ជាការពិតណាស់ មិនថាសត្វកម្រ ឬសត្វទូទៅនោះទេភាគច្រើនមិនសូវជាមានពណ៌ផ្កាឈូកឡើយ ដោយជាធម្មតាសម្បូរមានតែពណ៌ខ្មៅ ត្នោត បៃតង ខៀវ ឬពណ៌សជាដើម។ ខណៈសត្វដែលមានពណ៌ផ្កាឈូកគឺមិនសូវមាននោះទេ ទោះជាយ៉ាងណាអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់សត្វ ៧ ប្រភេទដែលមានពណ៌ផ្កាឈូកគួរជាទីប្លែកភ្នែក៖
១.កណ្ដូបអ័រគីដេ ឬ Grasshopper Orchid៖ គឺជាសត្វមួយប្រភេទដែលមានពណ៌ផ្កាឈូកដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយរូបរាងស្រដៀងផ្កា មានសមត្ថភាពទាក់ទាញសត្វល្អិតជាងផ្កាទៅទៀត។
២.ផ្កាយសមុទ្រ៖ នៅលើពិភពលោកយើងនេះមានផ្កាយសមុទ្រសរុបប្រមាណ ២០០០ប្រភេទ ដែលមានច្រើនពណ៌បូករួមទាំងពណ៌ផ្កាឈូកផងដែរ ផ្កាយសមុទ្រពណ៌ផ្កាឈូកជួយបណ្ដេញសត្រូវនិងលាក់ខ្លួនយ៉ាងមានប្រសិទ្ធិភាព។
៣.បង្កងពណ៌ផ្កាឈូក ឬ Pink lobster៖ គឺជាប្រភេទសត្វបង្កងដែលមានឆ្អឹងខ្នង ដោយវាត្រូវបានគេរកឃើញនៅក្នុងទឹកជ្រៅនៃមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេ។ បង្កងពណ៌ផ្កាឈូកអាចឈានដល់អាយុយ៉ាងហោចណាស់ ២១ ឆ្នាំ ជាមួយសមត្ថភាពលាក់ខ្លួនក្នុង giant barrel sponges ដែលជាផ្ទះរបស់វា។.jpg)
៤.Roseate Spoonbill៖ សត្វបក្សីនេះបានពណ៌ផ្កាឈូកពីអាហារប្រចាំថ្ងៃរបស់វាគឺ (ក្ដាមនិងបង្គា) ប៉ុន្តែសម្រស់ពណ៌ផ្កាឈូកមិនបានផ្ដល់ផលល្អដល់សត្វបក្សីនោះឡើយ ក្នុងកំឡុងពេលឆ្នាំ១៩០០ គេយកវាធ្វើជាផ្លិតសម្រាប់មនុស្សស្រីប្រើប្រាស់។ នាពេលបច្ចុប្បន្ន សត្វបក្សីនេះត្រូវទទួលការការពារយ៉ាងពេញលេញនិងមានសុវត្ថិភាពនៅក្នុងរដ្ឋផ្លរីដា ដោយគ្មានក្ដីបារម្ភចំពោះរឿងដាច់ពូជ។

៥.សេះសមុទ្រ Bargibant’s Pygmy៖ គឺជាសត្វមួយប្រភេទដែលរស់នៅលើស្លាបផ្កាថ្ម និងជាសត្វពូកែលាក់ខ្លួនបន្លំជាមួយផ្កាថ្ម។ វាត្រូវបានគេរកឃើញពេលកំពុងសិក្សាពីផ្កាថ្មក្នុងឡាបូពិសោធន៍មួយ សេះនោះគឺជាពូជ Syngnathidae មានប្រវែងពីកន្លះទៅមួយអ៊ីញប៉ុណ្ណោះ។.jpg)
៦.ដូហ្វីនពណ៌ផ្កាឈូក៖ ត្រីដូហ្វីនពណ៌ផ្កាឈូក គឺជាប្រភេទត្រីដ៏កម្រមួយរបស់ពិភពលោក ដែលបានចុះបញ្ជីក្រហម IUCN (DD) ជាសត្វជិតផុតពូជ។ សព្វថ្ងៃនេះវាត្រូវបានរកឃើញតាមប្រទេស និងតំបន់មួយចំនួនប៉ុណ្ណោះ ក្នុងនោះកម្ពុជាយើងក៏មានពពួកត្រីទាំងនេះរស់នៅផងដែរ។ ជាមួយពណ៌ផ្កាឈូក ត្រីនេះមានលក្ខណៈពិសេសជាច្រើនដូចជាអាចបង្វិលក្បាលបាន ៩០ ដឺក្រេ អាចសម្របខ្លួនបានក្នុងអំឡុងពេលទឹកជំនន់ និងមានអារម្មណ៍ចេះឈឺចាប់ដូចមនុស្សដែរ។.jpg)
៧.Axolotl៖ គឺជាត្រីម៉ិចស៊ិកចេះដើរ ក្រៅពីពណ៌ផ្កាឈូកពួកវាក៏មានពណ៌ស ខ្មៅ លឿង និងបៃតងផងដែរ។ មិនត្រឹមតែគួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ពួកវាក៏មានសមត្ថភាពបង្កើតនិងព្យាបាលអវៈយវៈដែលបាត់បង់ទៅបានទៀតផង៕.jpg)










