បឹងកន្សែង ដែលជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តភាគឦសាន បច្ចុប្បន្នបានកំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ពោរពេញទៅដោយផ្កាចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqUXLY7H2lE1JizJ4stMvbOeXpZG7FyzPyLMRZB7B940xMXZ8ODYZbacyGdQXYYG1kgR_uxAqF8bxsrCLQwp2YCZviqzjDkJJhfxBEhKbxwG4r5MGrPKIuNK20-OOA8CoYsuNc5A6oaAVqyqwPmaqUycNQNbKIoX8csP6_kaWb5-EMvI1OPLMhFQob5T_X/s2048/457305706_504245865655368_5037113207631308753_n.jpg

បឹងកន្សែងដែលមានទីតាំងស្ថិតក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគីរី គឺជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ ប្រកបដោយអនាម័យខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹងស្រស់ស្អាត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្ញៀវទេសចរដែលទៅលេងនៅបឹងនេះហើយគឺទទួលបានអារម្មណ៍ស្រស់ស្រាយ និងបង្កើតអនុស្សារីល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3LecFq2HFfIEjzWEQQhNZxQTZQB16RjZytGNjJl-GfSUwvYCMg6jUK9oSxgWg30IsyJekXwZLVdMUFZDtqiCRdac9CnWCJ-qbb-Lcy0mPaVeBMoFU3sLAT42Kq4iU9xxztF-rZDu3CKv8IE8ge96aK1lFjxlHiIatKUxwS6W5em2pZlra4QXCdvhQhg7p/s2048/448859396_465941236152498_3221544468503914724_n.jpg

បឹងកន្សែងគឺជាកន្លែងកម្សាន្តដ៏ល្បីប្រចាំខេត្តរតនគិរី និយាយរួមទៅ បឹងនេះគឺជាទីកន្លែងដ៏សែនមនោរម្យបើបានទៅដល់ខេត្តរតនៈគិរីហើយ សូមកុំរំលងរមណីយដ្ឋានប្រវត្តិសាស្រ្តនេះឱ្យសោះ។ គួរបញ្ជាក់ដែរថា បឹងធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ ពីមុនត្រូវបានអ្នករស់នៅក្នុងខេត្តរតនគិរីភាគច្រើនប្រាប់ឱ្យដឹងថា ក្នុងសម័យអតីតកាល នៅតំបន់មាត់បឹងកន្សែង សំបូរទៅដោយរុក្ខជាតិជាច្រើនប្រភេទដុះមានផ្ការីកចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយនៅក្នុងផ្ទៃបឹងវិញមានផ្ទៃទឹកថ្លាឈ្វេងមានដុះប្រមូលផ្ដុំដោយសារាយ និងព្រលិតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj43PmFPsybZNPCZ9CPQ7qASayRkjh4zeqpUwrb_yCgrtCvtfvRx4_FQWCLM4xtyJw27cr1Qk49jGdaCZ0ih4Q7efB7Zb9mVfPyLc_EGwyifpaKMGxdTDcY25-3g5MPNI5SOREdZ0GDMmkrxT82HcuirWJewXiA63p0x9oPVLCXGz3z25Z9cJ0dNosDaG9g/s2048/448820020_465941276152494_4079669958851122522_n.jpg

ទោះជាយ៉ាងណាបច្ចុប្បន្នបឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានល្អឯកប្រកបដោយភាពទាក់ទាញ ដោយមានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈ ធ្វើឱ្យកន្លែងនេះកាន់តែទាក់ទាញភ្ញៀវទេសចរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbgN5BvUa1NSrekz1JLzmL115H4lR3XMPR-HAnXb_CGJtNCBW6bWjZSRxjZUfu161QqCBYc4ybGjqsg_bvR2xACYYCLewLA-udjkvEvN6wirdvy0GbMEc5BzPp62WwR008SrbuDkIhc58GdX4YZ7eDhtrHp29Si0-Bi9nqnQWAiGrXgwelicH2-Y2N0O9U/s2048/442407031_504246988988589_4837776237562608496_n.jpg

 

រូបភាព៖ Chesda Snapher