មវីធីសមាធិនេះ នឹងប្រារព្ធឡើងនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត ញាតិញោមពុទ្ធបរិស័ទ អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៨៧ ៩៩១ ៩៩០។.png)
សូមជម្រាបថា ថ្នាក់ព្រះធម៌ និងសមាធិរបស់ព្រះតេជគុណ គូ សុភាព គង់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងនេះ បានបង្កើតឡើងតំាងពីដើមឆ្នាំ ២០១៨ មកម្លេះ ដោយសារតែមើលឃើញថា ពលរដ្ឋខ្មែរភាគច្រើនកំពុងតែកើតវិបត្តិផ្លូវនិងធ្លាក់ចូលទៅក្នុងភាពតានតឹង។ សមាធិគឺមានន័យថា ជាការគ្រប់គ្រងលើផ្លូវដង្ហើម ក៏ដូចជាមានឥទ្ធិពលទៅលើការគ្រប់គ្រងអារម្មណ៍របស់យើងទាំងស្រុង។ «នៅពេលដែលយើងមកធ្វើសមាធិ គឺយើងនឹងរៀនអំពីប្រព័ន្ធនៃការគិត ឲ្យយើងស្ថិតនៅក្នុងចំណុចវិជ្ជមាន គិតនៅក្នុងផ្លូវកុសល គិតអំពីសេចក្តីសុខចម្រើន ដែលបានមកពីអារម្មណ៍និងដំណកដង្ហើមរបស់យើង»។
ទន្ទឹមនឹងនោះ ព្រះតេជគុណ គូ សុភាព ក៏តែងដាក់ផ្សាយវីដេអូអប់រំផ្លូវចិត្ត នៅលើបណ្តាញសង្គមជាប្រចំាផងដែរ ខណៈដ៏ទទួលបានញាតិញោមចូលទស្សនាកាន់តែច្រើនឡើងៗ។ អ្នកដែលបានទស្សនាហើយភាគច្រើន សុទ្ធទទួលបាននូវថាមពលផ្លូវចិត្តពីព្រះអង្គ និងធូរស្បើយពីកេលេសតណ្ហានានាផងដែរ៕










