គម្រោងព្រែកជីកហ្វូណន ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ត្រូវក្រសួងសិក្សារកឃើញថាបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង ដើមឈើប្រមាណជាង១៤ម៉ឺនដើម និងដីស្រែជិត៣ម៉ឺនហិកតា។
បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖”រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងល្អិតល្អន់ពីផលប៉ះពាល់នៃគម្រោងនេះ ដោយក្នុងនោះបានជួលភាគីទី៣ឱ្យចុះដល់ផ្ទះប្រជាពលរដ្ឋនីមួយៗដែកនឹងត្រូវប៉ះពាល់ ហើយបានធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្នា”។
បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយផលប៉ះពាល់នេះនៃគម្រោងនេះរួចរាល់ហើយ ដោយបានដោះស្រាយជាបណ្ដើរៗហើយ មិនមានអ្វីដែលឱ្យពលរដ្ឋត្រូវព្រួយបារម្ភនោះទេ។.png)
ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយផ្លូវប្រមាណ ១៩៦គីឡូម៉ែត្រ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានច្រើន ដោយមិនតម្រូវឱ្យមានការអនុវត្តធ្វើបែបបទចូលចេញច្រើនដងនិងស្មុគ្រស្មាញ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប គ្រោងចំណាយទុនសាងសង់ប្រមាណ១៧០០លានដុល្លារ៕










