ត្រីប៉ាវ៉ាមុខពីរ ត្រូវបានគេទទួលស្គាល់ជាត្រីមួប្រភេទដែលមានតម្លៃថ្លៃជាងគេទី២ បន្ទាប់ពីត្រីប៉ាសេអុី។
ត្រីប្រភេទនេះ អាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ និងទម្ងន់អាចចន្លោះពី៨គីឡូទៅ១៥គីឡូក្រាម។
ក្នុងនោះ មួយគីឡូត្រីនេះ ត្រូវបានដាក់លក់នៅក្នុងចន្លោះចាប់ពី១៦មុឺនរៀល ទៅ២០មុឺនរៀល តាមខែសម្បូរ ឬខែខ្សត់។
ជាទូទៅ ត្រីប្រភេទនេះ តែងតែហែលចេញពីទន្លេសេសាន សេកុង និងទន្លេស្រែពក ចូលទៅក្នុងទន្លេមេគង្គចុះទៅព្រំប្រទល់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ឬក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ ដើម្បីរកចំណី។ ពួកវាច្រើនមានពង នៅចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និងខែសីហា។
គួរបញ្ជាក់ថា ត្រីប៉ាវ៉ាមុខពីរ ត្រូវបានអង្គការ Wonders of the Mekong ចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទត្រីរងគ្រោះ៕










